ភ្នំពេញ ៖ ក្រោយពីការឃាត់ខ្លួនស្រ្តី និងនារីវ័យក្មេង ៧នាក់ ជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធនឹងការជួញដូរផ្លូវភេទ កាល ពីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១២ ស្ថិតនៅផ្ទះសំណាក់មួយកន្លែងក្បែរវត្តនាគវ័ន្ត និងនៅហាង ស៊ីធី ខេត រួចមក នៅរសៀលថ្ងៃទី២០ ខែកញ្ញា នេះ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសម្រេចបញ្ជូនខ្លួនថៅកែ ហាង មីកាសា ឈ្មោះ ចាន់ ស្រីណុច ហៅ មុំ អាយុ ៣៨ឆ្នាំ ដែលគេហៅគ្រប់គ្នាថា ចែ មុំ មីកាសា ទៅតុលាការ ដើម្បីចាត់ ការតាមនីតិវិធីបន្តទៀត រីឯនារី ៦នាក់ផ្សេងទៀត រួមទាំងកញ្ញា ហេង ដាលីស ជាអ្នកចម្រៀងត្រឡប់ ទៅផ្ទះវិញ បន្ទាប់ពីអាណាព្យាបាល និងឪពុកម្តាយរបស់ពួកគេមកធានា ដោយអះអាងថា ជាជនរងគ្រោះ ដោយសារការចាញ់ បោកជួញដូរផ្លូវភេទនេះ។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទ ថា កម្លាំងសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជូនខ្លួន តែម្ចាស់ហាងអ៊ុតសក់ មីកាសា ទៅតុលាការម្នាក់ឯង ប៉ុណ្ណោះ រីឯនារី ៦នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ដោយមានការ ធានាពីឪពុកម្តាយ និង អាណាព្យាបាលរបស់ពួកគេ ដោយសារតែពួកគេទាំងនេះ គឺជាជនរងគ្រោះដោយសារការ ចាញ់បោកថៅកែហាង អ៊ុតសក់ដ៏ល្បីឈ្មោះរូបនេះ។

គួរបញ្ជាក់ថា កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ និងបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី សៀ សម្បត្តិ ស្នងការស្រាវជ្រាវ និងយុត្តិធម៌នៃអាវុធហត្ថលើផ្ទៃប្រទេស បានបើក ប្រតិបត្តិការចុះឆែកឆេរនៅផ្ទះសំណាក់មួយកន្លែង និងហាងស៊ីធីខេត ដោយឃាត់ខ្លួនមនុស្ស ៧នាក់ ជាប់ពាក់ព័ន្ធ នឹងករណីជួញដូរផ្លូវភេទ។

លោក សៀ សម្បត្តិ បានបញ្ជាក់ថា ស្ត្រីដែលឃាត់ខ្លួនទាំងនោះរួមមាន ទី១-ឈ្មោះ ចាន់ ស្រីនុច ហៅមុំ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរម្ចាស់ហាងអ៊ុតសក់ មីកាសា ស្នាក់នៅផ្ទះលេខ៣៨ ផ្លូវលេខ ១៣៤ សង្កាត់ផ្សារចាស់ ខណ្ឌ ដូនពេញ ជាមេខ្លោងជួញដូរមនុស្ស ទី២-ឈ្មោះ ឡេ ហឿង ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ខោអាវជជុះ មានទី លំនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទី៣-ឈ្មោះ គឹម ស្រីនួន ភេទស្រី អាយុ ២១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល សង្កាត់បឹងកេងកងទី៣ ខណ្ឌចំកាមន ទី៤-ឈ្មោះ វណ្ណ ណារ៉ា ហៅមុំ ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរអ៊ុតសក់ ស្នាក់នៅផ្ទះលេខ១១៦ សង្កាត់បឹងកេងកងទី៣ ខណ្ឌ ចំការមន ទី៥-ឈ្មោះ វណ្ណ សម្ផស្ស ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះជាមួយគ្នា និងទី៦-ឈ្មោះ ហេង ដាលីស ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរអ៊ុតសក់ ស្នាក់នៅផ្ទះលេខ១១៧ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ និងទី៧-ឈ្មោះ គង់ ចាន់ឌួង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ សន្តិសុខយាម រថយន្តស្នាក់នៅផ្ទះជួល សង្កាត់ផ្សារ កណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ដោយ៖ ដើមអម្ពិល(DAP) ស៊ន សុភក្ត្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]