(បាត់ដំបង)៖ កម្លាំងសមត្ថកិច្ចស្រុករុក្ខគីរី ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការខេត្ត ពីបទហិង្សាមាន​ស្ថានទម្ងន់​ទោស បន្ទាប់ពីបានយកដំបងជ្រុង វាយទៅលើជនរងគ្រោះ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅចំណុចអូររំចេក ស្ថិតនៅភូមិបាសាក់ ឃុំបាសាក់ ស្រុករុក្ខគិរី។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោង ៩៖៣០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះ ឃឿន ឃីម អាយុ២១ឆ្នាំ រស់នៅភូមិបាសាក់ ឃុំបាសាក់ និងបក្ខពួក បានយកដំបងឈើវាយទៅលើជនរងគ្រោះ ឈ្មោះ ឡោត លឿត អាយុ៤៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បណ្តាលរបួសធ្ងន់។ តែក្រោយមក ខណៈពេលក្រុម​ជនសង្ស័យកំពុងរាំបាស់ បក្ខពួកជនរងគ្រោះមួយក្រុម បាននាំគ្នាជិះគោយន្តទៅដល់កន្លែងរាំ ក៏ស្ទុះវាយគ្នាសងសឹកវិញ។

សមត្ថកិច្ចបានបន្តថា បន្ទាប់ពីកើតហេតុហើយ អ្នកភូមិក៏បានចាប់ឃាត់ខ្លួនជនដៃដល់ ទុកប្រគល់ឲ្យសមត្ថកិច្ច នាំយកទៅធ្វើការសាកសួរ។ ចំណែកជនរងគ្រោះ បានដឹក​ទៅព្យាបាលនៅមន្ទីពេទ្យស្រុកមោងឫស្សី ភ្លាមៗដែរ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកដំបងឈើវាយទៅលើជនរងគ្រោះពិតប្រាកដមែន ដោយសារខ្លួនស្រវឹង និងសងសឹកគំនុំចាស់ផង។ បន្ទាប់ពីជនសង្ស័យ​បានសារភាពរួចហើយ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ ដើម្បីចាត់ការតាមច្បាប់តែម្ដង៕

ប្រភព៖ Fresh News

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ នាំគ្នា​រត់ទៅជួយ! ក្រោយ​ឮ​សម្រែកស្ត្រីមានផ្ទៃពោះ​...

នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ ឃាត់ខ្លួន​ជនសង្ស័យ​ ឆក់​ទូរស័ព្ទ​ម្នាក់ ក្នុង​ចំណោម​បក្សពួក២នាក់ ក្រោយ​​ធ្វើ​សកម្មភាព​ ឆក់​ពី​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ ​ខណៈ​កំពុង​តែ​ជិះ​ម៉ូតូ​តាម​ផ្លូវ​ម្នាក់ឯង ​ទៅ​ផ្ទះ​នៅ​ម្តុំ​ផ្សា​ដើម​គរ​នោះ​ កើតឡើង​កាលពី​វេលា​ម៉ោង១០​​ព្រឹក ថ្ងៃ​ទី១១ ​មក​រា​ ស្ថិត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ១៦៨ ផ្លូវ​ព្រះ​មុនី​រ៉េ​ត ក្រុម២៧ ភូមិ​៤ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន​។

​​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​​ឈ្មោះរិ​ទ្ធ វី​រ៉ាត់ អាយុ២០​ឆ្នាំ ​ស្នាក់​នៅផ្ទះ​ជួល គ្មាន​លេខ ផ្លូវលំ ក្នុងភូមិ​រន្ទះបាញ់ សង្កាត់​ទន្លេ​សាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​ ។​ រីឯស្ត្រី​រង​គ្រោះ​​ឈ្មោះជា សុភា​វី អាយុ៣៥​ឆ្នាំ ជាអ្នក​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ៥AZ ផ្លូវ​លេខ ២២៦ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ​។

​មុន​ពេល​កើតហេតុ​ ស្ត្រី​រង​គ្រោះ​​​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌.ស ពាក់​ស្លាក​លេខ​ភ្នំពេញ​១AZ-៧២៥២មួយ​គ្រឿង មក​ពី​កន្លែង​លក់ដូរ​នៅ​ម្តុំ​ព្រៃ​.ស ក្នុង​គោលបំណង​ទៅ​ផ្ទះ ដោយ​ទុក​ទូរស័ព្ទ​ដៃ​ចំនួន​ពីរ​គ្រឿង​(​ម៉ាក​សាំ​ស៊ុ​ង​មួយ​គ្រឿង និងអាយ​ហ្វូ​ន​មួយ​គ្រឿង​)​នៅ​ក្នុង​ឃ្លុប​ម៉ូតូ​ខាង​មុខ​ ។​

​​ប្រភព​ដែល​​បន្ត​ថា លុះ​មក​ដល់​ចំណុចខាងលើ​ ក៏​លេចមុខ​ក្រុម​ជនសង្ស័យ​ចំនួន​២​នាក់​ ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ក្បែរ​ឆក់​យក​ទូរស័ព្ទ​​នោះ ត្រូវ​ស្ត្រី​រង​គ្រោះ​​​ស្រែក​ឆោឡោ​ឡើង​ថា«​ចោរ​ៗ» ក៏​មានការ​ភ្ញាក់ផ្អើល​ ទៅ​ដល់​អ្នកដំណើរ​តាម​ផ្លូវ​ ជួយ​ដេញ​ចាប់ខ្លួន​បាន​ម្នាក់​ភ្លាម​ៗ ​ប្រគល់​អោយ​នគរបាល​ប៉ុស្តិ៍ និង​ម្នាក់​ទៀត​ឈ្មោះរក្ស បាន​ជិះ​ម៉ូតូ​និង​យក​ទូរស័ព្ទ​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]