(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ា នី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៦ និងទិសដៅផែនការឆ្នាំ២០១៧ របស់សាខាកាកបាទក្រហមកម្ពុជា នៅសាលារាជធានីភ្នំពេញ។ ក្នុងនោះ សិល្បករ-សិល្បការិនី ចំនួន៣៨រូប ក៏ត្រូវទទួលបានការបំពាក់គ្រឿងឥស្សរិយយស ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ា នី ហ៊ុន សែន ក្នុងកម្មវិធីនោះផងដែរ។

សិល្បករ-សិល្បការិនី ៣៨រូប ក្នុងនោះ មាន១៧រូប ទទួលបានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា និងសិល្បករ-សិល្បការិនី ២១រូប ទទួលបានគ្រឿងឥស្សរិយយសមុនីសារភ័ណ្ឌ ថ្នាក់ធិបឌិន្ទ។ ក្នុងនោះ មានតារាសម្ដែង តារាចម្រៀង តារាកំប្លែង និងវិរៈសិល្បករជើងចាស់ មួយចំនួនផងដែរ ដែលមានស្នាដៃ នៅក្នុងការជួយថែរក្សា តម្លៃវប្បធម៌ អរីយធម៌ និងប្រពៃណី របស់ខ្មែរ។

តារាសម្ដែង និងតារាចម្រៀង ដែលទទួលបានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា រួមមាន លោកស្រី ណយ សំណាង, លោកស្រី សួន សំអឿន, លោកស្រី អ៊ុក សុផា, លោកស្រី នួន សារី, លោក ណយ វ៉ាន់ណេត, លោកស្រី ម៉េងកែវពេជ្ជតា, លោកស្រី ហ៊ឹម ស៊ីវន, លោក ព្រាប សុវត្ថិ, កញ្ញា ឱក សុគន្ធកញ្ញា, លោក ឆន សុវណ្ណរាជ, លោក ណុប បាយ៉ារិទ្ធ, លោកស្រី ពេជ្រ សោភា, លោក សុះ ម៉ាច, លោក សួង ទិតធានី, លោកស្រី ហែម សុវណ្ណ, លោក ម៉ា រីសុន និងលោក ម៉ៅ សាមឿន។

ដោយឡែកសិល្បករ-សិល្បការិនី ២១រូប ដែលទទួលបានគ្រឿងឥស្សរិយយស មុនីសារភ័ណ្ឌ ថ្នាក់ធិបឌិន្ទ រួមមាន លោក សួស សងវាចា, លោកស្រី សួន ចន្ថា, លោក ឯក ស៊ីដេ, អ្នកនាង ខាត់ សុឃីម, លោកស្រី កែវ ច័ន្ទសម្ផស្ស លោកស្រី ម៉េង កែវពេជ្របុប្ផា, កញ្ញា សុន ស្រីពេជ្រ, លោក អ៉ឹង ប៊ុនលាភ,លោក ឈឿន ឧត្តម, កញ្ញា ទៀង មុំសុធាវី, លោក ជិន វឌ្ឍនា, លោកស្រី អ៉ិន ថាច, លោក ចាន់ សុធី, លោកស្រី ឃុន សារិន, លោក ញ៉េប សាត, លោក ព្រហ្ម កុសល, លោក ឯក ចាន់ម្លី, លោក សក បូរ៉ា, លោក ឡៅ សុភឿន, លោក ជា ប៊ុនធឿន និងលោក ម៉ែន សខន៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]