ថៃ៖ រឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង នៅពេលដែលបុរសម្នាក់ នាំនារីដែលគេជឿជាក់ថាជានារីរកស៊ីផ្លូវភេទ ទៅគេងនៅសណ្ឋាគារមួយកន្លែង ក្នុងរយៈពេល៣ម៉ោង ក្នុងបាងកក។

តាមប្រភពព័ត៌មានពីមេត្រូបានឲ្យដឹងថា គូស្នេហ៍ដែលមិនបញ្ជាក់អត្តសញ្ញាណនេះ បានធ្វើសកម្មភាពរួមភេទ ដោយប្រើក្បាច់ដ៏គ្រោះថ្នាក់មួយប្រហែលជាក្បាច់ឆ្កែ ខណៈដែលដៃគូស្រី អង្គុយលើតុកញ្ចក់ខ្មៅ។ ប៉ុន្ដែដោយសារតែកម្លាំងធ្ងន់ សង្កត់ពីលើកញ្ចក់នេះ ទើបបង្កឲ្យនារីរងគ្រោះស្រុតចុះក្រោម និងធ្វើឲ្យនាងរងរបួសដាច់រយះដៃ និងស្មា។

យ៉ាងណាមិញ បើតាមរូបភាពនៅកន្លែងកើតហេតុបានបង្ហាញឲ្យឃើញថា នារីរងគ្រោះដេកនៅលើឈាម ដែលស្រោចពេញពូក ខណៈដែលបុរសជាដៃគូវិញ កំពុងតែប្រើប្រាស់ទូរស័ព្ទដៃ។

នេះបើតាមអ្នកជួយសង្គ្រោះបន្ទាន់ Thuanthong Nattapol បានឲ្យដឹងថា «ការដែលរូបគាត់បង្ហោះរូបភាពនេះឡើង គឺដើម្បីដាស់តឿនដល់មនុស្សគ្រប់រូប ឲ្យដឹងពីគ្រោះថ្នាក់នៃគ្រឿងសង្ហារឹមទាំងឡាយ ដែលធ្វើឡើងពីកញ្ចក់»។ គាត់បានបន្ថែមឲ្យដឹងទៀតថា «ប៉ូលិស និងអ្នកសង្គ្រោះបន្ទាន់ បានទៅដល់កន្លែងកើតហេតុ និងប្រទះឃើញឈាមយ៉ាងច្រើន ខណៈដែលនារីរងគ្រោះកំពុងតែទ្រហោយំ។ ពួកគេ បានព្យាយាមប្រើក្បាច់រួមភេទ ដូចជាក្បាច់ឆ្កែ ឬក្បាច់ស្រដៀងនេះ ក្នុងលក្ខណៈដ៏គ្រោះថ្នាក់បំផុត ដែលតម្រូវឲ្យម​ានតុកញ្ចក់កាហ្វេផងដែរ។ នៅក្នុងនោះ កញ្ចក់បានបែក និងនារីរូបនេះបានមុតយ៉ាងធ្ងន់ធ្ងរ ចំនែកឯបុរសជាដៃគូវិញ មិនអាចធ្វើអ្វីក្រៅទូរស័ព្ទរកជំនួយនោះទេ ហើយបុរសនេះ ក៏បានខ្មាសអៀនជាខ្លាំង ប៉ុន្ដែទោះជាយ៉ាងណា រូបគាត់នៅតែនៅបន្ដរហូតដល់រឿងគ្រប់យ៉ាងបានដោះស្រាយចប់»។

ព័ត៌មានចាប់អារម្មណ៍ក្នុងថ្ងៃទី ១២ មករានេះ៖

បះសក់! ឃើញអ៊ីចឹងអ្នកណាមិនរត់... លេងមកស្រស់ៗម៉ង (មានវីដេអូ)

វីដេអូមួយបានបង្ហាញពីសកម្មភាពដ៏គួរឲ្យភ័យខ្លាច ដែលគេឃើញមានតុក្កតាមួយចេះកំរើកក្បាល និងអីវ៉ាន់នៅលើតុជ្រុះរប៉ាត់រប៉ាយដោយខ្លួនឯង។

វីដេអូមួយនេះទំនងជាត្រូវបានថតដោយកាមេរ៉ានៅក្នុងផ្ទះ ដែលវីដេអូទី១ បានបង្ហាញពីសកម្មភាពរបស់ក្មេងស្រីម្នាក់ កំពុងលេងជាមួយតុក្កតាមួយ ស្រាប់តែសក់តុក្កតាមួយផ្សេងទៀតចេះកំរើកដោយខ្លួនឯងតែម្តង។ ចំនែកឯវីដេអូទី២ ដែលត្រូវបានថតនៅក្នុងផ្ទះដដែលនោះ គេឃើញក្មេងស្រីដដែលកំពុងគូរគំនូរនៅលើតុមួយ ស្រាប់តែភ្លាមនោះមានខ្យល់បក់យ៉ាងខ្លាំង ធ្វើឲ្យក្រដាសនៅលើតុប៉ើងធ្លាក់មកដី ជាហេតុធ្វើឲ្យក្មេងស្រីនោះភ័យ និងរត់បាត់តែម្តង។

បន្ទាប់មកទៀត គេឃើញរបស់របរដែលនៅលើតុនោះជ្រុះមកដីប្រៀបដូចជាមាននរណាម្នាក់មកទាញវាទំលាក់ចុះអ៉ីចឹង។ មិនតែប៉ុណ្ណោះ តុក៏ចាប់ផ្តើមកំរើកដោយខ្លួនឯង ដែលធ្វើឲ្យអ្នកទស្សនាវីដេអូមួយនេះរួច មានអារម្មណ៏ថាព្រឺរោម និងគិតថា នេះគឺជាស្នាដៃរបស់ខ្មោចជាក់ជាពុំខាន។

ទោះជាយ៉ាងណា មិនមានព័ត៌មានច្បាស់ការណ៍ណាមួយដែលបង្ហាញថា ហេតុការណ៍មួយនេះបានកើតឡើងនៅកន្លែងណានោះទេ គេគ្រាន់តែដឹងថា វីដេអូមួយនេះត្រូវបានបង្ហោះដោយឪពុករបស់ក្មេងស្រីតែប៉ុណ្ណោះ៕

ចុះមិត្តអ្នកអានវិញ គិតថាមានខ្មោចដែរទេនៅលើលោកយើងនេះ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]