រាជធានី​ភ្នំពេញ ៖ កូនសិស្ស​ម្នាក់​និង​គ្រូបង្រៀន​ម្នាក់​ ខណៈកំពុង​បង្រៀន​បើករថយន្ត​ ត្រូវកូនសិស្ស​​ច្រឡំ​ជាន់​ហ្គែរ​​ថា​​ជា​ហ្វ្រាំង​ បណ្តាល​ឱ្យ​រេ​ចង្កូត​ទៅ​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ ដែល​ជិះ​បញ្ច្រាស​ទិស​ ​រុញ​ផ្ទប់​ទៅ​បុក​នឹង​​របង​ផ្ទះ​ ប្រពល​រដ្ឋ​ពេញ​ទំហឹង ​រង​របួស​ធ្ងន់​ម្នាក់និង​ស្រាល​២​នាក់ ដែល​ហេតុការណ៍​នេះ​ បង្កការភ្ញាក់​ផ្អើល​ខ្លាំង​​នៅ​វេលា​ម៉ោង​០៦ ​និង​២០​នាទី​​យប់​ថ្ងៃ​ទី​០៩ ​មករា ​២០១៧ ស្ថិតនៅ​ជិត​​ច្រក​ចូលវិមាន​សុភមង្គល លើ​ផ្លូវ​បេតុង​អត់លេខ ក្នុងភូមិ​ប្ញ​​ស្សី​ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

គ្រូបង្រៀន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​​ ឈ្មោះហាត់ កែន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​ ជា​​គ្រូបង្រៀន​បើកបរ​រថយន្ត​២​​ធ្នូ ស្នាក់​នៅផ្ទះ​អត់​លេខ ផ្លូវ​៣៧១ ភូមិប្ញ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។ ចំណែក​​ជន​រង​គ្រោះ​មានឈ្មោះ ជិន យ៉​ត អាយុ​២៥​ឆ្នាំ ភេទ​ប្រុស មុខរបរ​ជាងដែក ស្នាក់​នៅ​សង្កាត់​ព្រែក​លាភ ខណ្ឌ​ជ្រោយចង្វា មានស្រុកកំណើត​​នៅ​ភូមិតា​គោក ឃុំ​ល្វា​ស្រុក​ព្រះស្តេច ខេត្ត​ព្រៃ​វែង ។

តាម​ប្រភព​ថា គេ​ឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​​ឌ្រី​ម ស៊េរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខភ្នំពេញ​1FI-9106 ​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​ ចូល​ច្រក​វិមាន​សុភមង្គល ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​​កើតហេតុ ​ស្រាប់តែ​មាន​បុរស​ពីរ​នាក់ ម្នាក់​ ជា​គ្រូបង្រៀន​បើករថយន្ត​នៅ​សាលា​២​ធ្នូ និង​ម្នាក់​ទៀត​ ជា​កូនសិស្ស​រៀន​បើករថយន្ត​ម៉ាក​កា​ម៉ា​រី​ឆ្លាម ពណ៌.​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2F-7807 បាន​រៀន​បើកបរ​តាម​ផ្លូវ​បេតុង​ចូល​ច្រក​វិមាន​សុភមង្គល​ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ពី​លិចទៅ​កើត ដោយ សារ​កូនសិស្ស​នៅ​ស្ទើរភ្លើង​​បាន​​បើករថយន្ត លុះមក​ដល់​​​ចំណុច​កើតហេតុ អ្នក​បើករថយន្ត​បាន​​ជាន់​ហ្គែរ​ច្រ​ឡំ​ថា​ជា​​ហ្វ្រាំង​ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ ដែល​ជិះ​ដោយ​បុរស​ម្នាក់​ពេញទំហឹង​ អូស​ម៉ូតូ​ក្រោម​រថយន្ត​រុញ​ផ្ទប់​​ទៅ​បុក​នឹង​របង​ផ្ទះ ​បណ្ដាល​​ឱ្យ​បាក់​សសរ​របង​ផ្ទះ​ប្រជា​ពលរ​ដ្ឋ​​អស់​​១​ដើម កល់​រថយន្ត​ទៅ​មុខ​លែង​រួច បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​រង​របួស​បែក​មុខ​បែកក្បាល​រយះ​ដល់​លលាដ៍ក្បាលធ្ងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ ដឹក​យក​ទៅ​សង្គ្រោះ​​ ។

