រាជធានីភ្នំពេញ៖ សកម្មភាពលួច ឆក់ ប្លន់ ហាក់ដូចជាកើនឡើង ដែលបានបង្កភាពភ័យព្រួយដល់ប្រជាពលរដ្ឋ មិនថាតែនៅក្នុងទីក្រុងភ្នំពេញ ឬតាមបណ្ដាខេត្ដនោះទេ។ មួយវិញទៀត ស្របពេលដែលបច្ចេកវិទ្យាកាន់តែទំនើប សមត្ថភាពរបស់ក្រុមចោរ ក៏កាន់តែរីកចំរើនផងដែរ ដើម្បីដេញឲ្យទាន់បច្ចេកវិទ្យា។ 

ជាក់ស្ដែងកាលពីយប់ម្សិលមិញ ករណីលួចកាច់សោរក ម៉ូតូមួយគ្រឿង បានធ្វើឲ្យអ្នកលេងហ្វេសប៊ុកកាន់តែមានភាពភ័យខ្លាច ចំពោះបញ្ហាសន្តិសុខលើទ្រព្យសម្បត្តិរបស់ខ្លួន។

ដោយយោងទៅតាមឃ្លីបវីឌីអូ យកចេញពីកាមេរ៉ាសុវត្ថិភាពប្រមាណជា ៣០វិនាទី ដែលបានបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ Amatak Long បានបង្ហាញថា ជនល្មើសដែលបានធ្វើសកម្មភាពកាច់សោរក ម៉ូតូម៉ាក Nex ពណ៌សមួយគ្រឿងពីមុខផ្ទះម្ចាស់គណនី គឺពិតជារហ័សមែនទែន។ ក្នុងនោះដែរ ម្ចាស់គណនីក៏បានសរសេរថា៖ សូមជួយ Shareផង ពីសកម្មភាពចោរលួចម៉ូតូមុខផ្ទះខ្ញុំ។ ពិតជាលឿនណាស់!

តើប្រិយមិត្តយល់យ៉ាងណាដែរ បើផ្ទះមានបំពាក់កាមេរ៉ាហើយ ក៏ចោរនៅតែមានសមត្ថភាពរហ័សយ៉ាងនេះទៀត? 

ព័ត៌មានចាប់អារម្មណ៍ក្នុងថ្ងៃទី ១១ មករានេះ៖

លើសសាហាវ! ​រំលោភ​​សម្លាប់ ​រួចយកសពចោល​នៅ​​វាលស្រែ...ខេត្តតាកែវ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការភ្ញាក់​​ផ្អើល​មួយ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ មក​រា ស្ថិត​នៅ​​ចំណុច​ភូមិ​យុល​ចេក ឃុំ​ជី​ខ្មា ខេត្តតាកែវ មាន​​ករណី​រំលោភ​​សម្លាប់ស្ត្រី​យ៉ាង​ព្រៃផ្សៃ​បំផុត ហើយ​យក​​សាកសពចោល​​នៅ​ក​ម្ពោ​ធ​ព្រៃរបោះ​​វាលស្រែ ។

ប្រភពឱ្យដឹងថា សាកសព​នារី​រង​គ្រោះ​ នៅ​មិន​ទាន់​មាន​អ្នក​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ​មាន​អាយុ​ប្រហែល​៣៥​ឆ្នាំ ។ បច្ចុប្បន្ន សមត្ថ​កិច្ច​កំពុង​ដុតដៃដុតជើងចំពោះ​ករណីដ៏ក្តៅនេះ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]