រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​យក​កូនកាំបិត​​ ចិតបន្លែ​អារ​អណ្ដាត​ខ្លួនឯង​ ហូរ​ឈាម​កក្លាក់ ត្រូវ​បានម្តាយ​ដឹក​ទៅ​ ឲ្យ​គ្រូពេទ្យ​ព្យាបាល តែ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​បុរស​រូប​នោះ​មិន​ព្រម​ឲ្យ​ ក្រុម​គ្រូពេទ្យ​ព្យាបាល​ឡើង ទាល់តែ​ចាប់​ជិត​ ១​ម៉ោង​ទើប​អាច​ព្យាបាល​បាន ។

ហេតុការណ៍​នេះ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ម្ដុំ​ពោធិ៍​ចិន​តុង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ ឡាយ មេ​សា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។

ប្រភព​ព័ត៌មាន​ពី​ម្ដាយ​ជន​រង​គ្រោះ​ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា កូន​របស់​គាត់​បាន​សេព​គ្រឿងញៀន​ តាំង​តែ​ពី​គេ​នៅ​រៀន​ម្ល៉េះ ។ កាលពី​ឆ្នាំ​២០១៦ កូន​របស់​គាត់​ធ្លាប់​មាន​សភាព​បែក​ថ្នាំ​ រហូត​យក​កាំបិត​មក​ចាក់ក​ខ្លួនឯង​ ម្តង​រួច​មក​ហើយ តែ​ត្រូវ​បាន​ក្រុម​គ្រួសារ​ របស់​គាត់​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា និង​បាន​នាំ​កូន​របស់​គាត់​ទៅ​បន្សាប​គ្រឿងញៀន​២​ដង​រួច​មក​ហើយ តែ​ដោយសារ​តែ​ភាព​ភ្លើតភ្លើន​ធ្វើ​ឲ្យ​កូន​របស់​គាត់​នៅ​តែ​ក្លាយជា​មនុស្ស​ញៀន​ថ្នាំ​ រហូត​បែក​ថ្នាំ​ដដែល ។

ប្រភព​ដដែល​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គាត់​ជា​ម្ដាយ​កំពុង​គេង​នៅ​លើ​បន្ទប់​ជាន់​ទី​១ ស្រាប់តែ​គាត់​ឮ​សំឡេង​ កូន​របស់​គាត់​ដែល​គេង​ នៅ​ខាងក្រោម គាត់​ក៏​បាន​ចុះ​មក​ក្រោម​ឃើញ​កូន ស្រាប់តែ​ឃើញ​កូន​របស់​គាត់​ មាត់​ហូរ​ឈាម​រហាច ហើយ​ដៃ​កាន់​កូនកាំបិត​ចិតបន្លែ ទើប​គាត់​សន្និដ្ឋាន​ថា កូន​របស់​គាត់​បែក​ថ្នាំ បាន​យក​កាំបិត​មក​អារ​អណ្ដាត​ខ្លួនឯង​បែប​នេះ ។

ក្រោយ​ពេល​កើតហេតុ ម្ដាយ​ជន​រង​គ្រោះ​បាន​ដឹក​ ជន​រង​គ្រោះ​តាម​រយៈ​ម៉ូតូឌុប​យក​ទៅ​ព្យាបាល​នៅ​ មន្ទីរពេទ្យ​ព្រះ​កុស​មៈ លុះ​មក​ដល់​មន្ទីរពេទ្យ ដោយសារ​តែ​អំណាច​ថ្នាំ​ញៀន​មិន​ទាន់​រលត់ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ពេល​ចូល​ មក​មន្ទីរពេទ្យ​បាន​ក្រាប​សំពះ​ម្ដាយ​ដល់​ដី ធ្វើ​ឲ្យ​ក្រុម​គ្រូពេទ្យ​ពិបាក​ ក្នុង​ការ​ព្យាបាល ហើយ​ក្រុម​គ្រូពេទ្យ និង​សន្តិសុខ​ពេទ្យ​បាន​ព្យាយាម​ ចាប់​ជន​រង​គ្រោះ​ដើម្បី​ព្យាបាល​ ប្រមាណ​ជា​ជិត​១​ម៉ោង​ទើប​អាច​ធ្វើការ​ព្យាបាល​បាន ៕

ប្រភព៖ កោះសន្តិភាព

ក្រឡេកទៅមើលព័ត៌មាន ចាប់អារម្មណ៍មួយវិញទៀត៖

នាយក្រឹមពិបាកចិត្តខ្លាំង ខណៈកូនប្រុស កំពុងតែសម្រាកព្យាបាលនៅបាងកក ក្រោយវះកាត់សាច់អាប់សែនៅត្រង់ខ្នង។

ថៃ៖ នៅថ្ងៃនេះកូនប្រុសតារាកំប្លែងជើងចាស់ នាយក្រឹម កំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យក្នុងទីក្រុងបាងកកប្រទេសថៃ ដោយមានអាការៈធ្ងន់ធ្ងរគួរឱ្យបារម្ភ។

ហើយកាលពីយប់មិញក៏បានឮដំណឹងថា ស្ថានភាពជំងឺរបស់គេបានធ្វើទុក្ខយ៉ាងខ្លាំង ដោយមានអាការៈរាគផង ក្អួតផង ហើយទទួលទានអាហារក៏មិនបានដែរ រហូតដល់គ្រូពេទ្យដែលរង់ចាំនៅមើលថែទាំ ត្រូវព្យួរសេរ៉ូមអាហារឱ្យទៀតផង។

ពេលនេះតារាកំប្លែងនាយក្រឹមកំពុងតែសោកសៅយ៉ាងខ្លាំង ចំពោះស្ថានភាពជំងឺរបស់កូនប្រុសជាទីស្រលាញ់របស់ខ្លួន។

ក្រោយបានឮដំណឹងនេះ ក៏បានធ្វើឱ្យអ្នកគាំទ្រលោកក្រឹម សម្តែងការព្រួយបារម្ភ និងជូនពរឱ្យកូនប្រុសរបស់គាត់ ឆាប់បានជាសះស្បើយពីជំងឺសាច់អាប់សែនៅត្រង់ខ្នងនាលើកនេះផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]