ភ្នំពេញ៖ តារាសម្ដែងស្រីស្រស់ស្អាតកំពុងឡើងកូដ កញ្ញា លី ឌីណា បានទទួលរងនូវ រឿងរ៉ាវអាស្រូវ យកប្តីគេ គឺក្រោយពី ផ្ទុះ រឿងអាស្រូវនេះ បានធ្វើឲ្យទំនាក់ទំនង រវាងនាងជាមួយសង្សារ រងនូវភាពរង្គោះរង្គើរជាខ្លាំង គឺសង្សាររបស់នាង នៅតែ យល់ច្រឡំ ថា នាងមានទំនាក់ទំនងពិសេស ជាមួយលោក សុវណ្ណ មករា ជាស្វាមីរបស់ ឈិន ចាន់សុធារី តែពេល នេះ បាន បញ្ចប់ទំនាស់ ក្រៅរបងតុលាររួចរាល់ហើយ ហើយ ថែមទាំងបានរាប់អាននាងទុកដូចជា បងប្អូនធម៌ទៀតផង។ 

បន្ទាប់ពីរឿងរ៉ាវនេះកាន់តែក្តៅឡើង ពេលនេះ ស្រីស្រស់ លី ឌីណា បានចេញមុខជម្រះបញ្ជីស្នេហ៍ត្រីកោណមួយនេះ ឲ្យជ្រះ ស្រឡះតែម្ដងដោយលើកឡើងថាក្រោយពីផ្ទុះរឿងអាស្រូវនេះ បានធ្វើឲ្យទំនាក់ទំនង រវាងនាងជាមួយសង្សារ រងនូវភាព រង្គោះរង្គើរជាខ្លាំង គឺសង្សាររបស់នាង នៅតែយល់ច្រឡំ ថា នាងមានទំនាក់ទំនងពិសេស ជាមួយលោក សុវណ្ណ មករា ជា ស្វាមីរបស់ ឈិន ចាន់សុធារី។ ជាពិសេសបានធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសនាងជាខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ធ្វើឲ្យ សម្ព័ន្ធស្នេហាពិតប្រាកដ រវាងនាងជាមួយនិងសង្សារ កំពុងមានបញ្ហារង្គោះរង្គើរ ទៀតផង។ 

តារាសម្ដែងជើងថ្មីស្រស់សោភាគួរឲ្យមានស្នេហ៍ កញ្ញា លី ឌីណា បានបញ្ជាក់ថា កន្លងមកពេល ឈិន សុធារី ឆេះដុំខ្លាំង នាងពុំបានចេញមុខបកស្រាយ ឲ្យបានច្បាស់លាស់ទេ តែពេលនេះនាងចង់បញ្ជាក់ថា រឿងដែលសុធារី ចោទថា នាង ដណ្ដើម លោក សុវណ្ណ មករា នោះ គឺជាការយល់ច្រឡំ ហើយពេលនេះ ក៏បានដោះស្រាយបញ្ចប់រួចរាល់ហើយដែរ ខណៈអ្នក នាងសុធារី ព្រមទទួលស្គាល់ការពិត ហើយសម្ព័ន្ធស្នេហ៍រវាង សុធារី ជាមួយប្ដីក៏ល្អប្រសើរឡើងវិញ។

ស្រីស្រស់សោភា លី ឌីណា និយាយថា ពេលនេះ ខ្ញុំនិងបង ធារី យល់គ្នាអស់ហើយ ប៉ុន្តែសង្សារខ្ញុំគាត់អត់គិតចឹងទេ គាត់ នៅតែថា ព័ត៌មានហ្នឹងវាពិត ហើយខឹងខ្ញុំរហូត! ខ្ញុំអត់ខ្វល់រឿងគាត់សុំបែកពីខ្ញុំទេ ប៉ុន្តែអ្វីដែលខ្ញុំសោកស្ដាយ គឺពួកយើង បែកគ្នា ដោយសារតែរឿងយល់ច្រឡំមួយពេលហ្នឹង!។ ខ្ញុំបានចាត់ទុកបង មករា ដូចជាមេរបស់ខ្ញុំអ៉ីចឹង ព្រោះគាត់បាន ទាក់ទងឲ្យខ្ញុំថតភាពយន្ត នៅប៉ុស្តិ៍បាយ័ន ហើយនៅមុនពេលផ្ទុះរឿងនេះ បង មករា តែងលើកយករឿងមិនសប្បាយចិត្ត ប្រាប់ខ្ញុំ ហើយខ្ញុំក៏បានផ្ដល់យោបល់ ឲ្យគាត់ ក្នុងនាមខ្ញុំគោរពគាត់ ដោយពុំមានទំនាក់ទំនងអ្វីពិសេស ដូចការចោទឡើង របស់បងសុធារី នោះទេ គឺគាត់យល់ច្រឡំលើខ្ញុំ។

ម្យ៉ាងខ្ញុំមានអ្នកពិសេស រួចទៅហើយ។ រវាង ខ្ញុំនិងបងសុធារី ពេលនេះបានបញ្ចប់ទំនាស់ ក្រៅរបងតុលាររួចរាល់ហើយ ហើយ ថែមទាំងបានរាប់អាននាងទុកដូចជា បងប្អូនធម៌ទៀតផង"។ 

សូមជម្រាបថា តារាវ័យ២៥ឆ្នាំ កញ្ញាលី ឌីណា ត្រូវបាន គេដឹងថា ប្រឡូកសិល្បៈមួយរយៈមកហើយ ដោយធ្លាប់សម្ដែង នៅ ក្នុង ខ្សែភាពយន្តមួយចំនួន ដូចជារឿង «កូនស្រីអ្នកនេសាទ,ឋានសួគ៌វណ្ណៈ,សម្បត្តិបុរស,បញ្ចប់ស្នេហ៍ត្រឹមអូន» និងភាព យន្តមួយចំនួនទៀត។ ប៉ុន្តែត្រូវបានគេចាប់អារម្មណ៍ខ្លាំង ក្រោយពេលផ្ទុះរឿងស្នេហាត្រីកោណ ជាមួយ ឈិន សុធារី ប៉ុន្តែត្រូវ បាន លី ឌីណា ចេញបញ្ជាក់ថា វាគឺជាការយល់ច្រឡំតែប៉ុណ្ណោះ៕

ប្រភព៖ Looking Today

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី ឌីណា