ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី ១០ មករា ម្សិលមិញនេះ ក្រុមហ៊ុនផលិតផលគ្រឿងសម្អាងដ៏ល្បី Obsidian បានរៀបចំកម្មវិធីជប់លៀងប្រចាំឆ្នាំមួយ ដែលប្រមូលផ្តុំទៅដោយ អ្នកតំណាងចែកចាយ និងម្ចាស់សាឡនទាំង ២៥ខេត្តក្រុងប្រមាណជិត ១ ០០០នាក់ នៅឯភោជនីយដ្ឋានទន្លេបាសាក់២។

នៅក្នុងកម្មវិធីប្រចាំឆ្នាំរបស់ Obsidian យប់មិញនេះ ក៏មានវត្តមានតារាចម្រៀង និងតារាសម្តែងល្បីៗជាច្រើនបានចូលរួមផងដែរ ដែលមានដូចជា អ្នកនាង ពេជ្រ សោភា កញ្ញា ជីជី លោក ម៉ា ច័ន្ទបញ្ញា កញ្ញា រីយ៉ា លោក ប្រាក់ សុគន្ធ និងប្អូនស្រី លោក ណា ខុន លោក ជា លាងឈែ លោក ផៃ សុ ផាន់ណា កញ្ញា ដួង ម៉ានិច្ច រួមទាំងតារាល្បីៗជាច្រើនទៀតផងដែរ។

លើសពីនេះ ក្រុមហ៊ុនក៏បានធ្វើការចាប់រង្វាន់ជូនអតិថិជនរបស់ខ្លួន ដោយរង្វាន់រួមមាន កង្ហា ទូរទស្សន៍ ទូរស័ព្ទដៃស្មាតហ្វូន ធុងចម្រុះទឹក ប័ណ្ណទឹកប្រាក់ និងរង្វាន់ធំ គឺដំណើរកំសាន្តទៅកាន់ប្រទេសកូរ៉េថែមទៀតផង។

ខាងក្រោមនេះ ជារូបភាពខ្លះ នៅក្នុងកម្មវិធីប្រចាំឆ្នាំរបស់ Obsidian ៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]