(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ បានជួបប្រជុំជាមួយមន្ត្រីរដ្ឋាករស្វយ័ត សាធារណៈរថយន្តក្រុង ដើម្បីបង្កើនសមត្ថភាពបម្រើសេវាសាធារណៈរថយន្តក្រុង ឲ្យកាន់តែប្រសើរ ថែមទៀត និងរកមធ្យោបាយអភិវឌ្ឍន៍ វិស័យដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុង ឲ្យកាន់តែមានការគាំទ្រពីប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងទីក្រុង ។

នៅក្នុងកិច្ចប្រជុំនេះផងដែរ លោកអភិបាល ក៏បានបញ្ជាឲ្យ ប្រធានរដ្ឋាករស្វយ័ត្នត្រូវរៀបចំចំណតនីមួយៗ ឲ្យមានរបៀបរៀបរយឡើងវិញ ព្រោះកន្លងមកចំណតស្ទើរទាំងអស់ មានសភាពមិនសមរម្យ គ្មានអនាម័យបរិស្ថាន សម្រាប់អ្នករង់ចាំជិះរថយន្តឡើយ ធ្វើឲ្យអ្នកជិះគេធុញទ្រាន់ មិនចង់ជិះ ។

លោក ប៉ា សុជាតិវង្ស បានឲ្យដឹងថា រយៈពេល ១១​ខែ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ២០១៦ មានអ្នកជិះសរុបចំនួន ២,១៦៧,០២២នាក់ ក្នុងនោះអ្នកមានបង់ថ្លៃចំនួន ១,៣៤២,១២៩ នាក់

អ្នកឥតបង់ថ្លៃមានចំនួន ៨២៤,៨៩៣នាក់ ជាមធ្យម ជិះ៦ពាន់នាក់ក្នុងមួយថ្ងៃ និងរកចំណូលបាន ជាង២០ពាន់លានរៀល និងចំណាយ ជាង១៤ពាន់លានរៀល។

លោកបានបន្តទៀតថា សាលារាជធានីត្រៀមនឹង បង្កើនខ្សែរត់បន្ថែមទៀត ដោយសារចិន គ្រោងបញ្ជូនរថយន្តក្រុងចំនួន១០០ គ្រឿងនៅពេលឆាប់ៗខាងមុខនេះ ។

ជាមួយគ្នានោះដែរ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី ក៏បានណែនាំឲ្យអ្នកបើកបរ ត្រូវមានសុជីវធម៌ នៅក្នុងការបើកបរ ត្រូវគោរពច្បាប់ចរាចរណ៍។ ដោយកន្លងមកសព្វថ្ងៃ គេសង្កេតឃើញថា អ្នកបើកបររថយន្តក្រុង និងរដ្ឋាករស្វយ័តមួយចំនួន មិនទាន់មានការបើកបរគោរពច្បាប់នៅឡើយ។

សូមបញ្ជាក់ផងដែរថា អង្គការ JICA របស់ជប៉ុន បានសម្រេចផ្តល់រថយន្ត ដល់សាលារាជធានី ចំនួន១៤០គ្រឿង ក្នុងនោះ៨០គ្រឿង ប្រគល់នៅខែធ្នូ ចុងឆ្នាំ២០១៧ និង៦០គ្រឿងទៀតឆ្នាំ

២០២០ ខាងមុខនេះ ៕

ប្រភព៖ Fresh News

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ លោក​ស័ក្តិ​៤ ឈាន ពិសិដ្ឋ គ្រោង​ផ្លាស់​ចេញពី​ច្រក​ទ្វារ​ប៉ោយ​ប៉ែ​ត ដើម្បីឱ្យ​ស្ងប់អារម្មណ៍​​

លោក​​ស័ក្តិ​​៤ ឈាន ពិសិដ្ឋ ដែល​ចោទប្រកាន់​លោក​ឌិន ពុ​ទ្ធី​ បាន​បើករថយន្ត​​​បង្កឱ្យ​​រងរបួស​នោះ​ គ្រោង​ផ្លាស់​ប្តូរ​ចេញពី​​ច្រក​ទ្វារ​ប៉ោយ​ប៉ែ​ត ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ស្ងប់​អារម្ម​ណ៍​ ដែលត្រូវបាន​​លោក​​អភិបាលខេត្ត​ប្រាប់ឱ្យ​ដឹង​​នៅ​ក្នុង​​កិច្ច​ប្រជុំ​គ​ណៈបញ្ជាការ​ឯកភាព​ កាលពី​រសៀល​ថ្ងៃ​ទី​០៩​ ​មករា ​២០១៧​ ស្ថិត​នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមាន​ជ័យ ​។

ក្នុង​កិច្ចប្រជុំ​នោះ លោកសួន បវរ អភិបាលខេត្ត​ និង​ជា​ប្រធាន​គ​ណៈ​បញ្ជាការ​ឯកភាព​ខេត្តបន្ទាយមានជ័យ ​បាន​លើក​ឡើង​ថា​កាល​ពី​ថ្ងៃ​ទី​២២​​ ធ្នូ​ ​កន្លងមក ស្ថិត​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ មាន​ករណី​លោក​វ​រ​សេនីយ៍​ត្រី ឈាន ពិសិដ្ឋ នាយ​រង​ប៉ុស្តិ៍​នគរ​បាល​​អន្តរ​ប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​​ប៉ែ​ត​ បាន​ប្តឹង​ចោទប្រកាន់​លោកឌិន ពុ​ទ្ធី ជា​ប្រធាន​សមាគម​ន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ បើករថយន្ត​បុក​បណ្តាល​ឱ្យរង​រ​បួស​ភ្លៅ​ស្តាំរហូតដួល​សន្លប់​ ។

ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទី​រពេទ្យ​​ក្នុង​​ប្រទេស​ថៃ ក្រោយ​ពេល​ភ្លាម​ៗ​ នោះ​កម្លាំង​នគ​បាល​អន្ត​ប្រវេសន៍​បាន​ឃាត់ខ្លួន​លោក ឌិន ពុ​ទ្ធី ប្រគល់​ជូន​ទៅ​កម្លាំង​នគ​បាល​ខេត្ត​បញ្ជូន​ខ្លូ​ន​ទៅ​តុលាការ​បាន​ចោទប្រកាន់​ពី​បទ​ហិង្សា​ ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ​ហើយ​ត្រូវ​បាន​ឃុំខ្លួន​ ។ ​រហូត​ដល់​ថ្ងៃ​ទី​២៩​ ធ្នូ​ ឆ្នាំ​២០១៦ ត្រូវ​​សាច់ញាតិ ​និង​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​តវ៉ា​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ដែល​ប៉ះពាល់​សណ្តាប់ធ្នាប់ ​និង​សន្តិសុខ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​។

លោកសួន បវរ បាន​លើក​ឡើង​ថា​​ ​ដើម្បី​ឱ្យ​មាន​​ភាព​ស្ងប់ស្ងាត់​ថ្នាក់ដឹកនាំ​បានឱ្យ​​លោក​ស័ក្តិ​៤ ឈាន ពិសិដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ ​ត្រូវ​មក​ធ្វើការ​ដោះស្រាយ ​និង​សម្របសម្រួល​ជាមួយ​លោកឌិន ពុ​ទ្ធី ឱ្យ​បញ្ចប់រឿង​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មាន​ភាព​ស្ងប់​អា​រម្មណ៍ គឺ​លោក​ស័ក្តិ​៤ ឈាន ពិសិដ្ឋ អនុ​ប៉ុស្តិ៍​នគ​រ​បាល​អន្ត​ប្រវេ​សន៍​ច្រក​ទ្វា​រ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ អាច​ប្រឈម​ការ​ផ្លាស់​ប្តូរ​ចេញ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ​។

ក្នុង​ឱកាស​នោះ​ លោក​បាន​ដឹក​វិធានការ​ដល់​កម្លាំងប្រដាប់អាវុធ​ត្រូវ​មាន​វិធានការ​លុប​បំបាត់​ការ​ជួញដូរ​ និង​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​ ដើម្បី​ឱ្យ​​ភូមិ-ឃុំ​មាន​សុវត្ថិភាព និង​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស ​និង​ពលករ​ចំណាក់ស្រុក​ខុសច្បាប់​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ជលផល​ ដែល​កើត​មានកម្លាំង​ដែល​ឈ​ជើង​ តាម​បន្ទាត់​ព្រំដែន​ចូល​ទប់ស្កាត់​ទំនិញ​គេចពន្ធ​ តាម​បន្ទាត់​ព្រំដែន និង​ស្វែងរក​ចាប់ខ្លួន​ក្រុម​ប្រចាំ​ង​បោះ​ខិតប័ណ្ណ​ប្រចាំ​​​រាជរដ្ឋាភិបាល​ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]