ម៉ិចស៊ីកូ៖ វីដេអូដ៏រន្ធត់មួយត្រូវបានបង្ហោះនៅក្នុងបណ្តាញសង្គមកាលពីសប្តាហ៍មុន ដែលបានបង្ហាញអំពីសកម្មភាពរបស់ទារក ដែលទើបតែចាប់កំណើតមួយកំពុងតែយំ។​ ប៉ុន្តែ អ្វីដែលធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ថា អាណោចអាធ័មនោះគឺ ទារកនេះមានខ្លួនមួយតែក្បាលដល់ទៅពីរឯណោះ។

ទោះជាយ៉ាងណា មិនមានព័ត៌មានច្បាស់ការណ៍ណាមូយដែលបង្ហាញថា ឪពុកម្តាយរបស់ទារកនេះជានរណានោះទេ គ្រាន់តែដឹងថាទារកដ៏គួរឲ្យអាណិតនេះ បានចាប់កំណើតនៅក្នុងប្រទេសម៉ិចស៊ីកូតែប៉ុណ្ណោះ ។

ចំនែកឯខាងមន្រ្តីសុខាភិបាលបានបដិសេធក្នុងការបកស្រាយលំអិតអំពីករណីដ៏កម្រមួយនេះដែរ គេគ្រាន់តែបង្ហាញឲ្យដឹងថា ម្តាយរបស់ទារកនេះកំពុងស្ថិតនៅក្នុងសភាពរឹងមាំតែប៉ុណ្ណោះ។

ទោះជាយ៉ាងណា ឥឡូវនេះ ក្រុមគ្រូពេទ្យប្រចាំនៅក្នុងទីក្រុង Ciudad Juarez កំពុងតាមដាន និង មើលថែទារកចម្លែកនេះហើយ។

គួរឲ្យដឹងដែរថា តាមរយៈអ្នកជំនាញផ្នែកវេជ្ជសាស្រ្តបានឲ្យដឹងថា កូនភ្លោះខ្លួនមួយក្បាលពីរ មាន ១ ក្នុងចំណោម ១០០ ០០០ ប៉ុណ្ណោះ ហើយភាគច្រើននៃទារកភ្លោះក្បាលពីរបែបនេះ មិនអាចមានជីវិតរស់នៅទេ ដោយសារតែសរីរាង្គរបស់ពួកគេមិនអាចទ្រទ្រង់ តាមតម្រូវការរូបរាងកាយរបស់ពួកគេបាន។

មិនតែប៉ុណ្ណោះ តាមរយៈការប៉ាន់ប្រមាណមួយបានឲ្យដឹងថា ក្នុងចំណោម ១០០% មាន ៤០%ហើយនៃប្រភេទទារកបែបនេះដែលបានស្លាប់នៅពេលដែលម្តាយកំពុងឆ្លងទន្លេ និង ៣៥%ផ្សេងទៀត បានស្លាប់បន្ទាប់ពីចាប់កំណើតបានមួយថ្ងៃ។

តាមរយៈការរាយការណ៍របស់សារព័ត៌មាន Middle East បានឲ្យដឹងថា ទារកនេះបានចាប់កំណើត ក្រោយ២ថ្ងៃនៃថ្ងៃដែលស្តេច Saudi Arabia បានសន្យាថានឹងចេញថ្លៃចំណាយគ្រប់បែបយ៉ាងសម្រាប់ការវះកាត់របស់កូនភ្លោះខ្លួនមួយក្បាល២ នៅឯប្រទេសអេហ្ស៊ីប ដែលមានឈ្មោះថា Menna និង May ៕ 

ប្រភព៖ បរទេស

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖  អីយ៉ា! ជប៉ុនក៏មានពិធីសាសនាចម្លែកម្យ៉ាងដែរ

ជប៉ុន៖ ពិតប្រាកដណាស់ដែលយើងទាំងអស់គ្នា តែងតែបានលឺនូវរឿងជំនឿសាសនាប្លែកៗ ចេញពីបណ្ដាប្រទេសមួយចំនួនដូចជា ឥណ្ឌា និងប្រទេសនៅតំបន់អាហ្រ្វិក។ ងាកមកមើល ប្រទេសជប៉ុន ដែលត្រូវបានទទួលស្គាល់ថាជាប្រទេស មានសក្ដានុពលខ្លាំងក្លាលើផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ក៏មានប្រពៃណីចម្លែកគួរឲ្យចាប់អារម្មណ៍ដែរ។

នៅកំឡុងពេលដើមឆ្នាំថ្មី ជាពិសេសនៅរាល់ថ្ងៃអាទិត្យសប្ដាហ៍ទី២ ប្រជាជននៅក្នុងទីក្រុងតូក្យូ បានជួបជុំគ្នានៅក្នុងវិហារសាសនា ស៊ីនតូ (Shinto) ដើម្បីត្រៀមខ្លួនក្នុងការងូតត្រាំទឹកកក ដែលអ្នកចូលរួមទាំងអស់ត្រូវស្លៀកសម្លៀកបំពាក់ប្រពៃណីពណ៌ស ហើយចូលទៅត្រាំ និងអោបផ្ទាំងទឹកកកក្នុងអាង ដែលមានសីតុណ្ហភាព ២អង្សា។ ប្រជាជនជប៉ុនមានជំនឿថា ការត្រាំទឹកកកដ៏ត្រជាក់នេះអាចជួយលាងសម្អាតនូវចង្រៃឆ្នាំចាស់ ព្រមទាំងធ្វើចិត្ត គំនិត និងអារម្មណ៍របស់ពួកគេបានជ្រះថ្លា និងធ្វើឲ្យជីវិតរបស់ពួកគេក្នុងឆ្នាំថ្មីនេះ ពោរពេញដោយភាពរីករាយ។

យ៉ាងណាមិញ ការចុះទៅត្រាំក្នុងអាងទឹកកកដ៏ត្រជាក់នេះ ទាមទារឲ្យមានការអត់ធ្មត់ខ្លាំងបំផុត។ ជួបជាមួយនឹងអ្នកស្រី Miho Hewa អាយុ ៤៨ឆ្នាំ ដែលបានចូលរួមសកម្មភាពនេះ ក្នុងចំណោមអ្នកចូលរួម ១០០នាក់ និងធ្វើឡើងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានឲ្យដឹងថា «ដោយសារតែធាតុអាកាសចាប់ផ្ដើមកាន់តែអាក្រក់ទៅៗ ជារៀងរាល់ឆ្នាំ បានធ្វើឲ្យកូន និងស្វាមីខ្ញុំមានសុខភាពមិនល្អ ហើយពួកយើងមកទីនេះ ដោយសង្ឃឹមថា ការប៉ងប្រាថា្នដើម្បីទទួលបានសុខភាពល្អ នឹងបានសម្រេច»។ លើសពីនេះអ្នកស្រីមានជំនឿថា ការបន្សាំខ្លួនទៅនឹងសីតុណ្ណភាពដ៏ត្រជាក់នេះ នឹងអាចជួយអោយរាងកាយរឹងមាំ និងមានភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ។

ប្រជាជនជប៉ុនធ្វើការបួងសួង ដើម្បីសុខភាពល្អ ខណៈពេលត្រាំទឹកកកក្នុងពិធីបុណ្យ តើប្រិយមិត្តអាចត្រាំក្នុងទឹកកកសីតុណ្ហភាព ២អង្សាបានដែរឬទេ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]