ភ្នំពេញ៖ ក្រោយពីលេចលឺ ស្នេហាផ្អែមល្អែមដូចស្ករតាំងម៉ែ ទាំងក្នុងនិងក្រៅឆាក រវាង តារាចម្រៀងស្រីប្រចាំផលិតកម្ម រស្មីហង្សមាស អ្នកនាង ពេជ្រ សោភា ជាមួយនឹង តារាសម្តែងកំលោះសង្ហា លោក ឆឹម សក្កដា បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង។

ទាក់ទងនឹងដំណឹងនេះផងដែរ អ្នកនាង ពេជ្រ សោភា តែងតែប្រកែកជារឿយៗ ដោយថាសម្ព័ន្ធភាពរវាងនាង និង លោក ឆឹម សក្កដា ត្រឹមតែជាមិត្តតែប៉ុណ្ណោះ ទាំងដែលទង្វើនិងសកម្មភាព របស់អ្នកទាំងពីរបង្ហាញចេញមក គឺលើសពីមិត្តទៅទៀត ពោលគឺមានទាំងបង្ហោះសារស្នេហាឆ្លងឆ្លើយមានដាក់រូបបេះដូង និងការព្រួយបារម្ភពីគ្នាទៅវិញទៅមកជាដើម ។

ជាក់ស្តែង កាលពីថ្មីៗនេះផងដែរ លោក ឆឹម សក្កដា ក៏បាននិយាយសារភាពផងដែរថា ខណៈនេះ លោក និង អ្នកនាង កំពុងសិក្សាយល់ពីចិត្តគ្នាទៅវិញទៅមក ដោយលោកកំពុងខិតខំព្យាយាម យកចិត្តនិងធ្វើគ្រប់សព្វបែបយ៉ាងដើម្បីបញ្ជាក់ ក្តីស្រលាញ់ ដែលលោកមានចំពោះនាង តាមអ្វីដែលបុរសម្នាក់អាចធ្វើបាន។

បន្ថែមពីនេះទៅទៀត លោកក៏បានគិតដល់រឿងអនាគត ពោលគឺការរៀបការ ជាមួយ នឹងអ្នកនាង ពេជ្រ សោភាផងដែរ ប៉ុន្តែមិនថាយ៉ាងណា អ្នកនាងពេជ្រ សោភា ក៏មិនទាន់ឆ្លើយយល់ព្រមជាមួយនឹង លោកនោះដែរ ដោយអ្នកនាង អះអាងថាចង់នៅមើលចិត្តគ្នាឲ្យបានយូរជាងនេះសិន និងមិនចង់ប្រថុយរៀបការតទៅទៀតនោះដែរ ពីព្រោះអ្នកនាងធ្លាប់បែកបាក់ជីវិតអាពាហ៍ពិពាហ៍មករួចម្តងមកហើយ ដូច្នេះ អ្នកនាងមិនចង់ថ្លោះធ្លោយម្តងទៀតនោះទេ៕ 

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ក្រោយលេចឮដំណឹងដ៏រសើបមួយ ខណៈនៅសុខៗមានការទម្លាយការពិតថា តារាចម្រៀងអ្នកនាង ពេជ្រ សោភា និងតារាសម្តែងប្រុសរូបសង្ហា លោក ឆឹម សក្កដា មានទំនាក់ទំនងស្នេហាក្រៅឆាក ជាមួយគ្នាយ៉ាងស៊ីជម្រៅ ស្របពេលដែល​​ភាពផ្អែម​ល្ហែមស្និទ្ធស្នាល កំពុងតែចាប់ផ្តើមផ្ដុំពូនឡើង គួរឲ្យកត់សម្គាល់។ ប៉ុន្តែដំណឹងនេះត្រូវបានសារមីខ្លួនអ្នកនាង ពេជ្រ សោភា ឆ្លើយបដិសេធថា​ត្រឹមតែជាមិត្តភក្តិប៉ុណ្ណោះ។

យ៉ាងណាមិញ ទោះបីជាមានការឆ្លើយបដិសេធ ពីសំណាក់តារាចម្រៀង អ្នកនាង ពេជ្រ សោភា បែបនេះក៏ពិតមែន តែមួយរយៈមុននេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាប្រុស លោក ឆឹម សក្កដា បានទម្លាយរូបភាពផ្អែមល្ហែម ជាមួយការសរសេរថា «ប្រាប់ហើយកុំញ៉ាំរបស់ផ្អាប់ លួចទៅញ៉ាំ ដល់ពេលឈឺទើបសុំទោសបង មិនខឹងទេ តែថ្ងៃក្រោយឈប់ញ៉ាំវាទៀត ស្រឡាញ់ត្រង់ពេលឈឺតេរក យប់នេះឆ្លងឆ្នាំជាមួយគ្នាណា I love you baby»៕ជាមួយគ្នានេះ តារាសម្តែងរូបសង្ហា លោក ឆឹម សក្កដា ក៏បានបញ្ជាក់​ដោយ​ខ្លីទៀតថា «មុខគួរឲ្យអាណិតណាស់ យប់មិញហត់ហើយឈឺទៀត ចឹងក៏ជូនមកញ៉ាំអីក្ដៅៗ។ ថ្ងៃនេះពីររោងទៀត Take care na »។

គួររំឭកថា បន្ទាប់ពីមានការបែបធ្លាយ រហូតមានការសរសេរចុះផ្សាយ យ៉ាងព្រោងព្រាត ពីសំណាក់បណ្តាញសារព័ត៌មាន ក្នុងស្រុក​មួយចំនួន ដែលបានដាក់ការសង្ស័យ លើសម្ព័ន្ធភាពស្នេហា រវាងតារាចម្រៀងស្រី របស់ផលិតកម្ម ហង្សមាស ពេជ្រ សោភា ជាមួយតារា​សម្តែងប្រុស ខ្ពស់ស្រឡះរូបសង្ហា លោក ឆឹម សក្កដា ថា បានលួចលាក់ស្នេហាជាមួយគ្នានោះ ភ្លាមៗនេះដែរ តារាស្រីអ្នកនាង ពេជ្រ សោភា បានចេញមុខច្រានចោល ចំពោះដំណឹងនេះថា គ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ។ ប៉ុន្តែផ្ទុយពីការពិត ពេលនេះពួកគេហាក់កាន់តែស្និទ្ធស្នាល ផ្អែមល្ហែមជាមួយគ្នា ខ្លាំងជាងមុនលើសដើម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆឹម សក្កដា