ខេត្តកំពង់ចាម ៖ វា​ពិតជា​រឿង​ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ កូនក្រមុំ​មានការ​អាម៉ាស​យ៉ាង​ខ្លាំង ដែល​រោងការ​បាន​ សង់​រួច​ទៅ​ហើយ ស្រាប់តែ​កូនកំលោះ​ដ៏​សង្ហារ ហើយ​វ័យ​ក្មេង​ទៀត​​បែរជា​រត់​ចោល​ រោងការ​បាត់​ស្រមោល បណ្ដាល​ឲ្យ​ពិធី​អាពាហ៍ពិពាហ៍​ត្រូវ​បាន​រលាយ​ដូច​អំបិល​ត្រូវ​ទឹក​អ៊ីចឹង ។ រោងការ​ដែល​គ្មាន​ កូនកំលោះ​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម ។

ប្រភព​ព័ត៌មាន​ នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា រោងការ​នេះ​មាន កូន​កំលោះ​ឈ្មោះ ខែ​ម ចាន់ធូ អាយុ​២៥​ឆ្នាំ ជា​បុគ្គលិក​បម្រើ​ការងារ​ នៅ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត Smart មាន​ទីលំនៅ​ខេត្តស្វាយរៀង ចំណែក​កូនក្រមុំ​ឈ្មោះ កែម ចំរើន អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម ។

ប្រភព​បន្ត​ឲ្យ​ដឹង​ទៀត​ថា ភាគី​ខាង​កូនកំលោះ​ ដែល​បាន​មក​បម្រើ​ការងារ​នៅ​ស្រុក​ចំការលើ​បាន​ឲ្យ​ចៅ​មហា និង​មេបា ចូល​ដណ្ដឹងកូនក្រមុំ​តាម​ប្រពៃណី ដោយ​ព្រមព្រៀង​គ្នា និង​កំណើត​ថ្ងៃ​អាពាហ៍ពិពាហ៍​នៅ​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៧ នៅ​គេហដ្ឋាន​ខាង​ស្រី ស្រាប់តែ​ដល់​ថ្ងៃ​ចូល​រោងការ កូនកំលោះ​បែរជា​រត់​ចោល​រោងការ​បាត់​ស្រមោល​សូន្យឈឹង​ទៅ​វិញ ធ្វើ​ភាគី​កូនក្រមុំ​ទទួល​រង​នូវ​ ការ​អាម៉ាស់​យ៉ាង​ខ្លាំង ហើយ​ថែម​ទាំង​ខាត បង់​លុយកាក់​មួយ​ចំនួន​ធំ​ទៀត ដោយ​ត្រូវ​ក្នុង​ការ​បង់​ទៅ​ថ្លែ​ភ្លេង ចុងភៅ សំអាងការ និង​ក្រុម​តន្ត្រី​ដែល​ជួល​មក​សម្រាប់​ រៀបចំ​ពិធី​មង្គលការ​នេះ ។

ប្រភព​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ចូល​រោង គេ​ក៏​បានឃើញ​កូនកំលោះ​បើកឡាន​មក​ជិត​រោងការ​ដែរ ប៉ុន្តែ​បន្តិច​ក្រោយមក​ស្រាប់តែ​ កូនកំលោះ​រូប​នោះ​បាន​បើកឡាន​ទៅ​វិញ​បាត់ ធ្វើ​ឲ្យអាពាហ៍ពិពាហ៍​ ដែល​រំពឹង​ថា​នឹង​មានការ​ត្រេកអរ និង​សប្បាយ​រីករាយ បែរជា​ត្រូវ​រលាយ​ដូច​អំបិល​ ត្រូវ​ទឹក​ទៅ​វិញ ព្រោះតែ​គ្មាន​កូនកំលោះ ។

រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៧​ម្សិលមិញនេះ កូនកំលោះ​ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា រត់​ចោល​រោងការ «​កោះសន្តិភាព​» មិន​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​នៅឡើយ​ទេ ៕

ប្រភព៖ កោះសន្តិភាព

ក្រឡេកមកមើលព័ត៌មានកម្សាន្ត គួរឲ្យចាប់អារម្មណ៍មួយវិញទៀត៖

សមាជិកនៅក្នុងក្រុមរាំ របស់ ទេព បូព្រឹក្ស ម្នាក់នេះ ស្រស់ស្អាតអស់ទាស់ ប៉ុន្តែ...!

ភ្នំពេញ៖ Pinky គឺជាសមាជិកនៅក្នុងក្រុមរាំ របស់កញ្ញា ទេព បូព្រឹក្ស តារាចម្រៀងនិយមច្រៀងបទញាក់កន្រ្តាក់អារម្មណ៍ នៅក្នុងផលិតកម្មរស្មីហង្សមាស។

បើមិនប្រាប់ទេ ប្រាកដជាមិនដឹងថា Pinky គឺជាភេទទី៣នោះទេ ព្រោះរូបសម្រស់របស់នាង គឺពិតជាស្រស់ស្អាតខ្លាំងណាស់ ដូចជាមនុស្សស្រី ទាំងមុខមាត់ រូបរាង នារីល្មមសុំចាញ់ នឹងសម្រស់របស់ Pinky។ រហូតដល់មានអ្នកខ្លះ ច្រឡំស្មានតែជាតារាកូរ៉េទៀត ព្រោះនាងស្អាតខ្លាំងពេក។

កាលពីមុន Pinky គឺតែងខ្លួនធ្វើជាមនុស្សប្រុសទេ ដោយគេគឺជាសមាជិកម្នាក់នៅក្នុងក្រុមរាំរបស់កញ្ញា សុខ សីឡាលីន ហើយក៏ជាកម្លោះរូបសង្ហាម្នាក់ផងដែរ និងមានអ្នកស្រលាញ់រាប់អានជាច្រើន ព្រោះស្រស់សង្ហាជាងគេនៅក្នុងក្រុមរាំ។

ចំណែកឯស្រីៗអ្នកគាំទ្រភាគច្រើន ក៏នាំគ្នាចូលចិត្តបុរសសង្ហាម្នាក់នេះជាងគេដែរ ប៉ុន្តែក្រោយមកគេក៏បានផ្លាស់ប្តូរក្រុមរាំមករាំជាមួយក្រុមកញ្ញា ទេព បូព្រឹក្សវិញ និងបានតុបតែងខ្លួនធ្វើជាស្រីស្អាតតែម្តង ហើយគឺស្អាតដាច់គេទៀតនៅក្នុងក្រុម។

ប្រសិនបើបញ្ចេញសម្លេងនិយាយ គ្រប់គ្នាពិតជាលង់ស្នេហ៍ និងស្មានតែ Pinky គឺស្រី១០០ភាគរយទៅហើយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]