ចំណែក​កូនសិស្ស​ ​ជា​អ្នកបើកបរ​រង​របួសស្រាល ​បាន​រត់គេច​ខ្លួន​បាត់​បន្សល់​ទុក​គ្រូបង្រៀន​ម្នាក់​រង​របួស​បែក​មុខ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ ។ រីឯ​រថយន្ត​រង​ការ​ខូចខាត​ស្រុញ​ខ្ទេច​ផ្ទុះ​ពោង​សុវត្ថិភាព​ទាំង​ពីរ​កល់​ម៉ូតូ​នៅ​ក្រោម​រថយន្ត ផ្ទុប​ជាប់​របង​ផ្ទះ​នៅ​កន្លែង​កើតហេតុ ។

ប្រភព៖ កោះសន្តិភាព

ក្រឡេកមកមើលព័ត៌មាន ចាប់អារម្មណ៍មួយផ្សេងទៀត៖

ឱក សុគន្ធកញ្ញា បីកូន គង់ សុជាតិ ទំនងពេក រហូតធ្វើឱ្យអ្នកគាំទ្របង្អាប់ថា...!

ភ្នំពេញ៖ បន្ទាប់ពីសម្រាលបានកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ កាលពីថ្ងៃទី០៤ ខែមករា កន្លងទៅនេះ អ្នកនាង គង់ សុជាតិ បច្ចុប្បន្នកំពុងតែសម្រាកថែទាំសុខភាពនៅក្នុងមន្ទីរពេទ្យនៅឡើយ ដោយនៅក្នុងនោះ យើងក៏ឃើញមានវត្តមានរបស់តារាៗ សិល្បករ-សិល្បការិនីខ្មែរល្បីៗ ជាច្រើនដួងបានធ្វើដំណើរទៅសួរសុខទុក្ខដល់មន្ទីរពេទ្យផ្ទាល់តែម្តងជាបន្ទាប់។ កូនស្រីដែលទើបតែសម្រាលរបស់អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល គឺមានឈ្មោះថា ជា សុជាតិនារី និងដាក់ឈ្មោះហៅក្រៅថា ដូរី។

ចំណែកកាលពីម្សិលមិញវិញ កំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា ក៏បានទៅលេង និងសួរសុខទុក្ខ ថែមទាំងបានបីកូនតូចរបស់ អ្នកនាង សុជាតិយ៉ាងទំនង ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងហ្វេសប៊ុក រហូតធ្វើឱ្យអ្នកគាំទ្របង្អាប់ថាតារាចម្រៀងរូបនេះថា ពូកែបីកូនក្មេងណាស់ ដូចជាម្តាយគេពិតប្រាកដ។

ពួកគេភាគច្រើនចំអន់លេងសើចលើកដាក់ឱ្យកញ្ញា សុគន្ធកញ្ញា ឆាប់រៀបការជាមួយនិងលោក ឆន សុវណ្ណារាជ ទៀតផង ដើម្បីឆាប់មានកូនបីប្រឡែងលេងនឹងគេ។ ឯអ្នកខ្លះទៀតថា បើតារាទាំងពីរដួងបានរៀបការជាមួយគ្នា ប្រសិនបើមានកូនពិតមែននោះ មិនដឹងជាល្អ និងស្អាតយ៉ាងណាទេ។

គួរបញ្ជាក់ដែរថា មួយរយៈចុងក្រោយនេះ អ្នកគាំទ្រទូទាំងប្រទេសបានសង្ឃឹមជឿជាក់យ៉ាងខ្លាំងថា កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង ឆន សុវណ្ណារាជ អាចក្លាយទៅជាគូស្នេហ៍នឹងគ្នាតាមការពេញចិត្តរបស់ពួកគេរហូតមក។

ប៉ុន្តែរឿងរ៉ាវស្នេហាមួយនេះ អាចឈានដល់ដំណាក់ការផ្លូវការណាមួយនោះ គ្មាននរណាម្នាក់ដឹងច្បាស់នៅឡើយទេ គឺបានត្រឹមតែឃើញភាពផ្អែមល្ហែមរបស់តារាមួយគូនេះ ដោយមិនដឹងថាពួកគេស្រលាញ់គ្នាមែនទែន ឬគ្រាន់តែធ្វើដើម្បីទាញប្រជាប្រិយភាព?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]