ភ្នំពេញ ៖ ស្រ្តីម្នាក់ បានចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ជួលរបស់ខ្លួន កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នៅចំណុច ស្ថិតនៅចំណុចផ្ទះជួល ក្នុងភូមិរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ខន ស៊ីម៉ា អាយុ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុក​កំណើតភូមិក្រាំរយ៉ង ស្រុកពាមជរ៍ ខេត្តព្រៃវែង។

ប្អូនស្រីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គឺក្នុងគ្រួសារស្រ្តីរងគ្រោះ បានកើត​មានវិបត្តិ ប៉ុន្តែមិននឹក​ស្មានថា បងស្រី ធ្វើអត្តឃាតបែបនេះនោះទេ លុះខណៈដែល នាងជាប្អូន​ចេញពីធ្វើការត្រឡប់មកផ្ទះជួលវិញ បើកទ្វារបន្ទប់ ស្រាប់តែឃើញបងស្រី​របស់នាងធ្វើអត្តឃាតចងកសម្លាប់ខ្លួន ស្លាប់បាត់ទៅហើយ ទើបស្រែក​ឆោឡោឡើង ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមនិងសមត្ថកិច្ចចុះមកធ្វើការពិនិត្យ។

សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនិងនគរបាល ជំនាញផ្នែកកោលសល្យវិច័យ បានចុះមកធ្វើការ​ពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសាកសពនារីរងគ្រោះ បានឲ្យដឹងថា សាកសពជនរងគ្រោះពិត​ជាស្លាប់ដោយសារតែការធ្វើអត្តឃាត ចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។ 

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យ​តាមប្រពៃណីនៅឯស្រុកកំណើត៕

ប្រភព៖ ដើមអម្ពិល

ក្រឡេកមកមើលព័ត៌មាន ចាប់អារម្មណ៍មួយវិញទៀត៖

ចាំ បុរសដើមឈើនេះអត់? ក្រោយទទួលការវះកាត់ ១៦ដង ឥឡូវស្អាតមើលសឹងតែមិនស្គាល់។

បុរសជាឪពុកសញ្ជាតិបង់ក្លាដែសម្នាក់ ដែលមានរហស្សនាមថា "បុរសដើមឈើ" ដោយសារដៃជើងគ្របដណ្តប់ដោយសាច់ដុះដូចឫសឈើនោះ នឹងចេញពីមន្ទីរពេទ្យក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីបានទទួលការព្យាបាល សម្រាប់ជំងឺចម្លែកបំផុតក្នុងពិភពលោកមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន TheGuardian ។

លោក Abul Bajandar បានទទួលការវះកាត់យ៉ាងហោចណាស់ ១៦ ដង ដើម្បីកាត់យកដុំសាច់ដុះទម្ងន់ ៥ គីឡូក្រាមដែលចុះចេញពីដៃ និងជើងរបស់គាត់ តាំងពីពេលដែលស្ថានភាពជំងឺរបស់គាត់ បានដឹងទៅដល់វេជ្ជបណ្ឌិត កាលពីមួយឆ្នាំកន្លងទៅ។

ប្រភពព័ត៌មានបានឲ្យដឹងថា អតីតអ្នកអូសឆៃកែវ វ័យ ២៧ឆ្នាំរូបនេះ គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៤ នាក់ក្នុងពិភពលោក ដែលកើតមានជំងឺចម្លែកមួយនេះ ជាភាសាបច្ចេកទេសហៅថា Epidermodysplasia Verruciformis។ វាជាប្រភេទជំងឺហ្សែនកម្របំផុត ដោយត្រូវគេហៅថា "ជំងឺមនុស្សដើមឈើ" ដែលបណ្តាលឱ្យគាត់គ្មានសមត្ថភាព សូម្បីបីកូនស្រីអាយុ៣ឆ្នាំរបស់គាត់បាន។

លោក Samanta Lal Sen អ្នកសម្របសម្រួលផ្នែកវះកាត់ប្លាស្ទិក នៅមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រ Dhaka Medical College បាននិយាយថា "ការព្យាបាលជំងឺឱ្យ Bajandar គឺជាព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់ក្នុងប្រវត្តិសាស្ត្រវេជ្ជសាស្ត្រសុខាភិបាល"។

លោកបាននិយាយបន្ថែមថា "យើងបានធ្វើការវះកាត់លើគាត់យ៉ាងតិច ១៦ ដង ដើម្បីយកសាច់ដុះចេញ។ ដៃ និងជើងរបស់គាត់នៅពេលនេះ ស្ទើរជាសះស្បើយទាំងស្រុងទៅហើយ មិនតែប៉ុណ្ណោះថែមទាំងមានសាច់ឈាមជាងមុនទៀតផង។ ហើយគាត់នឹងចាកចេញពីមន្ទីរពេទ្យ ក្នុងរយៈពេល ៣០ថ្ងៃទៀត បន្ទាប់ពីការវះកាត់តូចៗប៉ុន្មានដងទៀត ដើម្បីធ្វើឱ្យដៃមានសភាពស្អាតបាតវិញ"។

លោក Samanta បានបញ្ជាក់ថា លោកជឿជាក់ថា លោក Abul Bajandar នឹងក្លាយទៅជាមនុស្សទី១ ដែលអាចជាសះស្បើយពីជំងឺដ៏កម្រមួយនេះ ហើយនឹងមិនដុះឡើងវិញនោះទេ។ ខណៈលោក Abul Bajandar បាននិយាយទាំងក្តីរំភើបថា “ខ្ញុំមិនដែលគិតថា ខ្ញុំអាចបីកូនស្រីនៅលើដៃរបស់ខ្ញុំ បានទៀតនោះទេ។ ឥឡូវនេះខ្ញុំមានអារម្មណ៍ប្រសើរជាងមុនច្រើនណាស់។ ខ្ញុំអាចបីកូនស្រីរបស់ខ្ញុំ ដាក់នៅលើភ្លៅ និងលេងជាមួយនាង។ ខ្ញុំពិតជាមិនអាចរង់ចាំការត្រឡប់ទៅផ្ទះរបស់ខ្ញុំវិញនោះទេ”៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]