ភ្នំពេញ៖ អ្នករៀបចំកម្មវិធីប្រគំតន្ត្រីនៅស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ លោក ចា រិទ្ធី កាលពីម្សិលមិញនេះ បានធ្វើការប្រកាសជាសាធារណៈតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា លោកនឹងផ្តល់ឱកាសដល់អ្នកដែលមានសមត្ថភាពពិសេស ហើយមានបំណងចង់បង្ហាញឱ្យមហាជនទូទៅបានឃើញ។ 

លោក ចារិទ្ធី បានធ្វើការថ្លែងនៅលើហ្វេសប៊ុករបស់ដូច្នេះថា៖

«សួស្តីបងប្អូនជាទីស្រលាញ់ បើសិនជាបងប្អូនណាមានសមត្ថភាពពិសេសផ្ទាល់ខ្លួន ហើយចង់ឡើងបញ្ចេញសមត្ថភាពនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ សូមទាក់ទងតាម Facebook ខ្ញុំនេះមក»។ 

ដោយគណនីហ្វេសប៊ុកលោក ចា រិទ្ធី ដាក់ឈ្មោះជាភាសាអស់គ្លេសថា «Cha Rithy»។

ដូច្នេះ ចំពោះមហាជនទូទៅដែលមានសមត្ថភាពពិសេសៗខុសប្លែកពីគេ ហើយចង់ឡើងបញ្ចេញសមត្ថភាពរបស់ខ្លួនឱ្យអ្នកដទៃបានឃើញ នៅលើកញ្ចក់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ អាចធ្វើការទាក់ទងទៅលោក ចា រិទ្ធី អ្នកគ្រប់គ្រងកម្មវិធីទូរទស្សន៍ដោយផ្ទាល់បានតាម Facebook Page របស់លោកបាន។

គួរឱ្យដឹងដែរថា លោក ចា រិទ្ធី ក្រៅពីជាអ្នកគ្រប់គ្រង និងអ្នករៀបចំកម្មវិធីផ្សេងៗជាច្រើននៅក្នុងស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ហើយ លោកក៏ជាតារាសម្តែងម្នាក់ដែរ ដោយភាគច្រើនតែងដើរតួជាតារាសម្តែង នៅក្នុងចម្រៀងខារ៉ាអូខេរបស់ផលិតកម្មសាន់ដេ៕ 

ចា រិទ្ធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចា រិទ្ធី