បាត់ដំបង៖ កាលពីព្រឹកថ្ងៃទី១១ ខែមករានេះ ព័ត៌មានដែលកំពុងតែក្តៅគគុកមួយ ផ្អើលពេញបណ្តាញសារព័ត៌មាន ទាក់ទងទៅនឹង អតីតFreshie Boy លេខ១ ប្រចាំឆ្នាំ២០០៦ លោក ថៃ នរៈពិទូ ព្រមទាំងភរិយា ត្រូវបានប៉ូលិសចូលទៅឃាត់ខ្លួនដល់ក្នុងបន្ទប់ខារ៉ាអូខេ មួយកន្លែង នៅឯខេត្តបាត់ដំបង ពាក់ព័ន្ធទៅនឹង បទល្មើសរក្សាទុក គ្រឿងញៀន ។

ទន្ទឹមនឹងការចាប់ខ្លួននេះផងដែរ ត្រូវបានគេដឹងថា ភរិយា របស់លោក ថៃ នរៈពិទូ ក៏កំពុងពពោះកូនក្នុងផ្ទៃ២ខែ ថែមទៀតផង។

យ៉ាងណាមិញ ទាក់ទងនឹងករណីដ៏ធំមួយនេះផងដែរ បានធ្វើឲ្យ លោក ថៃនរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងភរិយា ដែលត្រូវជាឳពុកម្តាយក្មេក​ មានការព្រួយបារម្ភពីចៅក្នុងផ្ទៃជាខ្លាំង។ 

ក្នុងនោះដែរ លោក ក៏បានអះអាងថា កូនប្រសាររបស់លោក មិនសាកសមនឹងជាប់ទោសពាក់ព័ន្ធ នឹងបទល្មើសមួយនេះ ជាមួយនឹងកូនប្រុសរបស់លោកឡើយ ពីព្រោះថា កូនប្រសាររបស់លោក ជាធម្មតា គឺនាងកម្រចេញទៅតាមខេត្តជាមួយនឹងស្វាមីណាស់ ទើបតែលើកនេះ ចេញទៅជាមួយក៏ស្រាប់តែមានរឿងតែម្តង។

ប៉ុន្តែមិនយ៉ាងណា លោកមិនទាន់ដឹងនៅឡើយទេថា តើកូនប្រសារស្រីរបស់លោក មានជាប់ពាក់ព័ន្ធពីបទសេពគ្រឿងញៀន ដូចជាកូនប្រុសរបស់លោក គឺលោក ថៃ នរៈពិទូ ឬយ៉ាងណានោះទេ ប៉ុន្តែបើសិនជារកឃើញថា នាងពិតបានជាប់ពាក់ព័ន្ធ ពីបទល្មើសរក្សាទុក និងសេពគ្រឿងញៀន ដូចជាការប្រកាន់ពិតមែននោះ នាងនឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារ ជាមួយនឹងស្វាមីទាំងដែលខ្លួនកំពុងពពោះជាក់ជាមិនខាន៕  

កំណត់ហេតុខ្មែរឡូត៖  

ដោយឡែក រំលឹកព័ត៌មានចាស់ អតីតFreshie Boy លេខ១ ឆ្នាំ២០០៦ លោក ថៃ នរៈពិទូ រួមទាំងប្រពន្ធ ត្រូវបានប៉ូលីសឃាត់ខ្លួន ពីបទរក្សាទុកគ្រឿងញៀន នៅចំណុចខារ៉ាអូខេ ដឹសោនហ្វាមីលី(The Sound Family) កាលពីវេលាម៉ោង ២៣៖២០នាទី កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧។

បើតាមគេហទំព័រ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយក្រុមអន្តគមន៍ប្រឆាំងបង្ការ បង្រ្កាប នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះបង្រ្កាបករណីផ្តល់ទីកន្លែងឲ្យប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន១លើក។ មិនតែប៉ុណ្ណោះ សមត្ថកិច្ចក៏បានឃាត់ខ្លួន ជនសង្ស័យទៅដល់៦នាក់ ដែលក្នុងនោះ មាន លោក ថៃ នរៈពិទូ ដែលជា អតីតFreshie Boy លេខ១ ឆ្នាំ២០០៧ ហើយរួមទាំងប្រពន្ធរបស់លោកទៀតផង គឺអ្នកនាង អោក រតនៈប៉ុណ្ណិកា ដែលមានឪពុកជាមន្រ្តីនគរបាលជាតិផងដែរ។

អ្វីដែលសមត្ថកិច្ច បានធ្វើការចាប់បាន និងដកហូត មានដូចជាថ្នាំញៀន ប្រភេទកេតាមីន( Ketamine) ចំនួន០៣កូនថង់ ទម្ងន់ ០,៨៨ ក្រាម ឧបករណ៍(ពុម្ភ) សម្រាប់កែច្នៃថ្នាំញៀនអ៊ិចស្តាស៊ី ចំនួន០២ ថ្នាំអំពូល Diazepam ចំនួន ០២អំពូល ថ្នាំ ថ្នាំគ្រាប់ Zepam ចំនួន ១៦បន្ទះ ដែកកេះចំនួន ០៣ គំរបដកកែច្នៃសំរាប់ជក់ថ្នាំញៀនចំនួន ០១ បំពង់ទុយោប៉ឺតចំនួន ០១ដុំ ថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន ក្រដាសអាលុយមីញ៉ូមចំនួន ០១ដុំ និងសំបកថ្នាំមួយចំនួន។

គួររំលឹកផងដែរ លោក ថៃ នរៈពិទូ គឺជា អតីតFreshie Boy លេខ១ ឆ្នាំ២០០៧ ដែលមហាជន ភាគច្រើន បានស្គាល់ និងគាំទ្រយ៉ាងខ្លាំង ទៅលើសមត្ថភាពរបស់លោក គួបផ្សំនឹងរូបសម្រស់ស្រស់សង្ហា។ ប៉ុន្តែមិនដឹងជាយ៉ាងណា រូបលោក ក៏ស្ងាត់ដំណឹងសូន្យតែម្តង មិនបង្ហាញមុខនៅក្នុងវង្វង់សិល្បៈតទៅទៀត ហើយទើបតែពេលថ្មីៗនេះទេ ស្រាប់តែធ្លាយដំណឹងថា រូបលោក ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងគ្រឿងញៀនយ៉ាងដូច្នេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថៃ នរៈពិទូ