ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់ត្រូវ​គេ​ស្គាល់​ថា ជា​ជាងភ្លើង បាន​ហៅ​នារី​មាន​សតិ​មិន​គ្រប់ឱ្យមក​បោសសម្អាតក្នុង​បន្ទប់​​​ខ្លួន ហើយ​​ក៏​យក​រឿង​អាសអាភាស​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​មក​ឱ្យ​នាង​មើល រួច​បបួល​រួម​ភេទ លុះ​នាង​មិន​ព្រម​ ក៏​ចាប់រំលោភរហូត​ដល់​មាន​ផ្ទៃពោះ ទើបបែករឿង ត្រូវនារីរងគ្រោះ​​ប្តឹង​នគរបាល​ស្នងការ​ខេត្ត​ ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​​តុលា​ការ ។ ​

ហេតុការណ៍​ចាប់​ខ្លួន​នេះ ​​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ ​មករា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ ​ប្រភព​​ឱ្យ​ដឹង​ថា ជនសង្ស័យ ឈ្មោះចក់ ផង់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​​ជាង​ភ្លើង រស់នៅ​ភូមិ​កើតហេតុ​ខាងលើ បាន​ធ្វើ​សកម្មភាព​រំលោភ​​សេពសន្ថវៈ​​ទៅ​លើ​នារីរង​គ្រោះ​ម្នាក់​អាយុ​២៥​ឆ្នាំ ជា​អ្នក​បោសសំអាត​ ។ ​

បើ​តាម​ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់នៃ​ស្នងការ​ខេត្ត​បានឱ្យ​ដឹង​ថា​ ក្នុង​កំឡុង​ខែកក្កដា និង​ខែសីហា ឆ្នាំ​២០១៦ មាន​ករណី​រំលោភ​សេពសន្ថវៈ​បាន​កើតឡើងនៅ​ចំណុច​ផ្ទះ​ជួល​ ក្នុង​បូ​រី​ម្កុដ​ពេជ្រ ដោយ​ជនសង្ស័យ​ខាងលើ បាន​រំលោភ​​​នារី​រង​គ្រោះ ដែល​មាន​​សតិ​មិនសូវ​គ្រប់​ រហូត​ដល់​នាង​មាន​ផ្ទៃពោះ ។

ប្រភព​​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ទូរស័ព្ទ​ហៅ​នាង​ឱ្យទៅ​បោសសំអាត​បន្ទប់​ផ្ទះ​ជួលរបស់​ខ្លួន ។ ពេល​នាង​បាន​​ទៅ​ដល់ ខណៈ​កំពុង​តែ​បោស​សំអាត​បន្ទប់ ស្រាប់តែ​ជនសង្ស័យ​បាន​ដើរ​ចូល​ទៅ​ខាងក្នុង ហើយ​ក៏​និយាយ​បបួល​នាង​រួម​ភេទ តែ​នាង​មិន​ព្រម ។

ក្រោយមក​ ជនសង្ស័យ​បានឱ្យ​នាង​មើល​វី​ដេ​អូ​រ​អាសអាភាសក្នុង​ទូរស័ព្ទ​ដៃ​របស់​ខ្លួន រួច​ក៏​មាន​អារម្មណ៍​ប​បួល​នាង​រួម​ភេទ​ម្តង

ទៀត ។ តែ​នាង​នៅ​មិន​យល់ព្រម​ដដែល ទើប​រូបគេ​បាន​និយាយ​ថា បើ​នាង​យល់ព្រមនឹង​ឱ្យប្រាក់​ចំនួន​៥​ដុល្លារ ខណៈ​នាង​មិន​ទាន់​​បាន​ទទួល​ផង ស្រាប់តែ​ជនសង្ស័យ​នោះ​ បាន​ស្ទុះ​ទៅ​អោប​នាង​ពីក្រោយ រួច​ចាប់​ផ្តួល​ទៅ​លើ​ពូក​ក្នុង​បន្ទប់ ហើយ​ក៏​ធ្វើ​សកម្ម​ភាព​រំលោភ ដោយ​នាង​នៅ​មិន​ព្រម ក៏​កើត​ទៅ​ជា​ប្រតាយប្រតប់​គ្នា ។

ប្រភព​ដដែល​បន្ត​​​ថា ​ក្រោយមក​ជនសង្ស័យ​រូប​នោះ ​ក៏​ធ្វើ​ដដែល​ៗ ចំនួន​៣​ទៅ​៤​លើក ដោយនៅ​ក្នុង​ដើមខែ​សីហា ឆ្នាំ​២០១៦ ជនសង្ស័យ​​​បាន​ហៅ​នារី​រង​គ្រោះ​ឱ្យទៅ​បោសសំអាត​បូ​រី​ម្កុដ​ពេជ្រ​ដដែល​នៅ​ក្នុង​បន្ទប់​លេខ​S22 ដោយ​ប្រាប់​ថា មាន​ស្ត្រី​ចាស​ៗ ចំនួន​២​ទៅ​៣​នាក់​ធ្វើការ​នៅ​ទីនោះ​ដែរ ។ ពេល​នាង​ទៅ​ដល់​មិនឃើញ​មាន​នរណា​ម្នាក់​ឡើយ ហើយ​បុរស ល្មោ ភ​កាម​រូប​នោះ​ក៏​ចាប់​នាង​ផ្តួល​ទៅ​លើ​ពូក​រួច​រំលោភ​រហូត​ដល់​បាន​សម្រេច​មួយ​លើក ។

ក្រោយ​ពី​បាន​សម្រេច​ហើយ ជនសង្ស័យ​បាន​គំរាម​សម្លាប់​នារី​រង​គ្រោះ ដោយ​នាង​ភ័យ​ខ្លាច​ ក៏​លាក់​រឿង​នេះ ​មិន​ឱ្យ​ប្រាប់​ឪពុក​ម្តាយ​បងប្អូន​​នោះ​ឡើយ រហូត​ដល់​ក្រោយមក​ល្បួង​រំ​លោភ​បន្តបន្ទាប់ រហូត​ដល់​នាង​មាន​ផ្ទៃពោះ​កាន់តែ​ធំ​ឡើង​ៗ ទើប​ទម្លាយ​រឿង​នេះ​ប្រាប់​តាម​ដំណើររឿង ហើយ​ឪពុក​ម្តាយ​នាង​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​នគរបាល ដើម្បី​ឱ្យធ្វើ​ការ​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។ 

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]