ចិន៖ បុរសជនជាតិចិនម្នាក់ដែលត្រូវបានគេស្គាល់ថាមាននាមត្រកូល Liu បានលេបគំរបស្រាបៀរ ដោយសារមិត្តភក្ដិបង្ខំឲ្យផឹកលឿនពេក។

យោងទៅតាមភ្នាក់ងារសារពត៌មាន Yangzi បុរសរងគ្រោះបានទៅដល់មន្ទីរពេទ្យ Lianyungagn បន្ទាប់ពីដឹងថាខ្លួនបានលេបគំរបស្រាបៀរនោះចូលទៅក្នុងពោះ ប៉ុន្ដែខាងគ្រូពេទ្យមិនអាចធ្វើអ្វីបានទេ ដោយតម្រូវឲ្យបុរសរងគ្រោះរងចាំដល់ពេលព្រឹកស្អែក ជាពេលដែលពោះគាត់ទទេ ងាយស្រួលដល់ការថតកាំរស្មីអ៊ិច។

នៅព្រឹកថ្ងៃបន្ទាប់លទ្ធផលបានបង្ហាញថាគំរបស្រាបៀរ ពិតជានៅក្នុងក្រពះរបស់លោក Liuពិតមែន។ តែអ្វីដែលនឹកស្មានមិនដល់នោះគឺវិធីសាស្ត្រទាញយកគំរបស្រាបៀរចេញពីក្រពះរបស់បុរសរងគ្រោះគឹខុសពីការវះកាត់ធម្មតា។

វិធីសាស្ត្រនោះគឺជាការប្រើស្រោមអនាម័យ ធ្វើជាឧបករណ៍ដ៏សំខាន់មួយក្នុងចំណោមឧបករណ៍វះកាត់ដទៃទៀត   ដែលគំនិតក្នុងការប្រើប្រាស់ស្រោមអនាម័យនេះ ជាគំនិតរបស់លោកវេជ្ជបណ្ឌិតវ័យ ៦០ឆ្នាំ ឈ្មោះ Weiping ដែលលោកធ្លាប់បានទទួលវគ្គបណ្ដុះបណ្ដាលផ្នែកវិស្វកម្មអេឡិចត្រូនិច មុននឹងលោកចូលសិក្សាផ្នែកវេជ្ជសាស្ត្រក្នុងឆ្នាំ ១៩៧៨។

លោកវេជ្ជបណ្ឌិត Ju Weiping បានឲ្យដឹងថា ការប្រើប្រាស់ស្រោមអនាម័យជាឧបករណ៍សម្រាប់ស្រោបយកគំរបដបចេញពីពោះរបស់លោក Liu  ដោយសារតែវាអាចបង្ការការដាច់រលាត់សរីរាង្គផ្នែកខាងក្នុងរបស់អ្នកជំងឺ ជាជាងប្រើប្រាស់ឧបករណ៍ដែលមានសភាពរឹង នៅពេលទាញចេញមកក្រៅ។

យ៉ាងណាមិញវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ ជាវិស្វករអេឡិចត្រូនិចរូបនេះ ពិតជាមានគំនិតច្នៃប្រឌិត អាចជួយសង្គ្រោះជនរងគ្រោះបានយ៉ាងមានប្រសិទ្ធភាព៕

តើប្រិយមិត្តយល់យ៉ាងណា ចំពោះបច្ចេកទេសវេជ្ជសាស្ត្រមួយនេះ?

ប្រភព៖ បរទេស

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ គួរឲ្យស្តាយខ្លាំងណាស់! ដើមឈើដ៏ល្បី មានអាយុជាង ១ពាន់ឆ្នាំមួយនេះ បាក់រលំបាត់ហើយ

អាមេរិក៖ សារព័ត៌មាន CNN បានចុះផ្សាយកាលពីយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ថា ដើមឈើប្រវត្តិសាស្ត្រដ៏ធំ ដែលត្រូវបានគេចោះប្រហោងនៅនឹងគល់ ឲ្យរថយន្តបើកកាត់បាននោះ ពេលនេះបានបាក់រលំដល់ដីបាត់ហើយ បន្ទាប់ពីរងការវាយប្រហារដោយខ្យល់ព្យុះ។

ដើមឈើប្រវត្តិសាស្រ្តមួយដើមនេះ មានឈ្មោះថា The Pioneer Cabin tree វាស្ថិតនៅក្នុងឧទ្យាន Calaveras Big Trees State Park ភាគកណ្តាលរដ្ឋកាលីហ្វ័រញ៉ា (California) បានដួលរលំ អំឡុងពេលដែលមានភ្លៀងព្យុះកាលពីថ្ងៃអាទិត្យ ទី០៨ ខែមករា ២០១៧ នេះបើយោងតាមសម្តីរបស់មន្ត្រីអនុរក្សឧទ្យាន។ 

មន្ត្រីអនុរក្សឧទ្យាន បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ការហូរច្រោះដីដែលធ្វើឲ្យឬស មានសភាពទន់ខ្សោយ ក៏ជាមូលហេតុមួយដែលធ្វើឲ្យដើមឈើមួយដើមនេះរលំផងដែរ។ ដើមឈើ The Pioneer Cabin Tree បានដួលរលំនៅអំឡុងម៉ោងប្រមាណជា ២រសៀល ថ្ងៃអាទិត្យ។

គួររំឮកថា ដើមឈើប្រវត្តិសាស្ត្រមួយនេះមានទំហំប្រមាណជាង១០ម៉ែត្រ ហើយកម្ពស់ជាង ៤៥ម៉ែត្រ។ វាត្រូវបានគេកាប់លុងគល់ធ្វើជាប្រហោងមួយសម្រាប់រថយន្តបើកឆ្លងកាត់ កាលពីអំឡុងឆ្នាំ ១៨៨០ និងត្រូវបានគេប៉ានប្រមាណថា មានអាយុកាលជាង១០០០ឆ្នាំមកហើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]