ភ្នំពេញ៖ ក្រោយពីពាក្យចចាមអារ៉ាមពីមាត់មួយទៅមាត់មួយ ដែលថា តារាកំប្លែងប្រុស នាយ ចឺម បានស្លាប់នោះ ត្រូវបានអ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះភិនភាគ របស់បុរសដែលបានស្លាប់នោះ គឺស្រដៀងនឹង នាយ ចឺម ដែលជាហេតុ ធ្វើឲ្យគេគ្រប់គ្នា មានការចាប់អារម្មណ៍ ទៅលើរឿងមួយនេះជាពន់ពេក។

ប៉ុន្តែមិនបានប៉ុន្មានផង នាយ ក្រូច រួមទាំងម្ចាស់ សាមីខ្លួនផ្ទាល់ គឺ នាយ ចឺម ក៏បានច្រានចោលទៅលើពាក្យចចាមអារ៉ាមដ៏អាក្រក់មួយនេះ ហើយរូបលោក ក៏បានបង្ហាញភាពអន់ចិត្តយ៉ាងខ្លាំងផងដែរ ដែលគេប្រមាថជីវិតរបស់លោកយ៉ាងដូច្នេះ។

ដោយសារតែរឿងមួយនេះ ត្រូវបានល្បីសាយភាពខ្លាំងពេក ក៏មានប្រិយមិត្តរបស់ខ្មែរឡូតម្នាក់ បានធ្វើការបកស្រាយ ពីរឿងមួយចំនួន របស់ជនរងគ្រោះ ដែលមានមុខមាត់ និងរូបរាង ស្រដៀងនឹងនាយចឺម។

ក្នុងនោះដែរ ប្អូនស្រី ក៏បាននិយាយឲ្យដឹងថា ជនរងគ្រោះ ដែលបានស្លាប់នោះ មានឈ្មោះថា បូឌា រស់នៅខេត្តកំពង់ចាម ហើយបានស្លាប់កាលពីថ្ងៃទី១៩ ខែ១២ ឆ្នាំ២០១៦ គឺយូរណាស់មកហើយ។ មូលហេតុដែលធ្វើឲ្យ បុរសរូបនោះស្លាប់ គឺរូបគាត់ បានដើរទៅទិញបារីឲ្យមិត្តភក្តិសោះ តែបែរជាជួបរឿងអាក្រក់លើខ្លួនឯង ដោយដើរឆ្លងផ្លូវមិនបានប្រយ័ត្ន ធ្វើឲ្យរថយន្តមួយគ្រឿង បានបើកមកបុកពីក្រោយ បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗតែម្តង ដែលស្ថិតក្នុងវ័យក្មេងតែប៉ុណ្ណោះ។

នេះជាការបកស្រាយ របស់ប្អូនស្រី ដែលចង់បង្ហាញទៅកាន់មហាជន ឲ្យអស់ចម្ងល់ ពីរឿងហេតុ របស់ជនរងគ្រោះដែលបានស្លាប់ ហើយក៏កុំឲ្យមានការយល់ច្រឡំថាជា តារាកំប្លែង នាយ ចឺមតទៅទៀត៕

កំណត់ហេតុខ្មែរឡូត៖

កាលពីម្សិលមិញនេះដែរ ក៏មានគេផ្អើលថា នាយ ចឺម បានស្លាប់ ក្រោយពីមានគណនីហ្វេសប៊ុកមួយ បានធ្វើការបង្ហោះ។

ពាក្យចចាមអារ៉ាមបានលេចលឺ ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ដោយថា តារាកំប្លែង និងជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ នាយ ចឺម បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡានស្លាប់នៅឯខេត្ត។

ទាក់ទងនឹងពាក្យចចាមអារ៉ាមមិនច្បាស់ការណ៍ទាំងនេះផងដែរ នាយក្រូច ដែលជាតារាកំប្លែងល្បី ប្រចាំស្ថានីយ៍ទូរទស្សន៍បុស្តិ៍ CTN ក៏បានបង្ហោះសារហួសចិត្តជាមួយនឹងរូបថតប៉ុន្មានសន្លឹក បញ្ជាក់ពីការពិត ដោយលោកបានលើកឡើងថា៖ «គេផ្អើលថាអាចឺមងាប់មានណាគ្នាអត់ដឹងអីផង នៅកំពុងថតកម្មវិធីផ្ទះលោកតានេះ»។

យ៉ាងណាមិញ ពាក្យចចាមអារ៉ាម ដែលលេចលឺមកថា នាយ ចឺម បានស្លាប់ក្នុងឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍នោះ គឺមិនមែនជាការពិតទេ ហើយបច្ចុប្បន្ននេះផងដែរ លោកកំពុងតែមមាញឹក ជាមួយនឹងការងារសិល្បៈខ្លាំង ដែលជាពិសេសនោះគឺខិតខំព្យាយាមរកបទចម្រៀងថ្មី ឬក៏ចំនីប្លែកអារម្មណ៍ថ្មីៗ មកចែកជូនប្រិយមិត្តទស្សនាកម្សាន្តសប្បាយផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម