ប៉ាគីស្ថាន៖ វីដេអូមួយបានធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ថារន្ធត់យ៉ាងខ្លាំង ដោយសារនៅក្នុងវីដេអូនោះ បានបង្ហាញអំពីសកម្មភាពរបស់ក្របីមួយក្បាល កំពុងរត់យ៉ាងកំរោល ជ្រុលទៅបុកបុរសជាអ្នកបើកបរម៉ូតូមួយគ្រឿង ដែលធ្វើឲ្យបុរសនោះដេកដួលនៅនឹងផ្លូវ សន្លប់មិនដឹងខ្លួនតែម្តង។

វីដេអូដ៏រន្ធត់នេះ ត្រូវបានថតនៅតំបន់ Punjab នាប្រទេសប៉ាគីស្ថាន ដែលបានបង្ហាញឲ្យឃើញថា មានបុរសម្នាក់កំពុងជិះម៉ូតូនៅលើផ្លូវដ៏មមាញឹកមួយ បន្ទាប់មកក៏មានក្របីមួយក្បាលរត់មកពីខាងឆ្វេងដៃបុរសនោះ រួចក៏បុកគាត់ពេញមួយទំហឹងតែម្តង។

បន្ទាប់ពីកើតហេតុ ក្របីមួយក្បាលនោះ ក៏បានរត់ទៅបាត់ បន្សល់ទុកនូវបុរសរងគ្រោះដេកដួលនៅនឹងដីតែម្នាក់ឯង។

ទោះជាយ៉ាងណា ក៏មានមនុស្សម្នាដែលកំពុងធ្វើដំណើរនៅតាមដងផ្លូវនោះ ប្រញ៉ាប់ប្រញ៉ាល់ចូលមកជួយបុរសរងគ្រោះ ដោយភាពតក់ស្លុតផងដែរ។

យ៉ាងណាមិញ មិនទាន់មានព័ត៌មានច្បាស់ការណ៍ណាមួយ ដែលបង្ហាញថា បុរសជាអ្នកបើកបរម៉ូតូរូបនេះ បានរងរបួសកំរិតណានោះទេ៕

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ទារកខ្លួនមួយក្បាលពីរ ចាប់កំណើតមួយទៀតហើយ...!

ម៉ិចស៊ីកូ៖ វីដេអូដ៏រន្ធត់មួយត្រូវបានបង្ហោះនៅក្នុងបណ្តាញសង្គមកាលពីសប្តាហ៍មុន ដែលបានបង្ហាញអំពីសកម្មភាពរបស់ទារក ដែលទើបតែចាប់កំណើតមួយកំពុងតែយំ។​ ប៉ុន្តែ អ្វីដែលធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ថា អាណោចអាធ័មនោះគឺ ទារកនេះមានខ្លួនមួយតែក្បាលដល់ទៅពីរឯណោះ។

ទោះជាយ៉ាងណា មិនមានព័ត៌មានច្បាស់ការណ៍ណាមូយដែលបង្ហាញថា ឪពុកម្តាយរបស់ទារកនេះជានរណានោះទេ គ្រាន់តែដឹងថាទារកដ៏គួរឲ្យអាណិតនេះ បានចាប់កំណើតនៅក្នុងប្រទេសម៉ិចស៊ីកូតែប៉ុណ្ណោះ ។

ចំនែកឯខាងមន្រ្តីសុខាភិបាលបានបដិសេធក្នុងការបកស្រាយលំអិតអំពីករណីដ៏កម្រមួយនេះដែរ គេគ្រាន់តែបង្ហាញឲ្យដឹងថា ម្តាយរបស់ទារកនេះកំពុងស្ថិតនៅក្នុងសភាពរឹងមាំតែប៉ុណ្ណោះ។

ទោះជាយ៉ាងណា ឥឡូវនេះ ក្រុមគ្រូពេទ្យប្រចាំនៅក្នុងទីក្រុង Ciudad Juarez កំពុងតាមដាន និង មើលថែទារកចម្លែកនេះហើយ។

គួរឲ្យដឹងដែរថា តាមរយៈអ្នកជំនាញផ្នែកវេជ្ជសាស្រ្តបានឲ្យដឹងថា កូនភ្លោះខ្លួនមួយក្បាលពីរ មាន ១ ក្នុងចំណោម ១០០ ០០០ ប៉ុណ្ណោះ ហើយភាគច្រើននៃទារកភ្លោះក្បាលពីរបែបនេះ មិនអាចមានជីវិតរស់នៅទេ ដោយសារតែសរីរាង្គរបស់ពួកគេមិនអាចទ្រទ្រង់ តាមតម្រូវការរូបរាងកាយរបស់ពួកគេបាន។

មិនតែប៉ុណ្ណោះ តាមរយៈការប៉ាន់ប្រមាណមួយបានឲ្យដឹងថា ក្នុងចំណោម ១០០% មាន ៤០%ហើយនៃប្រភេទទារកបែបនេះដែលបានស្លាប់នៅពេលដែលម្តាយកំពុងឆ្លងទន្លេ និង ៣៥%ផ្សេងទៀត បានស្លាប់បន្ទាប់ពីចាប់កំណើតបានមួយថ្ងៃ។

តាមរយៈការរាយការណ៍របស់សារព័ត៌មាន Middle East បានឲ្យដឹងថា ទារកនេះបានចាប់កំណើត ក្រោយ២ថ្ងៃនៃថ្ងៃដែលស្តេច Saudi Arabia បានសន្យាថានឹងចេញថ្លៃចំណាយគ្រប់បែបយ៉ាងសម្រាប់ការវះកាត់របស់កូនភ្លោះខ្លួនមួយក្បាល២ នៅឯប្រទេសអេហ្ស៊ីប ដែលមានឈ្មោះថា Menna និង May ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]