នៅទីបំផុត បេក្ខជនដែលមកពីខេត្តបៃលិន បូឡាម កាក្រៃ បានទទួលជយជម្នះហើយក្នុងកម្មវិធី Drama Karaoke Contest ក្រោយពីបាន Cover បទចម្រៀង «ភរិយាល្អរបស់បង» ក្នុងរឿង «ភរិយាបណ្តូលចិត្ត» ព្រមទាំងបានឆ្លងកាត់ការប្រឡងប្រជែងនូវវិញ្ញាសារ ដែលភីអិនអិនបានកំណត់ រួមជាមួយការវាយតម្លៃដាក់ពិន្ទុ ពីគណៈកម្មាការរបស់ភីអិនអិន និងបូកបន្ថែមការចុច Like, Share និងអ្នកចូលទស្សនាច្រើនជាងគេពីសំណាក់មហាជន ក្នុងគេហទំព័រហ្វេសប៊ុក PNN TV Cambodia

បន្ទាប់ពីទទួលបានជយជម្នះ ក្នុងការប្រឡងចម្រៀងនេះ បេក្ខជន បូឡាម កាក្រៃ នឹងក្លាយជាអ្នកចំរៀងប្រចាំរឿងភាគ របស់ស្ថានីយទូរទស្សន៍ភីអិនអិន រួមនឹងការបកស្រាយចម្រៀងក្នុងកម្មវិធីផ្សេងៗ។

សូមរំលឹកដែរថារឿងភាគថៃ «ភរិយាបណ្តូលចិត្ត» គឺជាភាពយន្តដែលទទួលបានការគាំទ្រខ្លាំង បន្ទាប់ពីចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន គ្រងដំណែងជាតួឯកដោយលោក Jame Jirayu និងកញ្ញា Bella Rany ហើយនាពេលឆាប់ៗខាងមុខនេះ ពួកគេទាំងពីរនាក់ នឹងចាប់ដៃគ្នាសារជាថ្មីក្នុងរឿង «សុភាពបុរសភុតធីផាត់» បន្ទាប់ពីរឿង «សុភាពបុរសបវររុត»

ដូច្នេះសូមកុំភ្លេចរង់ចាំទស្សនាខ្សែភាពយន្តនេះទាំងអស់គ្នា៕

ទស្សនាវីដេអូ សូមចុច៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]