ភ្នំពេញ៖ ជាការពិត ក្នុងនាមជាតារា តែងតែធ្វើយ៉ាងណា ដើម្បីទាក់ទាញក្រសែភ្នែកមហាជន ឲ្យចាប់អារម្មណ៍លើពួកគេ ជាមួយនឹងរូបសម្រស់ដ៏ស្រស់សោភា។ ក្នុងនោះដែរ ក៏មានតារាមួយចំនួន បានឆ្លៀតពេលទៅកែសម្ផស្ស ត្រង់ទម្រង់មុខ ឬច្រមុះបន្ថែមផងដែរ ដើម្បីឲ្យកាន់តែល្បីល្បាញរឹតតែខ្លាំង។ ប៉ុន្តែក៏មានតារាមួយភាគតូចផងដែរ ដែលពួកគេកើតមក មានច្រមុះស្អាតខ្ពស់ ពីធម្មជាតិដោយឯងៗតែម្តង។

ទាក់ទងពីរឿងច្រមុះស្រួចនេះដែរ ក៏មានអ្នកគាំទ្រភាគច្រើន បានចាប់អារម្មណ៍ លើតារាស្រីវ័យក្មេងប៉ុន្មានដួង ដែលកំពុងប្រឡូកក្នុងវិស័យសិល្បៈ គឺពួកគេមានច្រមុះស្រួចស្អាត ពីធម្មជាតិ ដោយមិនបានទៅលួចវះកាត់អ្វីនោះទេ។

តារាស្រីខ្មែរ ដែលអ្នកគាំទ្រជឿជាក់ថាមានច្រមុះខ្ពស់ស្អាត មានដូចជា កញ្ញា សាឡាត់ ស្រីឡាង កញ្ញា គឹម ចាន់បូរមី កញ្ញា ពុធ ស្រីខួច កញ្ញា ម៉ាយ និងកញ្ញា វល័ក្ខ ជាដើម៕

តោះទៅមើល ខ្ទង់ច្រមុះរបស់តារាស្រីខ្មែរវ័យក្មេង ដែលកំពុងតែទទួលបានគាំទ្រនាពេលបច្ចុប្បន្នទាំងអស់គ្នា ថាពិតជាខ្ពស់យ៉ាងណា៖ 

កញ្ញា សាឡាត់ ស្រីឡាង
កញ្ញា គឹម ចាន់បូរមី
កញ្ញា ពុធ ស្រីខួច
កញ្ញា ម៉ាយ
កញ្ញា វល័ក្ខ

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងច្រមុះនេះដែរ ក៏មានតារាថៃមួយចំនួន ត្រូវបានអ្នកគាំទ្រជឿថា មានច្រមុះខ្ពស់តាំងពីកំណើត។ដោយសារតែបច្ចេកវិទ្យាកាន់តែទំនើប បានធ្វើឲ្យតារាស្រីភាគច្រើន ជ្រួលជ្រើមកែខៃសម្រស់របស់ខ្លួន ឲ្យស្អាតទ្វេដង ដែលអ្នកខ្លះ បានកែកុនកន្លែងខ្វះខាតបន្តិចបន្តួច រីឯអ្នកខ្លះទៀត បានកែស្ទើរតែមួយដងខ្លួនតែម្តង។

យោងតាមប្រភព បានបង្ហាញពីតារាស្រីថៃល្បីៗមួយចំនួន ដែលគេជឿជាក់ថា មិនធ្លាប់បានកែកុនច្រមុះ។ ចំពោះខ្ទង់ច្រមុះរបស់តារាស្រីទាំងនោះ ពិតជាខ្ពស់ ស្រួច ពីធម្មជាតិ ដែលពិបាកធ្វើឲ្យអ្នកជឿណាស់ថា ពួកគេមានច្រមុះស្អាតពីកំណើតបែបនេះ។

មិនតែប៉ុណ្ណោះ តារាស្រីៗថៃ ក៏តែងតែបង្ហាញភាពជាក់ស្តែង ទៅលើខ្ទង់ច្រមុះរបស់ពួកគេ ទៅកាន់អ្នកគាំទ្រជារឿយៗផងដែរ ដែលពេលខ្លះ ពួកគេបានញី និងច្របាច់ច្រមុះរបស់ខ្លួនមួយទំហឹងក៏មានដែរ។ ហើយក៏មាននារីៗភាគច្រើន ពេញចិត្តនឹងច្រមុះស្រួចៗ របស់តារាស្រីថៃទាំងនោះខ្លាំងណាស់ និងមានអ្នកខ្លះ បានសុខចិត្ត ទៅវះកាត់កែច្រមុះ ឲ្យដូចពួកគេថែមទៀតផង៕

តោះមើលខ្ទង់ច្រមុះខ្ពស់ៗ របស់តារាស្រីថៃល្បី ដែលគេជឿជាក់ថា មិនបានកែកុននោះបន្តិចមើល ថាធម្មជាតិពិតមែនដែរអត់?

១) Aum Patcharapa
២) Davika
៣) Noon Woranuch

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]