ភ្នំពេញ៖ នៅថ្ងៃទី 08 ខែមករា Caltex បានប្រារព្ធពិធីចាប់រង្វាន់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី "ចាក់សោ សំណាង" ក្នុងកម្មវិធីផ្សាយបន្តផ្ទាល់ការប្រគំតន្រ្តី “A1 Concert” របស់ស្ថានីយ ទូរទស្សន៍ MYTV និងមានអ្នកឈ្នះសរុបចំនួន 27 នាក់ក្នុងថ្ងៃដ៏សំណាងនេះ។

កម្មវិធី "ចាក់សោសំណាង" ទទួលបានជោគជ័យយ៉ាងខ្លាំង បើធៀបទៅនឹងកម្មវិធី មុនៗ។ លោក Daniel Hwang នាយកគ្រប់គ្រង ផ្រូដាក ខេមបូឌា របស់ក្រុមហ៊ុន ឈេហ្វរ៉ុន ក្នុងអំឡុងពេលចាប់រង្វាន់នេះបានឲ្យដឹងថា៖ “យើងមានសេចក្តីរីករាយ ណាស់ ចំពោះការចូលរួមដ៏ច្រើន លើសលុបរបស់អតិថិជន នៅក្នុងឆ្នាំនេះដែលជា ឆ្នាំគម្រប់ខួបទី20ឆ្នាំរបស់យើងនៅកម្ពុជា។ កម្មវិធី "ចាក់សោសំណាង" គឺជាកិច្ចថ្លែង អំណរគុណដល់អតិថិជន ដ៏មានតម្លៃដែលបានបន្តគាំទ្រអស់រយៈពេល 20ឆ្នាំ កន្លង មកនេះ ហើយយើងសង្ឃឹមថារាល់ការអញ្ជើញទៅកាន់ស្ថានីយ Caltex អតិថិជន នឹងទទួលបាននូវរង្វាន់ដ៏ពិតប្រាកដពីប្រេងឥន្ធនៈ Caltex ជាមួយ Techron® ថ្មី & ល្អជាងមុន ព្រមទាំងមានឱកាសឈ្នះរង្វាន់ធំៗជាច្រើនទៀត”។

ការចាប់រង្វាន់នេះ សរុបចំនួន 27 រង្វាន់ ត្រូវបានផ្តល់ជូន រួមទាំងអ្នកដែលមាន សំណាងជាងគេចំនួនពីររូប នឹងត្រូវធ្វើការប្រកួតដណ្តើមយករង្វាន់ធំគឺ រថយន្ត Ford Fiesta និងប័ណ្ណចាក់ប្រេង 1000 ដុល្លារ រង្វាន់ម៉ូតូ Kawasaki 2 រង្វាន់ ទូរស័ព្ទ Samsung Galaxy S7 Edge 3 រង្វាន់ និងប័ណ្ណចាក់ប្រេងតម្លៃ $300 ចំនួន 20 រង្វាន់។ អ្នកឈ្នះរង្វាន់ទាំងអស់នឹងត្រូវទាក់ទង ហើយត្រូវអញ្ជើញមកភ្នំពេញដើម្បីទទួលរង្វាន់ ក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងយករង្វាន់ធំ ពីកម្មវិធី "ចាក់សោសំណាង" របស់ Caltex នៅថ្ងៃអាទិត្យ ទី 15 ខែមករា ឆ្នាំ 2017 ក្នុងកម្មវិធី ប្រគំតន្រ្តី “A1 Concert” របស់ស្ថានីយទូរទស្សន៍ MYTV ។ ក្នុងវគ្គផ្តាច់ព្រ័ត្រ អ្នកដែលមានសំណាងជាងគេ ទាំង 4 នាក់ នឹងត្រូវលេងហ្គេមប្រកួតដណ្តើមយករង្វាន់ធំគឺ រថយន្ត Ford Fiesta ស៊េរីថ្មី និងប័ណ្ណចាក់ប្រេង ហើយ 3នាក់ ទៀតដែលមិនបានឈ្នះរង្វាន់ធំ នឹងទទួលបានប័ណ្ណ ចាក់ប្រេងតម្លៃ $1,000 ម្នាក់មួយរង្វាន់។

កម្មវិធី "ចាក់សោសំណាង" បានចាប់ផ្តើមពីថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2016 ។ រាល់ការចាក់ ប្រេងឥន្ធនៈ 2 លីត្រសម្រាប់ម៉ូតូ ឬ 5 ដុល្លារសម្រាប់រថយន្ត ឬទិញទំនិញអស់ 3 ដុល្លារ នៅ Star Mart ឬ Coffee Plus នឹងទទួលបានប័ណ្ណផ្សងសំណាងមួយសន្លឹក។ អតិថិជនគ្រាន់តែយកប័ណ្ណ ផ្សងសំណាងដែលបានបំពេញរួច ទៅដាក់នៅក្នុងធុងឆ្នោត តាមស្ថានីយប្រេងឥន្ធនៈ Caltex ដើម្បីបង្កើតឱកាសឈ្នះរង្វាន់នៅក្នុងការចាប់ឆ្នោត ផ្សងសំណាងចំនួន 2 លើក។ កម្មវិធីនេះផុតកំណត់នៅថ្ងៃ 31 ខែធ្នូ ឆ្នាំ 2016 ។ សូម មើលល័ក្ខខ័ណ្ឌក្នុងការចូលរួម សម្រាប់ព័ត៌មានលម្អិត សូមអញ្ជើញទៅកាន់ស្ថានីយ Caltex ដែលនៅជិតលោកអ្នកបំផុត។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]