ភ្នំពេញ៖  ពាក្យចចាមអារ៉ាមបានលេចលឺ ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ដោយថា តារាកំប្លែង និងជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ នាយ ចឺម បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡានស្លាប់នៅឯខេត្ត។

ទាក់ទងនឹងពាក្យចចាមអារ៉ាមមិនច្បាស់ការណ៍ទាំងនេះផងដែរ នាយក្រូច ដែលជាតារាកំប្លែងល្បី ប្រចាំស្ថានីយ៍ទូរទស្សន៍បុស្តិ៍ CTN ក៏បានបង្ហោះសារហួសចិត្តជាមួយនឹងរូបថតប៉ុន្មានសន្លឹក បញ្ជាក់ពីការពិត ដោយលោកបានលើកឡើងថា៖ «គេផ្អើលថាអាចឺមងាប់មានណាគ្នាអត់ដឹងអីផង នៅកំពុងថតកម្មវិធីផ្ទះលោកតានេះ»។

យ៉ាងណាមិញ ពាក្យចចាមអារ៉ាម ដែលលេចលឺមកថា នាយ ចឺម បានស្លាប់ក្នុងឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍នោះ គឺមិនមែនជាការពិតទេ ហើយបច្ចុប្បន្ននេះផងដែរ លោកកំពុងតែមមាញឹក ជាមួយនឹងការងារសិល្បៈខ្លាំង ដែលជាពិសេសនោះគឺខិតខំព្យាយាមរកបទចម្រៀងថ្មី ឬក៏ចំនីប្លែកអារម្មណ៍ថ្មីៗ មកចែកជូនប្រិយមិត្តទស្សនាកម្សាន្តសប្បាយផងដែរ៕ 

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក កាលពីលើកមុន  តារាកំប្លែងប្រុសវ័យក្មេង នាយ ចឺម បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍នូវរូបថតមួយចំនួន ដែលរូបលោក បានបង្ហាញភាពស្និទ្ធស្នាល ដាក់នារីរូបស្រស់ម្នាក់

រូបថតទាំងអស់នោះ ត្រូវបានគេហទំព័រហ្វេសប៊ុកមួយ ធ្វើការបង្ហោះឡើង ជាមួយនឹងការសរសេរសារថា "រូបភាពបានពីប្រភពម្ចាស់ហាង លក់ខោអាវមួយកន្លែង នាយចឺម នាំគេ…."។

ចំពោះរឿងរ៉ាវមួយនេះ កំពុងតែក្លាយជាប្រធានដ៏ក្តៅមួយ ដែលមហាជនកំពុងតែសង្ស័យថា នារីស្រស់ស្អាតសាច់ស ខ្ចីរូបនោះ ជាគូស្នេហ៍ថ្មី របស់នាយចឺមមែន ឬយ៉ាងណា ព្រោះមើលទៅ ដូចជាផ្អែមល្ហែមដាក់គ្នាមិនធម្មតាទេ។

ប៉ុន្តែទោះជាយ៉ាងណា បើស្តាប់សម្តីរបស់តារាកំប្លែងរូបនេះ ដែលបាន Live វីដេអូ នៅក្នុងហ្វេសប៊ុកបានឲ្យដឹងថា រូបលោក បានថតសម្តែងខ្សែភាពយន្តឲ្យផលិតកម្ម Rock ជាមួយនឹងនារីវ័យក្មេង នៅឯហាងសម្លៀកបំពាក់មួយកន្លែង ដែលរូបនាងមិនមែនជាគូស្នេហ៍របស់លោកឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម