ភ្នំពេញ៖ ថ្ងៃនេះ ខ្មែរឡូត សូមណែនាំប្រិយមិត្ត ពីអ្នកនិពន្ធចំណូលថ្មីម្នាក់ ដែលលោកមានឈ្មោះ ម៉េងហួរ ដែលធ្លាប់មានស្នាដៃនិពន្ធបទចម្រៀងជាច្រើនឲ្យ តារាចម្រៀងជើងចាស់ លោក សាន ផានិត ដោយក្នុងនោះ មានដូចជាបទ ផ្កាយព្រះអង្គារ គ្មានសិទ្ធ ទូរស័ព្ទប្រាប់ផង និងបទជីវិត ដែលលោក បាននិពន្ធរួមគ្នាជាមួយនឹង អ្នកនិពន្ធជើងចាស់ មានស្នាដៃ លោក ឫទ្ធីរ៉ា ដែលបានសរសេររៀបរាប់ពីជីវិតពិតរបស់លោក សាន ផានិតផ្ទាល់តែម្តង។

តួយ៉ាង លោក ម៉េងហួរ មានក្តីស្រមៃចង់ក្លាយជាអ្នកចម្រៀងមួយរូបផងដែរ ប៉ុន្តែលោកចង់ប្រឡូកក្នុងវិស័យនិពន្ធបទភ្លេងជាមុនសិន ដើម្បីពង្រឹងសមត្ថភាពខ្លួនឯង មុននឹងវិវត្តន៍ខ្លួនក្លាយទៅជាអ្នកចម្រៀងផងដែរ។

លើសពីនេះទៅទៀត ថ្មីៗនេះ លោក ក៏បានចេញបទចម្រៀងផ្ទាល់ខ្លួនមួយបទផងដែរ ដែលមានចំណងជើងថា«យ៉ាងណាក៏នៅតែស្នេហ៍» ដោយលោកបានសហការផលិតបទនេះរួមគ្នាជាមួយនឹង លោក ឫទ្ធីរ៉ា ផងដែរ៕

ដូចនេះចង់ដឹងថា មានអត្ថន័យយ៉ាងណាតោះស្តាប់ទាំងអស់គ្នា៖  

កំណត់ហេតុខ្មែរឡូត

ដោយឡែក ព័ត៌មានចាស់កាលពីលើកមុន ទាក់ទងទៅនឹង MV បទ «គ្មានសិទ្ធិ» ដែលជាចម្រៀង Original ទីពីររបស់តារាចម្រៀង សាន ផានិត បានចេញផ្សាយជាផ្លូវការ ពោលគឺជាសាច់រឿងភាគបន្តពីបទ «ផ្កាយព្រះអង្គារ» លោកសាន ផានិត ធ្លាប់បានរៀបរាប់ឲ្យ Khmerload ដឹងថា៖ «បទផ្កាយព្រះអង្គារ មានលក្ខណៈបែបចម្រៀងប្រលោមលោក បែបស្រមើលស្រមៃ ដែលតួប្រុសមានឋានៈតូចទាប មិនហ៊ានឈោងចាប់ផ្កាយព្រះអង្គារដែលនៅខ្ពស់ ដែលធ្វើឲ្យ MV មួយនេះចេញមក គឺមិនដូចជា MV ជាលក្ខណៈសាច់រឿង ដូចជា MV ចម្រៀងដទៃឡើយ។ ប៉ុន្តែសម្រាប់ MV បទផ្កាយព្រះអង្គារនេះផងដែរ ក៏មានជា Series ត ឬក៏ជាMV ចម្រៀងតផងដែរ ដោយបទចម្រៀងក្រោយនេះ មានចំណងជើងថា គ្មានសិទ្ធិ »។

គួរបញ្ជាក់ទៀតថា បទចម្រៀង ផ្កាយព្រះអង្គារ គឺជាបទចម្រៀង Original ដំបូងបង្អស់របស់តារាចម្រៀងជើងចាស់ លោក សាន ផានិត ដែលត្រូវបានផលិតដោយក្រុមនិពន្ធបទភ្លេង (Original Music Team) មានដូចជា លោក ឫទ្ធីរ៉ា លោក ហួយ ឡូសូ និងលោក ម៉េងហួរ៕

ហេតុដូច្នេះកុំឲ្យខាតពេលយូរ យើងមកទស្សនាបទចម្រៀង គ្មានសិទ្ធិ ដែលជាសាច់រឿងតពីបទ ផ្កាយព្រះអង្គារ ទាំងអស់គ្នា! 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត