(ភ្នំពេញ)៖ បន្ទាប់ពីជោគជ័យ លើការជ្រើសនិពន្ធ ចម្រៀង «Original Song» បានប្រមាណ៣ឬ៤បទមកហើយនោះ ថ្មីៗនេះ អតីតតារាចម្រៀង របស់ផលិតកម្ម សាន់ដេ ដែលបច្ចុប្បន្នជ្រកក្រោមដំបូល ផលិតកម្មថ្មី «Sastra» លោក ជុំ លីណូ បានបង្ហាញជាផ្លូវការ នូវចម្រៀង «Original Song» ជាចង្វាក់ញាក់ថ្មីមួយទៀត មានចំណងជើងថា «អ្នកអត់សង្សារលើកដៃ» បង្កការចាប់អារម្មណ៍ខ្លាំង ពីអ្នកគាំទ្រ។

ជាមួយគ្នានឹងការបង្ហាញចេញនូវ «Original Song» បទញាក់កន្ត្រាក់អារម្មណ៍នេះ តារាចម្រៀងលោក ជុំ លីណូ ក៏បានប្រកាសស្នើឲ្យមានការគាំទ្រ ពីសំណាក់មហានផងដែរ ដើម្បីជាកំលាំងចិត្ត សម្រាប់ស្នាដៃ នៃការនិពន្ធរបស់កូនខ្មែរគ្រប់ៗរូប។ ភ្លាមៗនោះ ក៏ត្រូវបានគេកត់សម្គាល់ឃើញថា មានការបន្តចែករំលែកយ៉ាងច្រើន ព្រមជាមួយការលើកទឹកចិត្តនឹងគាំទ្រ ថា មួយបទរបស់លោក ជុំ លីណូ ស្វាគមន៍ឆ្នាំថ្មី២០១៧នេះ ពិតជាមិនធម្មតាឡើយ។

សម្រាប់ «Original Song» បទថ្មី «អ្នកអត់សង្សារលើកដៃ» របស់តារាចម្រៀង ជុំ លីណូ ដែលទើបត្រូវបានធ្វើការបង្ហោះផ្សព្វផ្សាយ នៅលើបណ្តាញសង្គម កាលពីថ្មីៗនេះ គឺជាស្នាដៃនិពន្ធ សាច់ភ្លេង និងមេឡូឌីថ្មី ពីសំណាក់ខ្លួនលោកដោយផ្ទាល់។

ដូច្នេះ ដើម្បីបានដឹងថា តើ «Original Song» បទញ៉ាក់របស់លោក ជុំ លីណូ ពីរោះកម្រិតណា សូមបង្វែរអារម្មណ៍មហាជន មកស្តាប់បទនេះទាំងអស់គ្នា៖

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា៖  ជុំ លីណូ ​មិនត្រឹម​ចេះច្រៀង​​នោះទេ​ ថែមទាំងចេះ​​បញ្ចូ​ល​​សម្លេង​ដូច​​ទិនហ្វី ​និងច្រៀង​ចាប៉ីទៀត

ជារឿងដ៏គួរឲ្យកោតសរសើរ ខណៈដែលអតីតតារាចម្រៀងប្រុស របស់ផលិតកម្មសាន់ដេ លោក ជុំ លីណូបានបង្កការភ្ញាក់ផ្អើលខ្លាំង ដល់មហាជននឹងផ្ទុះសំណើចពេញឆាកតន្រ្តីរាត្រីកំសាន្ត របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍ CTN ក្រោយពីតារាប្រុសរូបនេះ បានបង្ហាញវត្តមានជាតារាកិត្តិយស កាលពីថ្ងៃសៅរ៍ ទី៣១ ខែ ធ្នូ កន្លងមកនេះ។ ពិសេសការបញ្ចេញសមត្ថភាពប្លែកៗដូចជា បញ្ចូលសម្លេងដូចទៅនឹង កំពូលតារាសម្ដែងល្បី ទិនហ្វី និង ច្រៀងចាប៉ីជាដើម។

ជាមួយគ្នានៃការផ្តល់សម្ភាសន៍ និងការច្រៀងចម្រៀងបទ Original Song នៅក្នុងកម្មវិធី «រាត្រីកំសាន្ត» ហើយនោះ តារាចម្រៀងប្រុសរូបសង្ហាលោក ជុំ លីណូ ក៏បានធ្វើការបង្ហាញសមត្ថភាពចម្រៀង និងធ្វើសម្លេងត្រាបតារាសម្តែងបរទេសល្បី ឈ្មោះ ទិន ហ្វី យ៉ាងល្អទៀតផង។

ដូច្នេះដើម្បីចង់ដឹងថា តើតារាចម្រៀងប្រុសលោក ជុំ លីណូ បានអ្វីខ្លះប្លែកហើយមានសត្ថភាពពិសេសអ្វីខ្លះ ដែលអាចនាំអារម្មណ៍ទស្សនិកជន ឲ្យប្លែកនោះ សូមប្រិយមិត្តទស្សនាឃ្លីបវីដេអូ ខាងក្រោមនេះទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]