រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ទើប​មក​ពី​ ប្រទេស​ជប៉ុន ស្រាប់តែ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​យ៉ាង​អាណោចអាធ័ម​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៧ តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​ ព្រះ​អង្គឌួង ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ស៊ី​ម សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​ម្តុំ​រង្វង់​មូល​ទួល​គោក សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក NLAJESLY ពណ៌​ស អត់​មាន​ស្លាក​លេខ ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​មុខ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង ដោយសារ​ជន​រង​គ្រោះ​ស្រវឹងស្រា​ផង បើក​ម៉ូតូ​លឿន​ផង ស្រាប់តែ​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៥៧០ ពណ៌​ខ្មៅ ដែល​កំពុង​ឈប់​រង់ចាំ​ភ្លើងស្តុប​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​រង​របួស​ធ្ងន់ធ្ងរ បន្ទាប់​មក​ក៏​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែកឯ​ម៉ូតូ​ខូចខាត​ខ្ទេច​មួយ​កំណត់​ខាង​មុខ រីឯ​រថយន្ត​ឡិច​ស៊ី​ស​៥៧០​បាន​បើក​ចេញ​ទៅ​បាត់ បន្សល់​ទុក​ជន​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​ មក​ដល់​កន្លែង​កើតហេតុ​បម្រុង​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល តែ​ពេល​ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​សល់​តែ​ដង្ហើមចង្រិត មិន​បាន​ដឹក​យក​ទៅ​ព្យាបាល​ទេ ភ្លាម​ៗ​នោះ​មាន​បុរស​ស្រវឹងស្រា​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ស៊ី​គី​លេ​ត ពណ៌​ស មក​ដល់​កន្លែង​កើតហេតុ​អះអាង​ថា​ ខ្លួន​ត្រូវជា​មិត្តភក្តិ​របស់​ជន​រង​គ្រោះ បាន​ជេ​រថយន្ត​សង្គ្រោះ​ ដែល​មិន​ព្រម​ដឹក​ ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល ទុក​ទាល់តែ​ជន​រង​គ្រោះ​ ស្លាប់​បែប​នេះ មិនតែប៉ុណ្ណោះ​បុរស​រូប​នោះ​ខឹង​ទាំង​អ្នក​សារព័ត៌មាន និង​សមត្ថកិច្ច​ដែល​មិន​ជួយ​ហៅ​ រថយន្ត​សង្គ្រោះ​មក​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​ទៀត​ផង ។

ប្រភព​ពី​សាច់ញាតិ​ជន​រង​គ្រោះ​ បាន​បង្ហើប​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទើបតែ​មក​តែ​វិល​ត្រឡប់​មក​ពី​ប្រទេស​ជប៉ុន​ មក​ធ្វើការ​នៅ​ភ្នំពេញ ស្រាប់តែ​ជួប​គ្រោះថ្នាក់​ អកុសល​បែប​នេះ​តែ​ម្តង ។

សព​ជន​រង​គ្រោះ​ ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​ទុក​ នៅ​វត្ត​ទឹកថ្លា​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​ ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​ ឲ្យ​នៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ ៕

ប្រភព៖ កោះសន្តិភាព

ក្រឡេកមកមើល ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ប្អូនស្រី ថៃ នរៈពិទូ បដិសេធ មិនលូកដៃពាក់ព័ន្ធនឹងរឿងបងប្រុសខ្លួន ចែកចាយគ្រឿងញៀនទេ ព្រោះ...!

បាត់ដំបង៖ បន្ទាប់ពីមានរឿងភ្ញាក់ផ្អើលមួយកើតឡើង ទាក់ទងនឹងអតីត Freshie Boy រូបស្រស់សង្ហា លោក ថៃ នរៈពិទូ ព្រមទាំងប្រពន្ធ ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួនទាំងពីរនាក់ ពីបទចែកចាយគ្រឿងញៀន កាលពីយប់ថ្ងៃទី ៩ ខែមករា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះនៅចំណុចខារ៉ាអូខេ ដឹសោនហ្វាមីលី (The Sound Family) ក្នុងខេត្តបាត់ដំបង។

ក្រោយមានផ្ទុះរឿងអាស្រូវនឹកស្មានមិនដល់នេះ អ្នកនាង ថៃ នារីសុជាតា ដែលត្រូវជាប្អូនស្រីបង្កើតរបស់លោក ថៃ នរៈពិទូ ក៏បានបដិសេធមិនធ្វើការឆ្លើយតប ឬក៏បកស្រាយអ្វីទាំងអស់ទាក់ទងនឹងរឿងជួញគ្រឿងញៀនបងប្រុសខ្លួន ព្រោះពេលនេះ អ្វីដែលសំខាន់បំផុត នាងបារម្ភពីអារម្មណ៍របស់ឪពុកម្តាយខ្លួន ស្របពេលដែលមានរឿងដូច្នេះបានកើតឡើង។

អ្នកនាង ថៃ នារីសុជាតា ដែលជាអតីត Freshie Girl ដូចជាបងប្រុសខ្លួនដែរ បានថ្លែងឱ្យដឹងនៅលើហ្វេសប៊ុកនាងថា៖

« at the moment i really don't have anything left to say and care all i care now is my Parents' feelings and how we going to get through this hardship as a family. Please stop asking us and sending us. i can't even look at my phone right now because i can't deny that my feelings are seriously hurt. thanks to real friends who cared but i think it's sad to know some people really enjoy seeing people have problems and take the time to humiliate eachother which is kind of sad but kinda where we are right now.»។

(នៅពេលនេះគ្មានអ្វីដែលត្រូវនិយាយនោះទេ ហើយអ្វីដែលខ្ញុំត្រូវខ្វល់នៅពេលនេះ គឺជាអារម្មណ៍របស់ឪពុកម្តាយខ្ញុំ និងដំណោះស្រាយបញ្ហានៅក្នុងគ្រួសារ។ សូមបញ្ឈប់ការសួរដេញដោល និងផ្ញើសារមកកាន់ពួកយើងទៀតទៅ ព្រោះពេលនេះខ្ញុំមិនអាច សូម្បីតែសម្លឹងមើលទៅទូរស័ព្ទដៃរបស់ខ្លួនឯងបាន ព្រោះខ្ញុំមិនអាចបដិសេធនឹងអារម្មណ៍របស់ខ្ញុំថាពិតជាឈឺចាប់ខ្លាំង។ សូមអរគុណដល់មិត្តពិត ដែលបានយកចិត្ដទុកដាក់ ប៉ុន្តែខ្ញុំគិតថាវាជារឿងឈឺចាប់មួយ ដែលស្គាល់មនុស្សមួយចំនួន ដែលកំពុងរីករាយពេលឃើញគេមានបញ្ហា ហើយឆ្លៀតឱកាសនេះដើម្បីបំបាក់មុខគ្រួសារអ្នកដទៃ ដូចអ្វីដែលគ្រួសារខ្ញុំកំពុងតែបានជួបប្រទះនៅពេលនេះ។)

គួររំលឹកផងដែរ អ្នកនាង ថៃ នារីសុជាតា ក៏ជាអតីត Freshie Girl មួយរូបដែរ ដោយនាងបានជាប់ចំណាត់ថ្នាក់លេខ២ សម័យប្រលងកាលពីឆ្នាំ២០១០។ ក្រោយមកក៏បានរៀបការ និងមានកូនប្រុសម្នាក់ ជាមួយអតីតស្វាមីខ្លួន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]