តារាសម្តែងដ៏ល្បីប្រចាំទូរទស្សន៍ហុងកុង TVB និងជាតារាក្នុងដួងចិត្ត របស់ប្រិយមិត្តកម្ពុជាជាច្រើនផងនោះ គឺលោក Bosco Wong ត្រៀមនឹងបង្ហាញខ្លួននៅស្ថានីយទូរទស្សន៍ភីអិនអិន ជាលើកដំបូងក្នុងខ្សែភាពយន្ត ភាគរឿងហុងកុង «មិត្តភាពប្រែឬស្យា»

«មិត្តភាពប្រែឬស្យា» ជាភាពយន្តដែលល្បី និងទទួលបានជោគជ័យមួយនៅហុងកុង ជាពិសេស សម្រាប់អ្នក ដែលធ្វើការផ្នែកទំនាក់ទំនង ព្រោះតែខ្សែភាពយន្តនេះបង្ហាញអំពីឧបសគ្គ និងយុទ្ធសាស្រ្តផ្សេងៗ ក្នុងការដោះស្រាយបញ្ហាដែលកើតមាន។

ក្រៅពីBosco Wong (Sheldon) ក៏នៅមានតារាល្បីៗផ្សេងទៀត ដូចជា Edwin Siu (Sean) និង Louis Cheung (Tim) ជាដើម ដោយតម្រូវអោយពួកគេទាំងបីនាក់ ធ្វើជាមិត្តជិតស្និទ្ធ តស៊ូក្នុងមុខជំនួញជាមួយគ្នា។ Sheldon គឺជាមនុស្សដែលមានបហិច្ចតា Sean គឺជាមនុស្សសុទិដ្ឋិនិយម Tim គឺជាមនុស្សពូកែខាងវោហាស័ព្ទ។ ពួកគេទាំងបីនាក់បានប្រើប្រាស់ជំនាញពិសេស របស់ខ្លួនដើម្បីធ្វើការទំនាក់ទំនងក្នុងសង្គម។ ដើរលើវិស័យទំនាក់ទំនងសាធារណៈ ពួកគេបានបង្កើតភាពអស្ចារ្យដែលមិនគួរអោយជឿជាច្រើន ប៉ុន្តែសំណាងមិនល្អកិច្ចការរបស់ពួកគេ ក៏ត្រូវបានធ្លាក់ចុះយ៉ាងគំហុក ដោយសារតែទំនាក់ទំនង របស់ពួកគេទាំងបីនាក់ត្រូវបានប្រេះឆា។

តើមូលហេតុអ្វីទើបបណ្តាលអោយពួកគេជួបវិបត្តិបែបនេះ?

បើចង់ជ្រាបច្បាស់ សូមកុំភ្លេចរង់ចាំតាមដានទស្សនា ខ្សែភាពយន្តដ៏ល្អឥតខ្ចោះមួយនេះ ដែលនឹងចាក់ផ្សាយនៅថ្ងៃទី ១៧ខែមករា រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ១១:០០-១៣:០០ បន្ទាប់ពីរឿង «សង្សារខ្ញុំមនុស្សក្រៅភព»៕

ចង់ដឹងថាតើ «មិត្តភាពប្រែឬស្យា» ល្អមើលយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖ https://www.facebook.com/PNNDramaFanClub/videos/750985801724479/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]