ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា រហូត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ទី​៩ មក​រា ២០១៧​ ម្សិលមិញនេះ ប្រជាពលរដ្ឋ​ក្រុម​គ្រួសារ និង​សមត្ថកិច្ច​រាប់​សិប​នាក់​ប្រើប្រាស់​ទូក​ជា​ច្រើន​គ្រឿង​ចុះ​រាវរក​នារី​ម្នាក់​លិច​ក្នុង ទឹក បន្ទាប់​បាត់​ខ្លួន​ជា​ច្រើន​ម៉ោង ដោយ​សង្ស័យ​ជំងឺ​ចាស់​រើ​ឡើង​បណ្តា​ជា​ស្ក​ន់​ជាន់​លោត​ទៅ​ក្ន​ង​ទឹក​។

នារី​រង​គ្រោះ​ត្រូវ​បាន​ សាច់ញាតិ​បញ្ជាក់​ថា មានឈ្មោះ ថង ថេ​ង​ជី​ឡា អាយុ​១៧ ឆ្នាំ​រស់នៅ​ភូមិ​ភ្លុក ឃុំ​ភ្លុក​ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​។ តាម​ប្រភព​ព័ត៌មាន​បន្ត​ថា ជន​រង​គ្រោះ​មាន​ជំងឺ​ប្រចាំ​ខ្លួន ហើយ​នៅ​មុន​កើតហេតុ​នាង​រួម និង​មិត្ត​ម្នាក់​ទៀត​នាំ​គ្នា​ទៅ​រក​បេះ​ផ្លែ​ល្វា​មក​ធ្វើ​ ជា​គ្រឿង​ម្ជូរ​ហូប ពេល​ដើរ​រក​តាម​ច្រាំង​ទន្លេ​សុខ​ៗ​ ក៏​ស្រាប់តែ​រត់​សំដៅ​ទៅ​ទន្លេ​លោតទឹក​លិច​បាត់​តែ​ម្តង​។ ភ្លាម​នោះ​ដែរ​មិត្ត​របស់​នាងរ​ត់ទៅ​រក​អ្នក​ក្បែរ​នោះ​មក​រាវ​ស្រង់​ តែ​មក​ទល់​រសៀល​ម្សិលមិញនេះ​ នៅ​រក​មិន​ទាន់​ឃើញ​នៅឡើយ​ទេ​៕

ប្រភព៖ កោះសន្តិភាព

ដោយឡែកក្រឡេកទៅមើល ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖ 

លេចលឺដំណឹងថា នាយចឺម ក្រឡាប់ឡានស្លាប់? តែព្រឹកមិញ បែរជាឃើញ......

ភ្នំពេញ៖ ពាក្យចចាមអារ៉ាមបានលេចលឺ ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ដោយថា តារាកំប្លែង និងជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ នាយ ចឺម បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡានស្លាប់នៅឯខេត្ត។

ទាក់ទងនឹងពាក្យចចាមអារ៉ាម មិនច្បាស់ការណ៍ទាំងនេះផងដែរ នាយក្រូច ដែលជាតារាកំប្លែងល្បី ប្រចាំស្ថានីយ៍ទូរទស្សន៍បុស្តិ៍ CTN ក៏បានបង្ហោះសារហួសចិត្តជាមួយនឹងរូបថតប៉ុន្មានសន្លឹក បញ្ជាក់ពីការពិត ដោយលោកបានលើកឡើងថា៖ «គេផ្អើលថាអាចឺមងាប់មានណាគ្នាអត់ដឹងអីផង នៅកំពុងថតកម្មវិធីផ្ទះលោកតានេះ»។

យ៉ាងណាមិញ ពាក្យចចាមអារ៉ាម ដែលលេចលឺមកថា នាយ ចឺម បានស្លាប់ក្នុងឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍នោះ គឺមិនមែនជាការពិតទេ ហើយបច្ចុប្បន្ននេះផងដែរ លោកកំពុងតែមមាញឹក ជាមួយនឹងការងារសិល្បៈខ្លាំង ដែលជាពិសេសនោះគឺខិតខំព្យាយាមរកបទចម្រៀងថ្មី ឬក៏ចំនីប្លែកអារម្មណ៍ថ្មីៗ មកចែកជូនប្រិយមិត្តទស្សនាកម្សាន្តសប្បាយផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]