គណនីហ្វេសប៊ុកឈ្មោះ ឃុន ប៊ុននី (Khoun Bunny Senior) បានបង្ហោះរឿងហេតុដែលលោកបានជួបដោយផ្ទាល់ ដូចខាងក្រោមទាំងស្រុង៖

«ក្នុងដំណើរជាក្ខណះគ្រួសារដើម្បីផលិតសាកល្បងនូវកម្មវិធីPositiveCambodia ខ្ញុំបានជួបរឿងរ៉ាវដែលខ្ញុំគិតថាប្រហែលមិនមែនជាលើកទី១ទេដែលបុរសបើកកង់បី (សូមមើលVDOខ្លី) អនុវត្តរបៀបរកលុយដោយការជំរិតជនបរទេសជាភ្ញៀវ។ សាច់រឿងកើតឡើងដូច្នេះ។

ត្រៀមចាកចេញពីកំពង់សោមវិញ ដើម្បីត្រឡប់ទៅជួបក្មួយរងចាំនៅកែប ខ្ញុំរៀបចំឥវ៉ាន់ដាក់ឡាន។ កងបីមួយឌុបបរទេស៤នាក់ បានមកចតពីមុខខ្ញុំដែលត្រៀមដំណើរ យើងទៅមុខមិនរួចព្រោះខាងឆ្វេងនិងស្តាំសុតតែឡាន។ មើលទៅមុខ (២ម៉ែត្រ) ឃើញអ្នកបើកបរឈ្លោះគ្នាខ្ញុំជឿថាប្រាកដជារឿងតម្លៃថ្លៃលុយជិះកង់បីហើយ។ ចិត្តចង់ទៅជួយសម្រួលជំលោះ តែមិនហ៊ានចេញទៅភ្លាមទេ ព្រោះកូនៗពេញឡានហើយប្រពន្ធនៅទូទាត់ថ្លៃអាហារ។ ណាមួយចេញទៅមុខក៏មិនរួច...ព្រោះកង់បីចតដូចចៃដន្យពេក ចំពីមុខឡាន។

ខ្ញុំសង្កេតមើលជំលោះដោយហ្មត់ចត់ ឃើញវិវត្សអាក្រក់ទៅៗ ព្រោះឃើញអ្នកបើកបរកង់បី ទាញកាបូបជនបរទេសស្ត្រីក្មេងម្នាក់ នៅក្នុងចំណោមពួកគេ ដោយស្រែកឮៗថា You Pay or You Don't Pay?....គិតមួយសន្ទុះខ្ញុំអាចយល់ភ្លាមៗថា ជំលោះមកពីពាក្យថា យល់ច្រឡំការប្រើពាក្យជាភាសារមិនច្បាស់លាស់។ ឃើញខ្ញុំមើលជំលោះនេះបុរសកង់បីព្យាយាមពន្យល់ខ្ញុំ ដោយសង្ឍឹមថាខ្ញុំអាចជួយនិយាយដល់គាត់ដើម្បីបានលុយតាមការជជែកគ្នា។ គាត់និយាយថា ពេលតថ្លៃគ្នាជនបរទេសច្រឡំថាពីការនិយាយតម្លៃ ថ្វែនធីអេច (Twenty Eight $)ឯបុរសកង់បីគាត់ថា គាត់ទារថ្លៃ ថ្វែនធីអីច (Twenty Each $) ដូច្នេះជនបរទេស៤នាក់ ត្រូវចំណាយគាត់៨០ដុល្លារសម្រាប់ការជិះជាង៣ម៉ោងប៉ុណ្ណោះ ព្រោះជនបរទេសត្រៀមឡើងកប៉ាល់ដើម្បីបន្តដំណើរទៅវៀតណាមទៀត នៅ១ម៉ោងបន្ទាប់។

បុរសកង់បីកាន់តែពន្យល់ ខ្ញុំកាន់តែដឹងថា គាត់ជំរិតជនបរទេសហើយឯជនបរទេសប្រឹងដើរសំដៅមកខ្ញុំ ដោយសង្ឍឹមថា រឿងនេះមិនប្រក្រតីសម្រាប់គាត់ ហើយគាត់ត្រូវការជំនួយ។ ខ្ញុំប្រាប់គាត់ថាខ្ញុំអ្នកភ្នំពេញទេហើយខ្ញុំរកមិនឃើញនៅទីនេះមានប៉ូលីសទេសចរសោះ ឯលេខក្នុងការទំនាក់ទំនងស្វែងរកជំនួយ ក៏មិនមានដែរ។ ខ្ញុំសំឡឹងទៅរកកង់បីផ្សេងៗដើម្បីពិនិត្យថាគេអាចជាក្រុមតែមួយឬអត់។ ព្រោះខ្ញុំខ្លាចរឿងធំដល់ខ្ញុំ..ពេលចេញមុខដោះស្រាយ បុរសនោះសំដៅមករកខ្ញុំ ក្រោយទៅរករឿងបរទេសម្នាក់ដែលស្រែកប្រាប់បរទេសគ្នាគាត់ថា តេរកប៉ូលីសទៅ....បុរសម្នាក់យល់សំណួរខ្ញុំបានមកខ្សិបបន្ថែមថា បងអាក្រក់មើលណាស់ខ្មាសបរទេស គេនឹងមើលងាយជាតិយើង។ ដឹងថាបុរសនេះ គឺមិនមែនជាដៃជើងកង់បីកំណាចនោះ កំពុងសំឡុតជនបរទេសជាងកន្លះម៉ោងមកដូច្នេះ ក្រោយប្រពន្ធខ្ញុំមកដល់ ខ្ញុំបានថយឡានចាកចេញពីមុខកង់បីនៃបុរសនោះ រួចរកទីតាំងស្រឡះខាងមុខ ត្រៀមយុទ្ធសាស្ត្រការពារកូននិងប្រពន្ធ បើក្នុងករណីការចូលអន្តរាគមន៍របស់ខ្ញុំ ធ្វើឲ្យបុរសនេះមានកំហឹងហើយទៅប្រព្រឹត្តរឿងមិនបានគិតទុកមុនជាមួយកូនខ្ញុំតូចៗ។

គេបន្តឈ្លោះនៅទីកន្លែងឡានខ្ញុំចាកចេញ បុរសកង់បីនៅតែនិយាយថាPay or Not Pay? ហើយបង្ហាញឥរិយាបទទាញការបូបបរទេស និងចង់វាយទៅលើនាង ប៉ុន្តែនាងតបថា អ្នកមិនអាចធ្វើរឿងដូច្នេះបានទេ។ប្រពន្ធខ្ញុំដែលធ្វើការក្រសួងទេសចរខំរំអុកខ្ញុំឲ្យមកជួយជបរទេសទាំងនេះព្រោះគាត់ថាវាជាផ្នែកមួយនៃការងារគាត់ដែរ។ គាត់ធ្វើការផ្នែកអធិការកិច្ចនៅក្រសួង។ ខ្ញុំតបថា កុំភ័យអី ខ្ញុំសារ៉េអូននិងកូន ឲ្យមកតំបន់ផុតពីគ្រោះថ្នាក់ រួចខ្ញុំឲ្យពួកគេសំងំក្នុងឡាន ដើម្បីខ្ញុំអាទៅជួយសម្រួលជំលោះនេះ។

ទុកដាក់កូនស្រួលបួល ខ្ញុំត្រឡប់មកវិញ។ ពួកគេបានបន្តមកឈ្លោះនៅក្នុងហាងក្បែរមាត់សមុទ្រ ដោយបរទេសជឿថាអាចមានអ្នកជួយគាត់ដើម្បីដោះស្រាយពីការជំរិតនេះ។ ខ្ញុំថតរូបភ្លាម ព្រោះលើកមុនជិតពេកពិបាកថត (២ម៉ែត្រ ខ្លាចគាត់ឃើញ ហើយស្ថានភាពមិនទាន់អំណោយ)ខ្ញុំសួរថា ឥឡូវគាត់យល់ព្រមជូនលុយប៉ុន្មាន? គាត់ហ៊ាន៤០ដុលារ តែខ្ញុំមិនព្រម តិចបំផុត៦០ដុល្លារទើបខ្ញុំព្រម។ 

ខ្ញុំច្បាស់ក្នុងចិត្តថា បុរសនេះកៀបជំរិតបរទេសហើយ ប៉ុន្តែនៅពេលឮថាព្រមព្រៀមត្រឹម៤០ដុល្លារ..ខ្ញុំក៏ងាកទៅសួរបរទេសថា កុំភ័យអីខ្ញុំជាប៉ូលីស ប៉ុន្តែខ្ញុំឮថាអ្នកបានព្រមព្រៀងត្រឹម៤០ដុល្លារ។ ខ្ញុំបន្តថា បើអ្នកព្រមចំណាយក្នុងតម្លៃនេះ ខ្ញុំអាចធានាថាបុរសនេះលែងហ៊ានរំខានអ្នកហើយ។ គាត់ឆ្លើយថា ព្រមព្រៀម!រួចខ្ញុំទៅសួរគាត់ថា ឥឡូវស្រុះស្រួលគ្នា៤០មែន? រួចខ្ញុំគំរាមគាត់ថា.. ខ្ញុំជាប៉ូីសនៅភ្នំពេញ ហើយទើសភ្នែក។ គាត់ថាគាត់មិនខ្វល់ទេ ព្រោះបើរឿងនេះតវ៉ាគ្នាដល់ប៉ូលីស អាចអស់លុយលើស១០០ដុល្លារ ខណះគាត់យកតែតម្លៃព្រមព្រៀង៨០ដុល្លារ។ 

ខ្ញុំក៏ប្រើសំដីធ្ងន់ៗថា ចង់ឲ្យខ្ញុំទៅដុបប៉ូលីសមកទីនេះ ឬចង់ឲ្យខ្ញុំហៅស្នងការមក? ឥឡូវបើគេព្រមឲ្យបង៤០បងនៅតែមិនយក ចាំយកពីស្នងការចុះ? គាត់ឃើញខ្ញុំនិយាយហ្មត់ចត់គាត់ក៏ព្រមយក។ បានលុយភ្លាម គាត់ចេញទៅបាត់ ខណះខ្ញុំជាប់រវល់សុំទោសជនបរទេសជំនួសឲ្យសកម្មភាពអវិជ្ជមានរបស់គាត់ ធ្វើឲ្យបាត់

បង់កិត្តិយស នឹងរុញខ្មែរឲ្យធ្លាក់ក្នុងស្ថានភាពថោកទាបគេមើលងាយ។តាមពិតខ្ញុំមិនមែនប៉ូលីសមានអំណាចអីទេ ខ្ញុំកុហកជនខិលខូចប៉ុណ្ណោះជនបរទេសវ័យចំណាស់ដែលជាប្តីនិងជាឪពុកកូនស្រីពីរនាក់ដើរមកអរគុណខ្ញុំ ខណះខ្ញុំព្យាយាមសុំទោសពួកគេជំនួស និងសូមឲ្យយោគយល់ថាមិនមានខ្មែរអាក្រក់បែបហ្នឹងច្រើនទេ។ ពួកគាត់ងក់ក្បាលទទួកយកដោយតបថាយ៉ាងហោចណាស់មានអ្នកជាមនុស្សល្អចេះឈឺឆ្អាលដែរ។

រឿងរ៉ាងចប់ហើយ ខ្ញុំទើបមកដល់ភ្នំពេញនៅម៉ោង៩យប់។ អ្វីដែលខ្ញុំចង់ធ្វើបន្តគឺសរសេរសាច់រឿងនេះ ដោយបញ្ជូនរូបភាពទៅជូនស្នងការកំពង់សោមដើម្បីអប់រំបុរសនេះ។ ខ្ញុំជឿថាសកម្មភាពគាត់បែបនេះ មិនមែនជាលើកទី១ទេ ហើយក៏វាអាចកើតឡើងតាមតំបន់ទេសចរផ្សេងទៀតដែរ។

ការសន្និដ្ឋានរបស់ខ្ញុំ ពាក្យថា Twenty Each or Twenty Eight Dollars វាគ្រាន់តែជាល្បិចធ្វើឲ្យបរទេសយល់ច្រឡំ ដើម្បីងាយជំរិតគ្នា ដោយយកលេសថាបរទេសស្តាប់គាត់មិនច្បាស់។ នរណាជឿងថា កង់បីម្នាក់អាចរកលុយ២០ដុល្លារក្នុងម្នាក់ ហើយបើ៤នាក់ អស់៨០ដុល្លារ? ចុំបើអ្នកជិះជាជនបរទេស១០នាក់ មិនតម្លៃ២០០ដុល្លារទេឬ? នេះជាបញ្ហាពិតកើតមានឡើង។ សម្រាប់ខ្ញុំ តែ៤០ដុល្លារ៣ម៉ោង ក៏ច្រើនពេកណាស់ដែរ....ប៉ុន្តែបរទេសក៏មិនចង់សន្សំរឿងអត់បានការ ហើយខ្ញុំក៏មិនចង់ឲ្យវាវែងឆ្ងាយដែរ ព្រោះត្រូវបន្តដំណើរវែងឆ្ងាយទៀត។

ខ្ញុំជឿថាបុរសខូចបែបនេះ មិនមានច្រើនទេ តែបើគាត់ធ្វើច្រើនដង គឺពិតជាច្រើនពេកហើយ។ សំណូមពរខ្ញុំ ខ្ញុំចង់ឃើញប៉ូលីសខេត្តនេះខំតាមរកគាត់ឲ្យឃើញនឹងអប់រំគាត់។ ខ្ញុំសោកស្តាយដោយមិនអាចយករូបភាពនៃសកម្មភាពអាក្រក់របស់គេទាំងស្រុង បើទោះជាខ្ញុំមានត្រៀមទាំងកាមេរ៉ាថតវិឌីអូ និងទូរស័ព្ទ នេះដោយសារតែជាប់កូនៗ។ សង្ឍឹមថាមិត្តភក្រក្នុងFaceBookបន្តចែករលែករឿងនេះ នឹងត្រូវជួយអន្តរគមន៍ដល់រឿងដែលអ្នកយល់ថាមិនត្រឹមត្រូវ តែត្រូវមើលនិងស្វែងយល់ពីសុវត្តិភាពរបស់អ្នកផង ព្រោះអ្នកប្រព្រឹត្តបែបនេះ ច្រើនមានអាវុធខ្លះតាមខ្លួន។

សំណូមពរមួយទៀត បើនៅតំបន់ទេសចរគ្មាននគរបាលទេចរទេ គេគួរទុកលេខទូរស័ព្ទគ្រាន់ទំនាក់ទំនងស្វែងរកជំនួស ឬទទួលពាក្យបណ្តឹង។ខ្ញុំមិនដឹងមានឬអត់ តែខ្ញុំរកមិនឃើញ ហើយខ្ញុំបានសួរអ្នកលក់នៅទិនេះគេថាមាន ប៉ូលីសមាននៅតំបន់ផ្សេង តែទីនេះមិនមានទេ។គិតពីភាពវិជ្ជមានកម្ពុជា ត្រូវនាំគ្នា រួមបំបាត់អំពើររកលុយមិនត្រឹមត្រូវពីវិស័យសេវាកម្មបោកប្រាសនិងជំរិតបរទេស»៕

(រឿងនេះកើតឡើងនៅឆ្នេរឯករាជ្យ ថ្ងៃទី៨មករា វេលាម៉ោង១២ថ្ងៃត្រង់)

សូមអរគុណ

ឃុន ប៊ុននី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]