ភ្នំពេញ៖ កាលពីយប់មិញ តារាចម្រៀងរ៉េបកំពុងល្បីឈ្មោះ  ងួន ចាន់ដេវីត ឬ G-devith បានចេញឃ្លីបវីដេអូខ្លីមួយទាំងយប់ ដោយបាននិយាយសុំទោសអ្នកគាំទ្រខ្លួនយ៉ាងខ្លី និងប្រាប់ថាលោកមិនមែនជា GD ទេ ទាក់ទងនឹងរឿង ដែលល្បីកក្រើកចុងក្រោយនេះ មានទៅដល់សារព័ត៌មានថៃចុះផ្សាយផងថា លោកគឺជា G-Dragon ទី២ នៅស្រុកខ្មែរ ដោយមានស្ទាយតុបតែងខ្លួន ក៏ដូចជាការច្រៀងរ៉េបរបស់លោកដេវីត គឺស្រដៀង តារាចម្រៀង K-POP លោក GD របស់កូរ៉េ។

ក្រោយមកក៏មានការបញ្ចេញប្រតិកម្ម និងការយល់ឃើញខុសៗគ្នា ពីសំណាក់មនុស្សជាច្រើន ដែលជាអ្នកគាំទ្រ និងជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកទូទៅ។ ហេតុដូច្នេះទើបបានធ្វើឱ្យ លោក ងួន ចាន់ដេវីត នៅមិនស្ងប់ មិនស្រណុកនៅក្នុងចិត្ត ក៏បានបញ្ចេញវីដេឃ្លីបមួយភ្លាម ដោយមិនបាននិយាយអ្វីវែងឆ្ងាយឡើយ ទាក់ទងទៅនឹងរឿងនេះ។ ពោល គឺលោកបានធ្វើការសុំទោស និងសូមឱ្យគ្រប់គ្នាឈប់ឈ្លោះគ្នាដោយសារតែលោកទៀតទៅ។ 

នៅក្នុងវីដេអូដែលមានរយៈពេលខ្លីមែនទែនត្រឹមតែ៧វិនាទីប៉ុណ្ណោះ តារាចម្រៀងវ័យក្មេងរូបសង្ហា និងមានកម្ពស់ខ្ពស់ស្រឡះលោក G-devith បាននិយាយយ៉ាងខ្លីថា៖ «សុំទោស all Friend ខ្ញុំមិនមែន GD (G-Dragon) ទេ សុំទោស» ហើយបានសរសេរនៅលើវីដេអូនោះថាទៀតថា៖ «Sorry all friend សុំទោសបងប្អូនទាំងអស់គ្នា ឈប់ឈ្លោះគ្នាទៅ សុំទោស»

គួរឱ្យដឹងដែរថា កន្លងមកលោក ងួន ចាន់ដេវីត ក៏ធ្លាប់បានប្រាប់ពេញមាត់ថា G-Dragon គឺជាអាយដល (Idol) សំណព្វចិត្តរបស់ខ្លួន៕

ខាងក្រោមនេះ ជាវីដេអូ៖

លោក ងួន​ ចាន់ដេវីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត