ប្លែកៗ

ពិតជាគួរឲ្យគោរព! មិនប្រកាន់ពីតំណែង លោកអូបាម៉ា ធ្វើជាអ្នកកំដរ ក្នុងអាពាហ៍ពិពាហ៍បុគ្គលិករបស់លោក

ពុធ ១១ មករា, ២០១៧ ១៣:២៥

អាមេរិក៖ កាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានស្ម័គ្រខ្លួនធ្វើជាអ្នកកំដរ នៅក្នុងពិធីអាពាហ៍ពិពាហ៍មួយ ក្នុងរដ្ឋរដ្ឋផ្លរីដា ដែលជាអាពាហ៍ពិពាហ៍បុគ្គលិករបស់លោកមួយរូប ដែលបានធ្វើការយូរឆ្នាំមកហើយ និងជាដៃគូលេងវាយកូនហ្គោលជាមួយគ្នាញឹកញាប់ទៀតផង។

សារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះថា លោក អូបាម៉ា បានមកដល់ព្រលានយន្តហោះអន្តរជាតិ Jacksonville កាលពីថ្ងៃសៅរ៍ ដើម្បីទៅចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍លោក Marvin Nicholson ដែលជានាយកផ្នែកដំណើរទស្សនកិច្ច នៅសេតវិមាន និងជាជំនួយការផ្ទាល់ខ្លួនរបស់ប្រធានាធិបតី ផងដែរ ។ 

លោក Marvin Nicholson និងកូនក្រមុំរបស់លោកឈ្មោះ Helen Pajcic បានរៀបចំពិធីអាពាហ៍ពិពាហ៍ ជាលក្ខណៈឯកជនរបស់ពួកគេនៅឯសណ្ឋាគារ One Ocean Resort and Spa ដែលស្ថិតក្នុងទីក្រុង Jacksonville នៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។ ដោយស្ថិតក្នុងឱកាសដ៏ពិសេសបែបនេះ លោក អូបាម៉ា បានពាក់ឈុតរាត្រី ពណ៌ខ្មៅដ៏ស្រស់សង្ហារ ហើយជាបុរសតែម្នាក់គត់ដែលពាក់ក្រវាត់.ក វែង ពណ៌ខ្មៅ ខណៈអ្នកកំដរផ្សេងទៀត រួមទាំងលោកចន ឃើរី ពាក់បូ ពណ៌ខ្មៅ។

ប្តីប្រពន្ធមួយគូរនេះ ក៏ធ្លាប់ធ្វើការនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ប្រធានាធិបតីលោកអូបាម៉ា កាលពីឆ្នាំ២០០៨ ។ ខណៈកូនក្រមុំ នាង Helen Pajcic គឺជាកូនស្រីបុគ្គលិកមួយរបស់លោក អូបាម៉ា ក្នុងផ្នែករៃអង្គាសមូលនិធិផងដែរ។

គួរបញ្ជាក់ថា លោក អូបាម៉ា បានលេងវាយកូនហ្គោល ចំនួន ៣៣៣ដង ចាប់តាំងពីពេលដែលលោកចូលកាន់តំណែងជាប្រធានាធិបតី ហើយកូនចៅរបស់លោក គឺលោក Marvin Nicholson បានចូលលេងជាមួយ លោក អូបាម៉ា ចំនួន ១៩២ដង ដែលធ្វើឲ្យគាត់ក្លាយជាដៃគូវាយកូនហ្គោលជាមួយគ្នាញឹកញាប់បំផុត។

បន្ទាប់ពីដំណើររយៈពេល១ថ្ងៃនេះត្រូវបានបញ្ចប់ លោកអូបាម៉ាត្រូវធ្វើដំណើរត្រឡប់ទៅកាន់វ៉ាស៊ីនតោនវិញ តាមរយៈយន្តហោះ Air Force One របស់ប្រធានាធិបតី។ ហើយនៅព្រឹកថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧នេះ លោកក៏បានធ្វើការថ្លែងសុន្ទរកថា “និយាយពាក្យលា” ជាលើកចុងក្រោយរបស់លោក មុនពេលបញ្ចប់តំណែងជាប្រធានាធិបតី នៅក្នុងទីក្រុងឈីកាហ្គោផងដែរ៕ 

ប្រភព ៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចេះនោះចេះ! ទាល់តែមានអ្នកមកស្ទាបអង្អែលថ្នាក់ថ្នម បានព្រមចូលជំរុំវិញ (មានវីដេអូ)
ពិតជាចម្លែកមែន! ស្រ្តីៗជាច្រើន បរាជ័យរឿងស្នេហា គ្រួសារបែកបាក់ បាននាំគ្នាទៅដេកក្នុងផ្នូរ ដើម្បីបំភ្លេចរឿងអតីតកាល និងទទួលយកជីវិតថ្មី (មានវីដេអូ)
អាចនឹងសើចចំហរមាត់! ពេលឃើញត្រីសមុទ្រ ទាំង១០ក្បាល ដែលមានមុខមាត់ស្រដៀងមនុស្សល្បីៗ ជុំវិញពិភពលោក
រន្ធត់ចិត្តណាស់! ដើម្បីជួយជីវិតម្តាយ ក្មេងស្រីអាយុ៨ឆ្នាំ សុខចិត្តបរិច្ចាគខួរឆ្អឹង

មតិ

SPONSORED CONTENTS

UPCOMING EVENT

មានវាគ្មិនជាច្រើនរូប ដែលបានបង្កើតក្រុមហ៊ុន បច្ចេកវិទ្យាល្បីៗនៅកម្ពុជាដែលទទួលបានការវិនិយោគទុនពីបរទេស នឹងមកធ្វើការចែករំលែកចំណេះដឹង គំនិតច្នៃប្រឌិត បទពិសោធន៍ និងគន្លឹះល្អៗ ដើម្បីជួយដល់ការពង្រីកក្រុមហ៊ុនរបស់អ្នក និងជាពិសេសនោះ វិធីសាស្ត្រក្នុងការស្វែងរកអ្នកវិនិយោគទុករាប់ម៉ឺនដុល្លារពីបរទេសទៀតផង។

Date:
23rd February 2017    |    5:00pm - 9:30pm

Venue
Raintree Cambodia, GF-02 Raintree, #299 ផ្លូវព្រះអង្គឌួង (St. 110), សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ

Learn More