ភ្នំពេញ៖ «ហេតុអី្វពេលវេលាល្អបែបនេះ អត់មានពុកនៅក្បែរ ចង់ឱ្យពុកមើល មើលថ្ងៃនេះណាស់ កូនអាចទទួលបាននូវមេដៃមាសនេះហើយពុក» នេះគឺប្រយោគដ៏មានអត្ថន័យមួយដែលបានផុសចេញ ពីក្នុងក្រអៅបេះដូង អ្នកនាង ពេជ្រ សោភា តារាចម្រៀងស្រីល្បីល្បាញនៅក្នុងសង្គមសិល្បៈ ចម្រៀងខ្មែរនាពេលបច្ចុប្បន្ន។

បន្ទាប់ពីបានបោះជំហានចូលក្នុងវិស័យសិល្បៈ អស់រយៈពេលប្រមាណជាង ១០ឆ្នាំមក អ្នកនាង ពេជ្រ សោភា បានទទួលជោគជ័យយ៉ាងខ្លាំងនៅលើវិថីចម្រៀង ដែលនាងស្រលាញ់មួយនេះ ហើយសព្វថ្ងៃក៏បានទទួលការគាំទ្រយ៉ាងច្រើន លើសលប់ពីសំណាក់ទស្សនិកជន ជាពិសេសមិត្តៗយុវវ័យ។

ដោយឡែក កាលពីថ្ងៃម្សិលមិញ អ្នកសិល្បៈល្បីៗប្រចាំប្រទេសកម្ពុជា៣៨ដួង ក៏ទទួលបានគ្រឿងឥស្សរិយយស ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ហើយនៅក្នុងនោះក៏មានវត្តមានរបស់ អ្នកនាង ពេជ្រ សោភា ម្នាក់ផងដែរ ដែលទទួលបានមេដៃមាសជាគ្រឿងឥស្សរិយយស ថ្នាក់មហាសេនា នៅក្នុងការជួយថែរក្សា តម្លៃវប្បធម៌  និងប្រពៃណី របស់ខ្មែរ។

ក្រោយទទួលបាននូវវត្ថុដ៏មានតម្លៃនេះ អ្នកនាង ពេជ្រ សោភា ក៏បានទៅបំពាក់ឱ្យម្តាយជាទីស្រលាញ់របស់ខ្លួន និងនឹកទៅដល់លោកឪពុកជាទីគោរពផងដែរ ដែលគាត់បានលាចាកលោកទៅហើយ បន្សល់ទុកនៅត្រឹមតែរូបថតអនុស្សាវរីយ៍ប៉ុណ្ណោះ។ ខាងក្រោមនេះខ្លឹមសារទាំងស្រុងដែលបានផុសនៅលើគណនីហ្វេសប៊ុករបស់អ្នកនាង ពេជ្រ សោភា៖

«ថ្ងៃនេះនាងខ្ញុំពេជ្រ សោភា បានទទួលនូវមេដៃមាសពី សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ពិតជារំភើបណាស់ ហេតុអីពេលវេលាល្អបែបនេះអត់មានពុកនៅក្បែរ ចង់អោយពុកមើល មើលថ្ងៃនេះណាស់ កូនអាចទទួលបាននៅមេដៃមាសនេះហើយពុក»៕

ពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា