រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ខណ្ឌដូនពេញ​ បាន​និយាយ​ថា​ បុរស​ជនជាតិ​អា​មេ​រិ​កម្នា​ក់ បាន​ស្លាប់​នៅ​ក្នុង​ហាង​ម៉ា​ស្សា​«LOWERY» ​មាន​ទីតាំង​ផ្ទះ​លេខ​២២​អឺ​០ ផ្លូវ​លេខ​១១៨ ​​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង០១​ និង​៣០​​នាទី​រសៀល​ថ្ងៃ​ទី​០៨ ​មករា ​បន្ទាប់​ពី​​ម៉ា​ស្សា​ប្រដាប់​ភេទ ​រហូត​ដល់​ចេញ​ទឹក​កាម ។

យោង​តាម​ស្ត្រី​ម្នាក់​ ដែល​បម្រើ​ការងារ​ នៅ​ហាង​​ម៉ា​​ស្សាខាងលើ ​ឈ្មោះ​ឈុំ ស្រី​ទូច បាន​​ឱ្យ​នគរបាល​ផ្នែក​ ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ​ដឹង​ថា កាលពី​​វេលាម៉ោងជាង​១​រសៀល​​ថ្ងៃ​កើតហេតុ ​មាន​បុរស​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​​ឈ្មោះ FREDERICK JNEMERGUT អាយុ​៧៤​ឆ្នាំ ​បាន​មក​ម៉ាស្សា​ ដោយ​បុរស​រូប​នេះ​ស្រាត​ខោអាវ​ចេញ​ ហើយ​ឱ្យ​នាង​យក​ប្រេង​ម៉ា​​ស្សា​លិ​ង្គ​ និង​ពងស្វាស​ទាល់តែ​ចេញ​ទឹក​កាម ។

បន្ទាប់​ពី​ចេញ​ទឹកកាម​ហើយ​ ស្រាប់តែ​បុរស​​អា​មេ​រិ​ក​រូបនេះ មាន​អាកា​រៈ​មិន​ស្រួល ​គឺ​ពិបាក​ដកដង្ហើម ​និង​មាន​ភាព​​ដង្ហក់​ត្រដរ​ខ្យល់ ភ្លាម​ៗ​នោះ ​នាង​បានរ​ត់ទៅ​រាយការណ៍​ឱ្យ​អ្នកគ្រប់គ្រង​ហាង​ឈ្មោះ​ជា ពេ​ជ្ជ​នី ។ ឃើញ​សភាព​មិនល្អ​ ម្ចាស់​ហាង​ម៉ា​​ស្សា​ខាងលើ​ ក៏​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​ សា​មុ​យ​មន្ទីរពេទ្យ​កាល់​ម៉ែត ម​ក​ជួយ​សង្គ្រោះ​ ​ប៉ុ​ន្តែ​ពេល​ដែល​ក្រុម​គ្រូពេទ្យ​មក​ដល់ ​និង​បាន​ពិនិត្យ​ឃើញ​ថា បុរស​ជនជាតិ​អា​មេ​រិ​ក​រូប​នេះ ​បានដាច់ខ្យល់​​ស្លាប់​បាត់​ទៅ​ហើយ ។

មន្ត្រី​នគរបាល​កា​តិ​យា​ល័យ​ កោសល្យវិច័យ​នៃ​ស្នងការដ្ឋាន​ នគរ​បាន​រាជធានី​ភ្នំពេញ​ និង​គ្រូពេទ្យ​ប្រចាំ​តុលាការ​ បាន​ឱ្យ​យ​ដឹង​ថា បុរស​​ជនជាតិ​អា​មេ​រិ​ក​ឈ្មោះ ​FREDERICK JNEMERGUT ពិតជា​ស្លាប់​ដោយសារ​ គាំងបេះដូង​ប្រាកដ​មែន​ បច្ចុប្បន្ន​ សព​បញ្ជូន​ទៅ​ដ​ង្ក​ល់​ នៅ​វត្ត​ស្ទឹងមាន​ជ័យ ។

ប្រភព៖ កោះសន្តិភាព

ដោយឡែកក្រឡេកមកមើល ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

គៀត សុវណ្ណាឡាង ប្រើកាបូបម៉ាកល្បីៗច្រើនពេក ដល់ថ្នាក់ប្រកាសលក់ឡៃឡុងចេញខ្លះ!

ភ្នំពេញ៖ ប្រជាប្រិយភាព របស់តារាស្រីរូបស្អាត កញ្ញា គៀត សុវណ្ណាឡាង បានឡើងស្រឺតៗ ក្រោយពីរូបនាងឈានជើងចូលប្រឡូកក្នុងវិស័យខ្សែភាពយន្ត ដោយបោះបង់អាជីពជាអ្នកចម្រៀងចោលទាំងស្រុង។

ខណៈពេលទីផ្សារការងារកំពុងទទួលបានជោគជ័យ ការប្រើប្រាស់របស់របរទំនើបៗរបស់នាង ក៏ឡើងទៅតាមហ្នឹងផងដែរ ដែលនាពេលបច្ចុប្បន្ន គេសង្កេតឃើញថា នាងបានប្រើសុទ្ធតែកាបូប ស្បែកជើង និងសម្លៀកបំពាក់ ម៉ាកល្បីៗ ពីប្រទេសក្រៅទាំងអស់។

កាលពីថ្មីៗ តារាស្រីរូបនេះ ស្រាប់តែប្រកាសលក់កាបូបម៉ាកល្បីៗជាច្រើនកាបូបរបស់នាង ក្នុងតម្លៃសមរម្យ ប្រហែលជាកាបូបនាងច្រើនពេក ចង់លក់ចេញខ្លះហើយមើលទៅ។

ក្នុងនោះ កញ្ញា គៀត សុវណ្ណាឡាង បានបង្ហោះ រូបកាបូបដោយដាក់គរលើគ្នា មានទាំងទំហំធំ និងខ្លះទៀត មានទំហំតូចជាដើម។ ជាពិសេសនាង ក៏បានសរសេរពីលើរូបនោះដែរថា "ឡៃឡុង"។

បន្ទាប់ពីឃើញនាង បានប្រកាសលក់កាបូបម៉ាកល្បីៗរួចមក ក៏មានបណ្តាអ្នកលេងបណ្តាញសង្គម ជាពិសេសគឺនារីៗ បាននាំគ្នាសាកសួរគ្រប់ៗគ្នា ពីតម្លៃផងដែរ ព្រោះថារបស់ម៉ាកល្បី និងតម្លៃថោកសមរម្យ អ្នកណាក៏ចង់បានដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]