អាមេរិក៖ អំពើហិង្សាដ៏ខ្លាំងក្លាមួយ បានកើតឡើងនៅក្នុងគុកព្រហ្មទណ្ឌកម្រិតធ្ងន់នៃរដ្ឋឈីកាហ្គោ ដែលបង្កឡើងដោយក្រុមអ្នកទោស៥នាក់  បណ្ដាលឲ្យ២នាក់ផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។

កាមេរ៉ាសុវត្ថិភាពក្នុងគុក បានបង្ហាញពីសកម្មភាពប្រតាយប្រតប់ ខណៈពេលដែលអ្នកទោសប្រមាណជិត៣០នាក់ផ្សេងទៀត កំពុងតែស្ថិតនៅក្នុងហេតុការណ៍នេះផងដែរ និងព្យាយាមគេចខ្លួនកុំឲ្យពាក់ព័ន្ធ។ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យពីរផ្សេងគ្នា ប៉ុន្តែគ្មាននរណាម្នាក់មានគ្រោះថ្នាក់ដល់ជីវិតឡើយ។ 

តាមការស៊ើបអង្កេតរបស់មន្ត្រីជំនាញបានបង្ហាញថា ជនរងគ្រោះត្រូវបានរងរបួសដោយសារអាវុធកែច្នៃពីឧបករណ៍ហ៊ឺតយកខ្យល់ សម្រាប់អ្នកកើតជំងឺហ៊ឺត ។ មន្ត្រីស៊ើបអង្កេតក៏កំពុងតែមានចម្ងល់ទាក់ទងទៅនឹងមូលហេតុ ក្នុងការកែច្នៃអាវុធនេះផងដែរ។

អំពើហិង្សាបានចាប់ផ្ដើមកើតឡើង នៅពេលដែលបុរសដែលឈរនៅកណ្ដាលបរិវេណអគារ បានត្រៀមខ្លួនវាយទៅលើបុរសម្នាក់ទៀត ចំផ្នែកខាងក្រោយក្បាល និងបក្សពួកម្នាក់ទៀត ស្ទុះទៅវាយបុរសដែលឈរក្បែរសសរអគារពីក្រោយ និងបុកទៅចំសសរ សន្លប់ស្ដូកស្ដឹងរហូតមានគេមកជួយទើបដឹងខ្លួន។

យ៉ាងណាមិញ តាមរយៈឃ្លីបវីដេអូបានបង្ហាញថា អ្នកនៅជុំវិញអំពើហិង្សានេះបានត្រៀមខ្លួនក្នុងការវាយតប់ ប្រសិនបើវាកើតឡើងមកលើខ្លួន និងខ្លះទៀតបានព្យាយាមគេចពីការវាយប្រហារដោយអាវុធកែច្នៃ ស្របពេលដែលក្រុមបង្ក៤នាក់ ក្នុងចំណោម៥នាក់ ដែលធ្វើសកម្មភាពយ៉ាងខ្លាំងក្លា ហើយពេលនេះពួកគេកំពុងតែត្រូវបានជាប់ចោទពីបទមនុស្សឃាត៕

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ គ្រាន់តែម្តាយចង់ឲ្យកូនល្អ មិនឲ្យលេងទូរស័ព្ទដៃសោះ អាកូនរមិលគុណ ហ៊ានលើកជើងហក់ធាក់ម្តាយ ទាំងកំរោលតែម្តង

ចិន៖ មហាជនជាច្រើនហួសចិត្ត និងនឹកស្មានមិនដល់ ចំពោះទង្វើក្មេងប្រុសម្នាក់ ដែលហ៊ានលើកជើង ហក់ធាក់ម្តាយរបស់គេទាំងកំរោល បន្ទាប់ពីម្តាយរបស់គេ បដិសេធមិនឲ្យលេងទូរស័ព្ទ បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណែតជាច្រើន ប្រតិកម្មរិះគន់យ៉ាងខ្លាំងៗ។

វីដេអូឃ្លីបខ្លីដែលមានរយៈពេលប្រមាណជា ៨វិនាទីនេះ បានបង្ហាញឲ្យឃើញថា ជីដូនរបស់ក្មេងប្រុសនេះព្យាយាមយកខ្លួនឈរពាំង ការពារស្រ្តីជាម្តាយ ពីការហក់ធាក់របស់ចៅប្រុស។

ប្រភពបានឲ្យដឹងថា វីដេអូឃ្លីបនេះ ត្រូវបានថតឡើងនៅក្នុងមន្ទីរពេទ្យមួយកន្លែង ស្ថិតនៅក្នុងទីក្រុង Guangzhou ខេត្ត Guangdong ប្រទេសចិន។ ក្មេងប្រុសមិនត្រូវបានបង្ហាញអត្តសញ្ញាណនេះ ត្រូវបានគេជឿជាក់ថា មានអាយុប្រហែលជា ១០ឆ្នាំ។ ចំពោះមូលហេតុដែលបណ្តាលឲ្យ កើតមានរឿងរ៉ាវយ៉ាងដូច្នេះឡើងនោះ ក៏ដោយសារតែក្មេងប្រុសនេះ បានខឹងនឹងម្តាយរបស់គេជាខ្លាំង ដែលហាមប្រាមមិនឲ្យគេលេងទូរស័ព្ទស្មាតហ្វូន។

ទោះបីជាយ៉ាងក្តី អ្នកលេងបណ្តាញសង្គមមួយចំនួន ក៏បានបញ្ចេញនៅលើបណ្តាញសង្គមដែរថា៖

«វាគឺជាកំហុសរបស់ឪពុកម្តាយ មិនមែនជាកំហុសរបស់កូនទេ។ ឪពុកម្តាយត្រូវតែចេះ បង្រៀនណែនាំពីឥរិយាបថរបស់កូន» ។ រីឯអ្នកផ្សេងទៀត បានបញ្ចេញមតិដែរថា «ប្រសិនបើក្មេងប្រុសនេះ ជាកូនរបស់ខ្ញុំ ហើយធ្វើចឹងវិញនោះ ខ្ញុំប្រាកដជាទះឲ្យហូរសំបោរតែម្តង» ៕

គួរឲ្យដឹងដែរថា បន្ទាប់ពីទស្សនាវីដេអូនេះហើយ អ្នកជំនាញម្នាក់ក៏បានឲ្យដឹងដែរថា វាមិនមែនជាលើកទីមួយ ដែលទើបតែកើតមានឡើងនោះទេ ព្រោះថាមានរឿងរ៉ាវជាច្រើន ដូចគ្នានេះដែរ ដែលតែងតែកើតឡើងជាញឹកញាប់ក្នុងប្រទេសចិន។ អ្វីដែលគួរធ្វើនោះ ឪពុកម្តាយគ្រប់រូប គួរណាស់ត្រូវតែចេះ ប្រៀនប្រដៅ ឬដាក់វិន័យលើកូនៗរបស់ពួកគេ តាមវិធីសាស្រ្តមួយដែលល្អ ចៀសវាងកូនៗរបស់ខ្លួនចេញមក មានភាពច្រងាងកាងបែបនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]