(ភ្នំពេញ)៖ កម្លាំងនគរបាល នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីវិធី សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្ដប្រតិបត្តិការឃាត់ខ្លួនជនជាតិវៀតណាម ១៣នាក់ ក្នុងនោះស្រី៧នាក់ ដែលលួចឆ្លងដែន ស្នាក់នៅ ដោយគ្មានលិខិតឆ្លងដែន និងប្រកបរបរដោយគ្មានច្បាប់អនុញ្ញាតិ​​។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ នៅចំណុចភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

លោកឧត្តមសេនីយ៍ទោថា ការឃាត់ខ្លួននេះ ក្រោមការសម្របសម្រួលពី លោក សៀង សុខ​ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។

លោកប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីវិធី បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងនគរ​បាលជំនាញ ឃាត់បានជនជាតិវៀតណាម១៣នាក់ ក្នុងស្រី៧នាក់ ដែលបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។

ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំងអស់នេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ប្រភព៖ Fresh News

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ បកស្បែក​ក្រុម​ចោរ​AK 7​នាក់​ប្លន់​កក្រើក​ជាយក្រុង​ភ្នំពេញ

សមត្ថកិច្ច​នគរបាល​ នាយកដ្ឋាន​ព្រហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ សហការ​ជាមួយ​ នគរបាល​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​៧ មក​រា បាន​ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់​ការ​បង្ក្រាប និង​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ជា​ចោរ​ប្រើ​កាំភ្លើង​អាកា​ចំនួន​៧​នាក់ ដែល​ជា​ក្រុម​ជនសង្ស័យ​ប្លន់​ផ្ទះ​លក់​ស្រូវ និង​ដកហូត​បាន​កាំភ្លើង​អាកា​ចំនួន​២​ដើម ។

ប្រភព​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ជា​ជំហាន​ដំបូងថា កិច្ចសហការ​បង្ក្រាប​នេះ គឺ​ក្រោម​ការ​បញ្ជារ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ឯក សុខ ខេ​ម​រិ​ន ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​ដឹកនាំ​កម្លាំង​ផ្ទាល់​ ដោយ​លោក​ឧត្តមសេនីយ៍ទោ ង៉េ​ង ជួរ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង និង​លោក​វរសេនីយ៍ឯក អេ​ង សោភា ប្រធាន​ការិយាល័យ​នគរបាល​ ព្រហ្មទណ្ឌ​រាជ​ធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​សមត្ត​កិច្ច​ចាប់ខ្លួន​៧​នាក់ រួមមាន ៖

១-​ឈ្មោះ អ៊ី សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជន​រូប​នេះ​ជា​អ្នក​កាន់​កាំភ្លើង​ភ្ជង់ និង​បាញ់​ជន​រង​គ្រោះ ។

២-​ឈ្មោះ ស៊ុន ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ។

៣-​ឈ្មោះ សាត ធឹ​ម ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ (​ពីរ​នាក់​នេះ​ជា​អ្នកចូលរួម​ធ្វើ​សកម្មភាព និង​ជា​អ្នក​ប្រមូល​ទ្រព្យសម្បត្តិ​ក្នុង​អំពើ​ប្លន់​) ។

៤-​ឈ្មោះ អឿ​ន សុ​ផា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ (​ជា​អ្នក​ឌុ​ប​បក្សពួក​ដាក់​តាម​គោលដៅ​ធ្វើ​សកម្មភាព​) ។

៥-​ឈ្មោះ ហម ហាន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ។

៦-​ឈ្មោះ មាស ធឹ​ម ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ២​នាក់​នេះ​ជា​អ្នក​ដើរ​ស៊ើប​មើល​ផ្ទះ​ដែល​ត្រូវ​ប្លន់​ដើម្បី​កំណត់​ឲ្យ​បក្សពួក​ធ្វើ​សកម្មភាព ។

និង​៧-​ឈ្មោះ ស្វាយ តាក់ ហៅ ច ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​អ្នក​ធ្វើ​សកម្មភាព ។

ប្រភព​ព័ត៌មាន​បន្ត​ថា ក្រៅពី​ជនសង្ស័យ​ចំនួន​៧​នាក់​ដែល​ចាប់ខ្លួន​នេះ នៅ​មាន​សមាសភាព ៤​នាក់​ទៀត​ដែល​កំពុង​គេចខ្លួន ក្នុង​នោះ​មាន​ម្នាក់​ជា​មេខ្លោង និង​ជា​អ្នក​កាន់​កាំភ្លើង​អាកា​បាញ់​សម្លាប់​ជន​រង​គ្រោះ​យ៉ាង​ស្ទាត់ជំនាញ​ទៀត​ផង ។

ក្រុម​ជនសង្ស័យ​ជា​ចោរប្លន់់​ទាំង​៧​នាក់ ត្រូវ​បាន​សមត្ថកិច្ច​សហការ​ស្រាវជ្រាវ និង​ចាប់ខ្លួន​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ ដែល​ជា​កន្លែង​ពួក​គេ​ប្រមូលផ្តុំ​គ្នា​មុន​ចេញ​ធ្វើ​សកម្មភាព និង​ជា​ភូមិសាស្ត្រ​លាក់​ទុក​អាវុធ​អាកា​២​ដើម ។

ក្រោយ​ពី​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​កាន់​នាយកដ្ឋាន​នគរ បាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ហើយ​ពួក​គេ​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​យក​ចម្លើយ​យ៉ាង​យកចិត្តទុកដាក់​ថែម​ទៀត ។ ប្រភព​ព័ត៌មាន​ជំហាន​ដំបូង​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​បាន​ទទួលស្គាល់​ចំពោះ​ករណី​ប្លន់​ផ្ទះ​អ្នកលក់​ស្រូវ នៅ​ភូមិ​ព្រៃ​ក្រាយ សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី​២៦ ធ្នូ ២០១៦​ចុងឆ្នាំ​កន្លង​មកនេះ ដែល​អំពើ​ប្លន់​នោះ​ក្រុម​ជនសង្ស័យ​បាន​ចាប់​ម្ចាស់ផ្ទះ និង​កូន​ៗ​ចងស្លាបសេក និង​យក​ស្កុ​ត​បិទ​មាត់​មិន​ឲ្យ​ស្រែក ព្រមទាំង​ផ្ទុះអាវុធ​៣​គ្រាប់​បាញ់​ទៅ​លើ​បុរស​ម្នាក់​ដែល​ជា​ប្រជា​ការពារ​ភូមិ ដែល​ព្យាយាម​ចូល​ទៅ​ជួយ​បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់​រហូត​ដល់​ស្លាប់​បាត់បង់​អាយុជីវិត​ប៉ុន្មាន​ថ្ងៃ​ក្រោយមក 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]