(កោះកុង)៖ បុរសអនាថាម្នាក់ ត្រូវម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក បុកបណ្ដាលឲ្យបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមនៅកន្លែងកើតហេតុ។ ហេតុការនេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាទាបភ្លឺ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ លើកកំណាត់ផ្លូវជាតិលេខ៤ ចំណុចបង្គោលគីឡូលេខ៤៩-៥០ ជិតវត្តខ្សាច់ស ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល។
មន្ដ្រីនគរបាលមូលដ្ឋានបានបញ្ជាក់ថា បុរសដែលត្រូវម៉ូតូបុកស្លាប់នេះ មិនស្គាល់អត្តសញ្ញាណនោះទេ ពោលគឺប្រជាពលរដ្ឋថា ឃើញដើរនៅម្ដុំកន្លែងកើតហេតុ ២-៣ថ្ងៃហើយ។ សមត្ថកិច្ចថា បុរសរងគ្រោះអាយុប្រមាណជា៥០ឆ្នាំ ជាជនពិការដៃ ហើយពាក់អាវដៃខ្លឺពណ៌ខ្មៅ ស្លៀកខោខ្លីពណ៌ក្រហម ដោយឡែកម៉ូតូបង្កបានរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្ននគរបាលមូលដ្ឋាន កំពុងធ្វើការស្រាវជ្រាវដើម្បីរកក្រុមគ្រួសារ មកយកទៅធ្វើបុណ្យតាមប្រពៃណី ហើយសពកំពុងតម្កល់នៅវត្តស្ទឹងឆាយ៕ បុរសអនាថាម្នាក់ ត្រូវម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក បុកបណ្ដាលឲ្យបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមនៅកន្លែងកើតហេតុ។ ហេតុការនេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាទាបភ្លឺ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ លើកកំណាត់ផ្លូវជាតិលេខ៤ ចំណុចបង្គោលគីឡូលេខ៤៩-៥០ ជិតវត្តខ្សាច់ស ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល។
មន្ដ្រីនគរបាលមូលដ្ឋានបានបញ្ជាក់ថា បុរសដែលត្រូវម៉ូតូបុកស្លាប់នេះ មិនស្គាល់អត្តសញ្ញាណនោះទេ ពោលគឺប្រជាពលរដ្ឋថា ឃើញដើរនៅម្ដុំកន្លែងកើតហេតុ ២-៣ថ្ងៃហើយ។ សមត្ថកិច្ចថា បុរសរងគ្រោះអាយុប្រមាណជា៥០ឆ្នាំ ជាជនពិការដៃ ហើយពាក់អាវដៃខ្លឺពណ៌ខ្មៅ ស្លៀកខោខ្លីពណ៌ក្រហម ដោយឡែកម៉ូតូបង្កបានរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្ននគរបាលមូលដ្ឋាន កំពុងធ្វើការស្រាវជ្រាវដើម្បីរកក្រុមគ្រួសារ មកយកទៅធ្វើបុណ្យតាមប្រពៃណី ហើយសពកំពុងតម្កល់នៅវត្តស្ទឹងឆាយ៕
ប្រភព៖ Fresh News
ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន៖ អាណោចអាធ័មណាស់ ! ដួលភ្លាមឡានមកកិនពីលើស្លាប់ភ្លាម
គ្រោះថ្នាក់ចរាចរណ៍បុកបន្តកន្ទុយគ្នាដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ កន្លងទៅ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់យ៉ាងអាណោចអាធ័ម និង២នាក់រងរបួសធ្ងន់ ។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកមុខកំពូល បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ស៊ី សៀក ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិតាំងជ្រៃ ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម និងម្នាក់ទៀត ឈ្មោះ ផាន់ សុធារ៉ា ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិដូនរាម ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ។
សមត្ថកិច្ចឱ្យដឹងទៀតថា នៅពេលកើតហេតុខាងលើជនរងគ្រោះ២នាក់ខាងលើ បើកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DE-9762 បើកបរដោយឈ្មោះ ស៊ី សៀក ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏បានបុកគ្នាជាមួយថយន្ត១គ្រឿងម៉ាក C.R.V ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2D-8848 បើកបរដោយឈ្មោះ ស ហៀង ភេទប្រុស អាយុ៧២ឆ្នាំ មានទីលំនៅផ្ទះលេខ២២ ផ្លូវលេខ៣៣៩ ស្ថិតភូមិ៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាពីជើងទៅត្បូង បណ្ដាលឲ្យម៉ូតូដួលនៅលើទ្រូងផ្លូវ ស្របពេលនោះស្រាប់តែមានរថយន្ត១គ្រឿងមិនស្គាល់ម៉ាកបើកលឿនមកពីទិសខាងត្បូង បានមកកិនមនុស្សដែលដួលទាំង២នាក់នោះបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុទាំង២នាក់តែម្ដង ហើយរថយន្តនោះបានបើកគេចបាត់ទៅ ។
ស្របពេលជាមួយគ្នានោះដែរ ក៏មានម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FD-6678 ជិះគ្នា២នាក់ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន បានមកបុកម៉ូតូហុងដាឌ្រីមរបស់ជនរងគ្រោះខាងលើនោះបន្ថែមទៀត បណ្ដាលឲ្យដួលរងរបួសធ្ងន់ទាំង២នាក់ទៀត ។
ក្រោយពេលកើតហេតុ ជនរងគ្រោះដែលរងបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ឯសពជនរងគ្រោះ២នាក់ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]