ខេត្តក្រចេះ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ថា បាន​ចាប់រំលោភ​ក្មេង​ស្រី​ម្នាក់​នៅ​ចំណុច​វាល​ម្រះ ស្ថិត​ក្នុងភូមិ​គ្រញូង​សែន​ជ័យ​ខាងជើង ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ ។

ប្រភព​ពី​សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​​ដែល​ត្រូវ​ចាប់​ខ្លួន​ឈ្មោះ សុំ ឡឹម ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​គ្រញូង​ សែន​ជ័យ​ខាងជើង ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ឃ​.​ដ​.​រ ទើបតែ​មាន​អាយុ​១៤​ឆ្នាំ​ប៉ុណ្ណោះ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ក្រឡេកមកមើលព័ត៌មាន ដែលកំពុងតែចាប់អារម្មណ៍មួយវិញទៀត៖

ណាសា រកឃើញថ្មអវកាស២ដុំ កំពុងហោះមកកាន់ភពផែនដី។

អវកាស៖ សារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយថា ដុំថ្មនៅក្នុងអវកាសចំនួន២ដុំ កំពុងតែចាប់ផ្តើមមានចលនានៅក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើង នឹងអាចមើលឃើញផែនដីជាលើកដំបូង ខណៈដែលវាកំពុងធ្វើដំណើរចូលមករកគន្លងគោចររបស់ភពផែនដី។

ផ្កាយដុះកន្ទុយនេះ នឹងមានចម្ងាយពីភពផែនដីប្រមាណ ១០៦ លានគីឡូម៉ែត្រ នៅពេលដែលវាហោះចូលមកកៀកបំផុត។ ដុំថ្មអវកាសដែលទើបរកឃើញមួយទៀតនាពេលថ្មីៗនេះហៅថា 2016 WF9 ក៏បានបោះពួយចូលមកប្រព័ន្ធព្រះអាទិត្យ របស់យើងផងដែរ ដោយសំដៅមករកគន្លងគោចររបស់ភពព្រហស្បតិ៍ នៅគម្លាតដ៏ឆ្ងាយពីព្រះអាទិត្យ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែកុម្ភៈ ក្នុងឆ្នាំនេះ វានឹងធ្វើដំណើរចូលមកដល់គន្លងគោចររបស់ផែនដី ដោយឆ្លងកាត់ផែនដីក្នុងរយៈចម្ងាយប្រហែល ៥១លានគីឡូម៉ែត្រ។ ប៉ុន្តែអង្គការណាសា នៅមិនទាន់ដឹងច្បាស់ទេថាតើដុំថ្មអវកាសនេះ ជាអាចម៍ផ្កាយ ឬ ផ្កាយដុះកន្ទុយ។

អ្នកចាត់ការទូទៅរបស់អង្គការណាសា នៃមជ្ឈមណ្ឌលតាមដានវត្ថុដែលនៅជិតផែនដី លោក Paul Chodas បាននិយាយថា ផ្កាយដុះកន្ទុយឈ្មោះ C/2016 U1 NEOWISE នេះនឹងអាចមើលឃើញតាមរយៈកែវយឹតដ៏ល្អមួយ។ ហើយក្នុងសប្តាហ៍នេះ វានឹងអាចត្រូវគេមើលឃើញនៅលើមេឃ ភាគអាគ្នេយ៍នៅមុនពេលព្រឹកព្រលឹម ប៉ុន្តែអង្គការណាសា មិនច្បាស់ថាតើផ្កាយដុះកន្ទុយនេះមានទំហំធំប៉ុណ្ណានោះឡើយ។

ប្រភពព័ត៌មានបន្យថា ផ្កាយដុះកន្ទុយនេះ កំពុងធ្វើដំណើរបោះពួយឆ្ងាយទៅៗ សំដៅទៅភាគខាងត្បូងរៀងរាល់ថ្ងៃ ហើយវានឹងទៅកៀកព្រះអាទិត្យបំផុត ក្នុងគន្លងភពពុធ នៅថ្ងៃទី ១៤ ខែមករា មុនពេលដែលវាហោះចេញក្រៅប្រព័ន្ធព្រះអាទិត្យវិញ ហើយនឹងត្រឡប់មកវិញក្នុងរយៈពេលរាប់ពាន់ឆ្នាំទៀត។

អង្គការណាសា បានឲ្យដឹងថា រីឯដុំថ្មអវកាស 2016 WF9 ដែលហោះចូលមកគន្លងប្រព័ន្ធព្រះអាទិត្យដែរនោះ ត្រូវបានគេដឹងថា វាមិនមានជះឥទ្ធិពល ឬការគំរាមកំហែងណាមួយមួយដល់ភពផែនដី សម្រាប់ពេលអនាគតនោះទេ។ ហើយអ្វីដែលអ្នកវិទ្យាសាស្រ្តបានដឹងពី 2016 WF9 គឺវាពិតជាមានទំហំធំ ដែលមានមុខកាត់អាចពី ០,៥ ដល់១គីឡូម៉ែត្រឯណោះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]