តារា & កម្សាន្ដ

ដេននី ក្វាន់ ក្តៅស្លឹកត្រចៀក ក្រោយពេល​ឌីជេរ​អាចារ្យ ធំ រិះគន់​លើភាព​សិចស៊ី​របស់ខ្លួន

នាំមកជូនដោយ  
៥ ខែមុន

(ភ្នំពេញ)៖ ស្របពេលដែលការរិះគន់ជាច្រើនរបស់មហាជនកំពុងតែផ្ទុះបាញ់ចាក់ស្រោចលើតារាស្រីនាង ដេននី ខ្វាន់ ចំពោះទង្វើដ៏គឃ្លើនសម្ញែងភាពសិចស៊ីស្ទើរ ធ្លាយចេញសុដន់មកខាងក្រៅ នេះដែរភ្លាមៗនោះស្រាប់តែ តារា​ចម្រៀង​ឌីជេរអាចារ្យ ធំ បានបង្ហោះព្រលយពាក្យមួយ ឃ្លាជាមួយការប្រៀបធៀបរូបថតចំនួន២សន្លឹក រវាងនាង និងជនជាតិ​បរទេសថា គិតយ៉ាងមិចអំពី «យើង និង គេ?» ខ្ញុំអាចឲ្យអ្នកស្អប់ខ្ញុំបាន តែខ្ញុំមិនអនុញ្ញាតឲ្យអ្នក មក​បំពុលវប្បធម៌ដែលជាមរតក ដ៏ផូរផង់របស់ដូនតាខ្មែរបានឡើយ។

បន្ទាប់ពីមានការលើកឡើងដោយចេតនារិះគន់ពីសំណាក់ឌីជេរអាចារ្យ ធំ យ៉ាងដូច្នេះភ្លាមៗនោះដែរ បានធ្វើឲ្យតារាស្រីនាង ដេននី ខ្វាន់ ឆួលចុងច្រមុះរួចបញ្ចេញប្រតិកម្មតបវិញថា មនុស្សមួយចំនួនតែងតែ និយាយអាក្រក់ពីអ្នកដទៃ ដើម្បីបង្ហាញ​ថាខ្លួនឯងជាមនុស្សល្អ។ ឆ្ងល់ណាស់មិចចូលចិត្តយកមនុស្សម្នាក់ ប្រៀបធៀបនឹង មនុស្សម្នាក់ទៀតម្ល៉េះ? បើពូកែប្រៀបធៀប​ម្លឹងៗមិចមិនយកខ្លួនឯងទៅប្រៀបធៀបនឹងគេផងទៅ…។

តារាស្រីនាង ដេននី ខ្វាន់ បាននិយាយទៀតថា នេះមិនខុសពីចាស់បុរាណគាត់ពោលនោះទេ គឺឆ្កែព្រុសមិនដែល​​ខាំទេវាក៏មិន ខុសពីមនុស្សដែល មើលឃើញតែកំហុសគេតែមិនមើលកំហុសខ្លួនឯង…។ ឈប់បានឈប់ ទៅណា ព្រោះខ្ញុំមិនបានសុំលុយ​បង​មកទិញ​សំលៀកបំពាក់ មកស្លៀកឬក៏យកខ្លួនបងប្អូនរបស់ បងៗមកស្លៀកទេចឹងហើយសូមបងកុំក្តៅក្រហាយ នឹងរឿងរបស់​ខ្ញុំពេកបើខ្ញុំស្លៀក ប៊ីគីនីទៅសំពះព្រះសង្ឃ ឬក៏ស្លៀកចូលវត្តសូម បងជេរនឹងថាអោយខ្ញុំចុះ ព្រោះធ្វើចឹងវាខុសនឹង វប្បធម៌​ប្រពៃណី​ខ្មែរមែន។

ជាមួយគ្នានេះតារាស្រីរំលឹកក្រោយនាង ដេននី ខ្វាន់ បានបន្ថែមទៀតថា សុំទោសខ្ញុំមិនអាចផ្គាប់ចិត្ត មនុស្សបានគ្រប់គ្នានោះទេ ព្រោះពេលខ្លះខ្ញុំផ្គាប់ខ្លួនខ្ញុំមិនចង់ទាំងត្រូវផង…។ ខ្ញុំមិនខ្វល់នោះទេ ចំណុចល្អខ្ញុំក៏មានហើយ ចំណុចអាក្រក់ខ្ញុំក៏មានចឹងហើយ បើគេមើលមកខ្ញុំក្នុងចំណុចណាមួយវាស្ថិត ក៏នៅលើចិត្តគេដែរមើលមកខ្ញុំសុំ សរសើរឈ្មោះបងពិរោះមែនសុទ្ធតែអាចារ្យ តែបើធ្វើចរិតដូចអាចារ្យមែន មិនដឹងជាល្អយ៉ាងណាទេ៕

