បរទេស៖ លោកអ្នកប្រាកដជាធ្លាប់ជួបមនុស្សស្រវឹងដើរខុសផ្លូវ ឬមានបទពិសោធន៍ខ្លួនឯងផ្ទាល់តែម្ដង  ប៉ុន្ដែវាពិតជារឿងកម្រណាស់ អាចឃើញសត្វរស់នៅក្នុងព្រៃតំបន់អាហ្រ្វិក ដើរស្រវឹងធ្លាក់ផ្លូវហាក់បីដូចជាទើបតែចេញពីក្លឹបរាត្រីដូច្នេះ ដែលនេះជាទិដ្ឋភាពកម្រគួរឲ្យចាប់អារម្មណ៍ និងអស់សំណើចម្យ៉ាងដែរ។

ការពិតទៅសត្វទាំងនោះ មិនបានណាត់គ្នាស៊ីផឹកអ្វីនោះទេ  តែដោយសារតែផ្លែម៉ារូឡា  ដែលជាប្រភេទផ្លែឈើម្យ៉ាងសំបូរនៅតែប៉ែកខាងទ្វីបអាហ្រ្វិក ដែលផ្លែនេះជាអាហារដ៏ពេញនិយមសម្រាប់សត្វនៅតំបន់នោះផងដែរ ជាពិសេសសត្វដំរី។

ផ្លែឈើនេះត្រូវបានមនុស្សយើងប្រើប្រាស់ជាអាហារតាំងពី ១០.០០០ឆ្នាំមុនមកម៉្លេះ ដោយសារតែផ្លែនេះមានរសជាតិឆ្ងាញ់ និងផ្ទុកវីតាមីន C បួនដងនៃផ្លែក្រូច។

យ៉ាងណាមិញ នៅក្នុងសម្បកផ្លែម៉ារូឡា មានសារជាតិម្យ៉ាងដែលអាចបម្លែងជាជាតិអាល់កុល ពេលដែលវាប៉ះជាមួយជាតិទឹកក្នុងរាងកាយប្រមាណ ២៥% នៃទំងន់ខ្លួនមនុស្ស សត្វ ដែលវាមានអានុភាពអាចធ្វើឲ្យមនុស្ស និងសត្វស្រវឹងបាន។

លើសពីនេះ ផ្លែម៉ារូឡាក៏ត្រូវបានគេយកទៅផលិតជាស្រា និងគ្រឿងស្រវឹងផ្សេងទៀតដោយចម្រាញ់ចេញពីសម្បករបស់វាផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]