អាហ្សង់ទីន៖ រូបសំណាកដ៏ធំរបស់កីឡាករបាល់ទាត់លំដាប់ពិភពលោក Lionel Messi ដែលស្ថិតក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ពេលនេះត្រូវបានបំផ្លាញ បណ្តាលឲ្យបាក់ខ្ទេចអស់ពាក់កណ្តាលខ្លួន ដោយជនមិនស្គាល់មុខ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រូបសំណាកដែលបាក់អស់ពាក់កណ្តាលខ្លួននេះ គឺនៅសល់ត្រឹមតែកំណាត់ជើងខាងក្រោម ជាមួយបាល់តែប៉ុណ្ណោះ ចំនែកឯផ្ទៃពាក់កណ្តាលខាងលើវិញ ត្រូវជនមិនស្គាល់មុខបានបំផ្លាញគ្មានសល់ ដោយមិនដឹងពីមូលហេតុ។

គួរបញ្ជាក់ដែរថា រូបសំណាកនេះ ត្រូវបានសាងសង់ឡើង កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ សម្រាប់ជាថ្នូរមួយ ដើម្បីឲ្យកីឡាករ Lionel Messi វិលត្រលប់មកចូលរួមក្រុមជម្រើសជាតិវិញ ក្រោយពីបានសម្រេចចិត្តចូលនិវត្តន៍កាលពីពេលនោះ។

តាមរបាយការណ៍របស់រាជរដ្ឋាភិបាល ក្រុង Buenos Aires បានឲ្យដឹងថា រូបសំណាកនេះ ត្រូវបានរុះរើចេញ ដើម្បីយកទៅធ្វើការជួលជុលឡើងវិញហើយ។

បន្ថែមពីនេះទៀត របាយកាណ៍បានបញ្ជាក់បន្តថា នឹងធ្វើយ៉ាងធានាសុវត្ថិភាពលើកក្រោយ ដោយយករូបសំណាកនេះ មកតម្កល់នៅកន្លែងណាមួយសមគួរវិញម្តង៕ 

ប្រភព៖ Mirror

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ គ្រាប់បាល់ Free Kick របស់ Messi ស៊ុតចុងម៉ោង... អ្នកចាំទីបានត្រឹមឈរមើល!

Barcelona ចាប់បើកឆ្នាំថ្មី ហាក់បីដូចជាមិនមានសំណាងទាល់តែសោះ ដោយ២ប្រកួតកន្លងទៅ ចាញ់១ ស្មើ១ ពោលគឺ ចាញ់ Bilbao ២-១ ក្នុងពានរង្វាន់ Copa del Ray និងស្មើ Villareal កាលពីយប់ថ្ងៃអាទិត្យ។

ទាក់ទងនឹងការប្រកួត ក្រុមម្ចាស់ផ្ទះ Villareal ជាអ្នកនាំមុខមុន នៅនាទី៥០ ដោយកីឡាករ Nicola Sansone ខណៈ Barcelona វិញ បានព្យាយាមសម្រុកតាមស្មើវិញ នៅចុងម៉ោងនៅនាទី៩០ ដោយខ្សែប្រយុទ្ធពាក់លេខ១០ Lionel Messi ។

គួរបញ្ជាក់ផងដែរថា Messi ជាវីរៈបុរស ជួយឲ្យ Barcelona ស្រង់បាន១ពិន្ទុវិញ ដោយសាគ្រាប់បាល់ស៊ុត Free Kick ដ៏អស្ចារ្យ ឆ្ពោះទៅជ្រុងកៅនៃទី ខណៈអ្នកចាំទី Villareal វិញ បានត្រឹមឈរមើល តែប៉ុណ្ណោះ។

ដូច្នេះ ចប់ការប្រកួត Barcelona ទទួលបាន១ ពិន្ទុ ធ្លាក់មកលេខ៣វិញ ក្នុងតារាងចំណាត់ថ្នាក់ ចំនែកឯ Sevilla ឡើងទៅលេខ២ ស្របពេល Real បន្តឈ្នះ ឈរលើកំពូលតារាង ដាច់ក្រុមលេខ២ ៤ពិន្ទុ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]