ភ្នំពេញៈ ការបញ្ចេញ​រូប​សិច​ស៊ី​ ព្រលែងខ្នងសាច់ខ្ចី ជា​ច្រើន​សន្លឹក ធ្វើឲ្យទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន និងក្រសែភ្នែកប្រុសមិនតិចនាក់នោះ តារា​ចម្រៀងស្រី កញ្ញា គង់ ចាន់រដ្ឋា បង្ហើបថា ពេលថតគូដណ្ដឹងនៅក្បែររហូត និងមិន​បាន​ហាម​ឃាត់​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ​មាន​តែ​ជំរុញ​ថែម ដើម្បី​ប្រជាប្រិយភាព ​ទៅ​ថ្ងៃ​អនាគត មិនតែប៉ុណ្ណោះពេលកំពុងថត​ក៏​របូត​ទាំង​អស់​ក៏​មាន ។  

​តារា​ចម្រៀងស្រីប្រចាំផលិតកម្ម 7 Music កញ្ញា គង់ ចាន់រដ្ឋា បាន​ប្រាប់​​ថា កាល​ខ្លួន​ថត​​សិច​ស៊ី​ស្ទើរ​តែ​អាក្រាត​កាយ​កាល​ពី​ពេល​កន្លង​ទៅ​ លោក ស៊ិន សុភា ដែល​ជា​គូដណ្ដឹង​ មិន​បាន​ហាម​ឃាត់​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ​មាន​តែ​ជំរុញ​ថែម ដើម្បី​ប្រជាប្រិយភាព​ទៅ​ថ្ងៃ​អនាគត។ប្រហែល​១ខែ​មុន​កញ្ញា គង់ ចាន់រដ្ឋា បាន​បញ្ចេញ​រូប​សិច​ស៊ី​​ស្ទើរ​តែ​អាក្រាត​កាយ របស់​ខ្លួន​ជា​ច្រើន​សន្លឹក ដោយ​ថត​ឲ្យ​ទស្សនាវដ្ដី​ក្រៅ​ស្រុក​មួយ ប៉ុន្តែ​តារា​ស្រី​រូប​នេះ​មិន ​បញ្ចេញ​ឈ្មោះ​ទស្សនាវដ្ដី​នោះ​​​ឡើយ។ 

តារា​ស្រី​​រូប​នេះ​បាន​ប្រាប់​ថា ពេល​ទៅ​ថត​គូដណ្ដឹង​​របស់​នាង​នៅ​ក្បែរ​ខ្លួន​រហូត ហើយ​ថែម​ទាំង​ជួយ​កាន់​ខោអាវ​ឲ្យ​ថែម​ទៀត​ផង ហាក់​ដូច​ជា​រឿង​ធម្មតា​មិន​មាន​កា​អៀនខ្មាស​អី​​អ្វី​ឡើយ។ នាង​សារភាព​ថា ពេល​កំពុង​ថត​មាន​ពេល​ខ្លះ​ក៏​របូត​ទាំង​អស់​ក៏​មាន ប៉ុន្តែ​រូប​ទាំង​នោះ​មិន​អាច​បញ្ចេញ​បាន​​ ព្រោះខ្លាច​ប៉ះពាល់។

តារា​ស្រី​រូប​នេះ​​ឡើង​ថា ដោយសារតែ​គូដណ្ដឹង​​របស់​ខ្លួន​ជា​អ្នក​សិល្បៈ​ដូច​គ្នា អីចឹង​ទាក់​ទង​រឿង​សិចស៊ី​បែប​សិល្បៈ ដូច​នេះ​​មិន​ជា​បញ្ហា​ឡើយ ហើយ​ម្យ៉ាង​ទស្សនាវដ្ដី​ដែល​ថត​នាង​នោះ គឺ​សម្រាប់ ​លក់​នៅ​ក្រៅ​ប្រទេស​ប៉ុណ្ណោះ។

សូមបញ្ជាក់ថា ការបញ្ចេញ​រូប​សិច​ស៊ី​ព្រលែងខ្នងសាច់ខ្ចីធ្វើឲ្យបុរសក្ដៅ​សាច់​កញ្ញា គង់ ចាន់រដ្ឋា បាន​ប្រាប់​ថា ​នាង​ទើប​តែ​​ថត​ឲ្យ​ទស្សនាវដ្ដី​ក្រៅ​ស្រុក​មួយ កាល​ពី ​កន្លះ​ខែ​មុន ប៉ុន្តែ​នាង​មិន​បាន​​បញ្ជាក់​ប្រាប់​ថា ទស្សនាវដ្ដី​ក្រៅ​ស្រុក​នោះ​ឈ្មោះ​អ្វី​ឡើយ។ តារា​ស្រី​​រូប​នេះនៅមាន​ការ​បារម្ភខ្លះ​ទៅ​នឹង​ការ​កោះហៅ​របស់​ក្រសួង​វប្បធម៌ និង វិចិត្រសិល្ប ដែរ។ ប៉ុន្តែនាង​គិត​ថា នេះ​ការ​ថត​បែប​សិល្បៈ​ មិន​សិច​ស៊ី​ជ្រុល ហើយ​ទស្សនាវដ្ដី​ដែល​ថត​នាង​នោះ គឺ​សម្រាប់​លក់​នៅ​ក្រៅ​ប្រទេស។ 

ការ​ថត​សិច​ស៊ី​លក្ខណៈ​បែប​នេះ​មិនមែន​ជា​លើក​​ទី​១របស់​នាង​​ឡើយ កាល​ពី​ពេល​កន្លង​ទៅ​នាង​ប្រាប់​ថា ធ្លាប់​ថត​​សិចស៊ី​ស្រដៀង​​​គ្នា​នេះ​ដែរ ឲ្យ​ភាពយន្ត​បរទេស​មួយ ដែល​ជា​ដៃគូ ​ពាណិជ្ជកម្ម​​​ជា​មួយ​ទស្សនាវដ្ដី​​ខាង​​លើ​ផង​ដែរ។ សូមជម្រាបថា តារាចម្រៀងស្រី ប្រចាំផលិតកម្ម 7 Musicគង់ ចាន់រដ្ឋា និង លោក ស៊ិន សុភា បាន​​ភ្ជាប់​ពាក្យ​ជា​មួយ​គ្នា​ជិត​១ឆ្នាំ​មក​ហើយ បែប​នេះ​ក្ដី​អ្នក​ទាំង​ ២មិន​ទាន់​មាន​គម្រោង​រៀប​ការ​នៅ​ឡើយ​ទេ។​

ញ្ញាបានចំណាយពេលវេលាផលិត និងនិពន្ធបទចម្រៀងOriginal Song លើកដំបូង ហើយមានក្តីរំពឹងខ្ពស់ថា នឹងទទួលបានការចាប់អារម្មណ៍គាំទ្រ ពីមហាជនគ្រប់ស្រទាប់វ័យ និងសូមអំពាវនាវឲ្យមហាជន និងកូនខ្មែរផ្តល់កំលាំងចិត្ត លើកកម្ពស់រាល់បទចម្រៀង Original Song ដែលផលិតដោយស្នាដៃ កូនខ្មែរផង ។

បច្ចុប្បន្នក្រៅពីអាជី​ព​​សិល្បៈ​ ពេល​នេះនាងបានបង្កើតគំណិតថ្មី ដោយបានដំណើរការ​បើកអាជីព បន្ថែមពីលើការងា​រសិល្បៈ គឺលក់ជ្រក់ជើងមាន់ទឹកភ្នែក តាមអនឡាញ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]