រយៈពេលត្រឹមតែជាង១ឆ្នាំ ស្ថានីយទូរទស្សន៍ភីអិនអិន ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារមួយនេះ បានផ្តើមដំណើរការផ្សាយរបស់ខ្លួន ហើយក៏ទទួលបាន ការចាប់អារម្មណ៍ខ្លាំងពីសំណាក់សិស្ស និស្សិតចុះមកទស្សនកិច្ចសិក្សាស្វែងយល់។

នាពេលកន្លងមកស្ថានីយទូរទស្សន៍ភីអិនអិនបានស្វាគមន៍ ដល់និស្សិតមកពីវិទ្យាស្ថានសិក្សានានា ទាំងរដ្ឋនិងឯកជន។ ការចុះទស្សនកិច្ចនេះ ស្ថានីយទូរទស្សន៍ភីអិនអិន ក៏បានបង្ហាញជូននូវទីតាំងសំខាន់ៗ ជាច្រើនកន្លែងទៅដល់លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត មានដូចជាបន្ទប់កាត់តសម្លេង បន្ទប់បញ្ចូលសម្លេង បន្ទប់ថតកម្មវិធី រថយន្តផ្សាយចល័ត រួមនិងទីតាំងផ្សេងៗជាច្រើនកន្លែងទៀត។ ក្នុងនោះក្រុមសិស្ស និស្សិតក៏ទទួលបានចំណេះដឹងថ្មីបន្ថែម អំពីដំណើរការនៃការផលិតកម្មវិធីទូរទស្សន៍ និងការចាក់ផ្សាយកម្មវិធីផ្សេងៗនៅលើកញ្ចក់ទូរទស្សន៍។

លោកគ្រូ អ្នកគ្រូ និងសិស្ស និស្សិត មានចិត្តសប្បាយរីករាយ បន្ទាប់ពីទទួលបានបទពិសោធន៍ជាច្រើន រួមទាំងបានទស្សនាទីតាំងដ៏ធំទូលាយ បន្ទប់ផ្សាយដែលមានស្តង់ដា បំពាក់ដោយ សម្ភារៈបច្ចេកទេសដ៏ទំនើបៗ និងចុងក្រោយរបស់ភីអិនអិន។

ស្ថានីយទូរទស្សន៍ភីអិនអិន គឺជាស្ថានីយលំដាប់អន្តរជាតិ និងធំជាងគេបង្អស់នៅកម្ពុជា ដែលប្រមូលផ្តុំដោយអ្នក ដែលមានបទពិសោធន៍ច្រើនឆ្នាំ ក្នុងវិស័យសោតទស្សន៍ ហើយក៏ជាកន្លែង ផ្តល់នូវការកម្សាន្ត ព័ត៌មាន និងចំណេះដឹងឥត ដែនកំណត់ដល់ទស្សនិកជនផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]