ប្រភព : Khmertalking

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា៖  ដេននី ខ្វាន់ ធ្លាយដំណឹងក្រសួង​វប្បធម៌ បិទផ្លូវ​មិនឲ្យ​ឡើងប៉ុស្តិ៍​ទូរទស្សន៍​ ប៉ុន្តែសាមីខ្លួន​បដិសេធ​

កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ តារាសម្តែងសិចស៊ីនាង ដេននី ខ្វាន់ បែកធ្លាយដំណឹងថា ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចេញលិខិតទៅគ្រប់បណ្តាស្ថានីយ ទូរទស្សន៍ក្នុងស្រុកទាំងអស់ ដើម្បីហាមមិនឲ្យតារាស្រីរូបនេះ ឡើងបង្ហាញមុខនៅក្នុងកម្មវិធីនានា ជាការប្រមានដល់នាង ខណៈតារាស្រីនាង ដេននី ខ្វាន់ ហានមានចេតនានៅតែផ្គើន ទោះបីធ្លាប់ក្រសួងកោះហៅ ចូលខ្លួនណែនាំម្តងរួចមកហើយក្តី។

តាមការដកស្រង់នៃការចុះផ្សាយរបស់បណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួនបានលើកឡើងថាជាការប្រមានតារាស្រីសាច់ស្រស់នាង ដេននី ខ្វាន់ ថ្មីៗនេះត្រូវបានក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចេញលិខិតបិទមិនឲ្យនាងឡើង បង្ហាញវត្តមាននៅលើស្ថានីយទូរទស្សន៍ អាចពី២ទៅ៣ឆ្នាំដោយហេតុថា តារាស្រីរូបនេះពុំបានអនុវត្ តតាមការណែនាំរបស់ក្រសួង ដែលស្នើរឲ្យនាងបញ្ឈប់ការស្លៀកពាក់ សិចស៊ីជ្រុលហួសហេតុនាំឲ្យ ខូចតម្លៃស្រ្តីខ្មែរ។

ឆ្លើយតបនឹងដំណឹងខាងលើនេះ សាមីខ្លួនកញ្ញា ដេននី ខ្វាន់ បានចេញមុខបដិសេធប្រាប់ឲ្យដឹងដោយខ្លីថា «ចាស បង! ជារឿងមិនពិតឡើយគ្មានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញលិខិតបិទខ្ញុំមិនឲ្យឡើងលើស្ថានីយ តិ៍ទូរទស្សន៍ទេ។ ម្យ៉ាងទៀតចំពោះដំណឹង មិនពិតនេះធ្វើឲ្យនាងខ្ញុំ ពិបាកទទួលយកណាស់»។

ដោយឡែកសម្រាប់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅរសៀលថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៦នេះគឺមិនអាចធ្វើការទំនាក់ទំនងដើម្បីសុំការបញ្ជាក់បន្ថែមបានទេជុំវិញរឿងនេះ។ប៉ុន្តែបើតាមការដកស្រង់សម្តីរបស់លោក ថៃ នរៈសត្យា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលបានផ្តល់សម្ភាសន៍ ឲ្យសារព័ត៌មានក្នុងស្រុកមួយចំនួន គឺលោកបានធ្វើការច្រានចោល ចំពោះរឿងនេះថា ក្រសួងមិនបានចេញលិខិតណាមួយ ដើម្បីស្នើរឲ្យគ្រប់បណ្តាស្ថានីយទូរទស្សន៍ ក្នុងស្រុកទាំងអស់បិទ កញ្ញា ដេននី ខ្វាន់ ពុំឲ្យឡើងប៉ុស្តិ៍នោះឡើយ។

ផ្អែកតាមប្រភពដដែលនេះ បានបញ្ជាក់បន្ថែមថា តារាស្រីកញ្ញា ដេននី ខ្វាន់ ពុំត្រូវបានក្រសួងចេញលិខិត ហាមប្រាមណាមួយឡើយ។ ប៉ុន្តែផ្ទុយមកវិញនាង គឺត្រូវខាងសមាគមទូរទស្សន៍ឯណោះ ដែលបានចេញលិខិត ដោយស្នើរឲ្យគ្រប់ស្ថានីយទូរទស្សន៍ ទាំងអស់ពិនិត្យមើលគ្រប់តារាសិចស៊ីទាំងអស់ ដែលនាំឲ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload