តារា & កម្សាន្ដ

MV បទ «JailBreak» របស់ក្មេងខ្មែរ ប្លែកភ្នែកទាំងការសម្តែងទាំងឈុតឆាក ថតឡូយអស់ស្ទះ! (មានវីដេអូ)

នាំមកជូនដោយ  
នាថ ៥ ខែមុន

ភ្នំពេញ៖ មិនប៉ុន្មានម៉ោងមុននេះ បទចម្រៀងនៅក្នុងខ្សែភាពយន្ត «Jailbreak» ដែលច្រៀងដោយក្រុម ក្មេងខ្មែរ បានចេញវីដេអូចម្រៀងជាផ្លូវការហើយ ។

តាមរយៈវីដេអូបទចម្រៀងមួយបទនេះ ទទួលបានការកោតសរសើរយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ ដោយសារតែ សាច់រឿងនៃវីដេអូចម្រៀងនេះ គឺបានដកស្រង់ចេញពីឈុតឆាកក្នុងរឿង«Jailbreak» ផ្ទាល់តែម្តង។

អ្វីដែលជាចំនុចពិសេសទាក់ទាញជាងនេះទៅទៀតនោះ គឺទាំងការសម្តែង ការតុបតែងទីកន្លែង និងការរៀបចំសម្លៀកបំពាក់ជាអ្នកទោសជាដើម គឺមើលទៅពិតជាប្លែកភ្នែកមិនសរសើរមិនបានតែម្តង ដែលទាំងនេះ អាចនិយាយបានថា ជាចំនីអារម្មណ៍ថ្មីប្លែកសម្រាប់ទស្សនិកជនផងដែរ ៕

ដូចនេះចង់ដឹងថាឡូយយ៉ាងណា ទស្សនាទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ក្រុម «ក្មេងខ្មែរ» ម្ចាស់បទ «បុណ្យភូមិ» ត្រូវបានគេបង្ហើបថា ឡើងតម្លៃខ្លួនកប់ពពក។

ក្រុមតារាចម្រៀង Original Song មានឈ្មោះថា «ក្មេងខ្មែរ» ដែលកំពុងតែជោគជ័យខ្លាំង តាមរយៈបទ «បុណ្យភូមិ» ខណៈដែលបទនេះ កំពុងតែមានការគាំទ្រ ទាំងក្មេងទាំងចាស់ និងតែងតែឮ​សូរចាក់ទ្រហឹងអឹងកង ពេញភូមិទាំងក្រុង និងស្រុកស្រែ ក្នុងកម្មវិធីកម្សាន្តសប្បាយនានា ត្រូវបានគេបង្ហើប​ថា ចាប់ផ្ដើមឡើងតម្លៃខ្លួន​កប់ពពក ដូចតារាល្បីៗមួយចំនួន បន្ទាប់ពីម្ចាស់ក្រុមហ៊ុន ក៏ដូចជាស្ថានីយទូរទស្សនានា ត្រូវការក្រុមនេះសម្ដែង ក្នុងកម្មវិធីផ្សេងៗ។

ជាការពិត បច្ចុប្បន្នបទ​ចម្រៀងនិពន្ធថ្មី ត្រូវបានប្រជាជនកម្ពុជា ពេញនិយមយ៉ាងខ្លាំង ជាពិសេសពីសំណាក់យុវវ័យ និងបានទទូចឲ្យតារាចម្រៀង អ្នកនិពន្ធ និងអ្នកពាក់ព័ន្ធ ទាំងអស់ត្រូវចេះ មានគំនិតច្នៃប្រឌិតថ្មី កុំឲ្យចាំតែចម្លងពីបរទេស។ តារាចម្រៀងក្នុងបទនិពន្ធថ្មី ហាក់ល្បីល្បាញកាន់តែច្រើន។ ជាក់ស្ដែងក្រុម «ក្មេងខ្មែរ» ដែល​ទើបតែបង្កើតឡើង មិនទាន់ដល់១ឆ្នាំផងនោះ ស្រាប់តែមានភាពល្បីល្បាញ​គួរឲ្យកត់សម្គាល់ ពិសេសបទចម្រៀង «បុណ្យភូមិ» របស់ពួកគេ ដែលកំពុងតែពេញនិយមខ្លាំង នាពេលបច្ចុប្បន្ននេះ។

ចុចអានបន្ត៖ ស្ងាត់ៗ​ក្រុម «ក្មេងខ្មែរ» ម្ចាស់បទ «បុណ្យភូមិ» ត្រូវបានគេបង្ហើបថា ឡើងតម្លៃខ្លួនកប់ពពក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload