មកដល់រដូវវស្សាជារដូវមួយដែលមានការព្រួយបានបារម្ភនិងជំងឺ ផ្សេងៗជាពិសេសគឺជំងឺដែលបង្កដោយសារមូសរដូវនេះជារដូវ ដែលមានការដក់ទឹកស្ទើរតែគ្រប់ទីកន្លែងដែលជាជំរករបស់មូស។ យ៉ាងណាមិញតាមព័ត៌មានពីREUTERSបានអោយដឹងថាមាន មនុស្ស៥នាក់ស្លាប់និងមានមនុស្ស១២នាក់ផ្សេងទៀតកំពុងដេក នៅមន្ទីរពេទ្យដោយសារមេរោគដែលចំលងដោយសារមូសដែល វីរុសជំងឺមានឈ្មោះថាWest Nileតាមការស្រាវជ្រាវរបស់វេជ្ជបណ្ឌិតហើយចេញផ្សាយនៅក្នុង ADAMបានអោយដឹងថាវីរុសនេះកំនើតនៅប្រទេសអាព្រិចខាង កើតហើយបានរកឃើញដោយសារក្រុមស្រាវជ្រាវនៅអាមេរិចក្រុង ញ៉ូវយ៉កឆ្នាំ១៩៩៩សភាពរបស់វីរុសគឺមានសមត្ថភាពចូលក្នុង ប្រព័ន្ធសារពាង្គការរបស់មនុស្សគ្រប់វ័យដោយមិនបញ្ចេញនូវអាការៈ អ្វីប្លែកនោះទេក្នុងដំណាក់កាលដំបូងតែក្រោយមកវានឹងបណ្ដាល អោយអ្នកផ្ទុកមេរោគមានការឈឺកក្បាលគ្រុនក្ដៅខ្លូន រោយ ក ឈឺសាច់ដុំ មានសភាពឈឺពេញរាងកាយដូចពេលខ្យល់ចាប់ មានសភាពកន្រ្ដាក់រូបរាងកាយដូចស្កន់ម្ដាយដើម និងអាចអោយសន្លប់រយៈពេលយូរ។ តាមប្រភពព័ត៌មានបាននិយាយថា មានមនុស្សស្លាប់ដោយសារមេរោគនោះនៅ តំបន់ជាច្រើន ដូច នៅ Serbia, Kosovo, Madedonia និង ក្រូអាត។ នៅក្នុងមណ្ឌលសុខភាពKosovoកំពុងមានមនុស្សស្លាប់ជាបន្តបន្ទាប់ និងមានការអះអាងពីការពិសោធន៍ថាមានអ្នកផ្ទុកមេរោគជាច្រើនកំពុងដល់ដំណាក់កាលធ្ងន់ធ្ងរ។ ចំនែកឯនៅSerbiaវិញមានមនុស្ស៣នាក់បានស្លាប់ ហើយមានមនុស្ស៣៥នាក់កំពុងទទួលការព្យាបាលដោយសារមានផ្ទុកមេរោគនោះ។លើសពីនេះក៏មានការប្រកាសពីភ្នាក់ងារសុខភាពប្ប្រចាំប្រទេសSerbia ថានេះជាលើ់កដំបូងដែលមានការរាតត្បាតរបស់មេរោគWestNileនៅក្នុងប្រទេសគេ ។ សូមប្រិយមិត្ដជួយធ្វើការប្រុងប្រយ័ត្ននឹងបញ្ហាជំងឺដែលអាចមានកើតឡើងនៅរដូវភ្លៀងនេះ ដើម្បីសុវតិ្ថភាពជាចំបង ជាពិសេសសូមមេត្ដាគេងក្នុងមុងជាប្រចាំ និងប្រយ័ត្នលើអាការៈសុខភាពដែលសភាពមិនប្រក្រតី ហើយរូសរាន់ទៅពិនិត្យអោយបានទាន់ពេលវេលា។

 

 

ដោយ TD

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]