ភ្នំពេញ៖ តារាសម្តែងស្រី សារ៉ាយ សក្កណា រឹត​ចំណង​ស្នេហាប្តីប្រពន្ធ និងបង្កើនសុភមង្គលគ្រួសារ ដោយមានគម្រោង នឹងយកកូនបន្ទាប់ទៀត ​សម្រាប់ឆ្នាំនេះ ​ប្រសិនបើអាចធ្វើទៅបាន ខណៈបន្តចេញចូលស្រុកខ្មែរ ញឹកញាប់ ព្រោះតែការងារមុខ​ជំនួញ ហាង​កែសម្ផស្ស ជាមួយនឹងការសម្តែងភាពយន្តខ្លះៗ។

តារាសម្តែងសម្បុរស្រអែមកូនមួយ សារ៉ាយ សក្កណា បានថ្លែងថា នាងចេញចូលស្រុកខ្មែរញឹក ជាមួយនឹងស្វាមី ​ព្រោះ​តែអាជីវកម្មរបស់នាង នៅស្រុកខ្មែរ គឺហាងកែសម្រស់នោះ ដំណើរការកាន់តែល្អ ខណៈដែលអាហារដ្ឋាន ​នៅ​តំបន់សាច់អាំងទួលគោក គឺស្ថិតក្រោមការគ្រប់គ្រង របស់ម្តាយនាង។ នាងថាពេលខ្លះនាងចេញមក​ស្រុកខ្មែរ ​តែម្នាក់ឯង ប៉ុន្តែពេលខ្លះមកជាមួយប្តី បើសិនជាគាត់ទំនេរ ព្រោះគាត់គឺជាអ្នកបង្កើតមុខរបរថ្មី សម្រាប់នាង ហើយ​ក៏ស្គាល់ច្រើនជាមួយអ្នកជំនាញ ផ្នែកសម្រស់នេះផងដែរ។ នាងថា មិនមានគម្រោង ពង្រីកសាខាថ្មីនៅឡើយ​ បើ​ទោះបីជា ទទួលការគាំទ្រច្រើនក្តី។ នាងថាចង់បន្ត សង្កេតមើលបន្តិចសិន ហើយម្យ៉ាងទៀត នាង​ចង់ទុកពេល​សម្រាក​លំហែ ជាមួយក្រុមគ្រួសារខ្លះ។

នាងបញ្ជាក់ដែរថា លុយពិតជាសំខាន់ ប៉ុន្តែអ្វីដែលសំខាន់ជាងលុយ ​គឺសុភមង្គលក្រុមគ្រួសារ។ អ្វីដែលនាងចង់ធ្វើឲ្យសុភមង្គល ក្រុមគ្រួសារកាន់តែរីកធំ គឺនាងចង់បានកូនម្នាក់​ទៀត ដើម្បីបង្កើនសមាជិកក្រុមគ្រួសារ។ នាងថា នាងមិនលេបថ្នាំ ឬប្រើប្រាស់ ​វិធីពន្យាកំណើតណាមួយឡើយ ​គឺនាងនឹងទទួលយក កំណើតកូនបន្ទាប់ ប្រសិនបើមានគឺជាការល្អ គ្រាដែលស្វាមីនាង ក៏មិនចង់អូស​បន្លាយពេល​យូដែរ។ នាងថាស្វាមីនាង ចង់បានកូនប្រុសម្នាក់ទៀតដែរ គ្រាដែលកូនស្រីនាង មានវ័យ២ឆ្នាំហើយក្តី។ នាងរំពឹង​ទុកដែរថា ឆ្នាំថ្មីនេះ នាងនឹងទទួលបានដំណឹងល្អ ពីការពរពោះកូនបន្ទាប់។ សម្រាប់ការងារសិល្បៈ នាងនៅតែ​ទទួលសម្រាប់តែការងារសម្តែងណា ដែលចំណាយពេលខ្លី ព្រោះតែនាងត្រូវចេញចូល ក្រៅប្រទេសញឹកញាប់។ នាងថាពិតជាចង់បបន្ត ការងារសម្តែងខ្សែភាពយន្តភាគ ប៉ុន្តែមិនមានឱកាសច្រើន ព្រោះកាន់តែមមាញឹក នឹងការងារជំនួញនោះ។

សូមជម្រាបថា ​តួ​ខ្មោច​ស្រី​ ក្នុង​រឿង “ក្រ​ឡ​អី​ហ្នឹង” បាន​​សម្រេច​ចិត្ត​ ចូល​រោង​ការ​ជាមួយ​ លោក​ កែវ ប៊ុន​មេត្រី អាយុ​ជាង​៣០​ឆ្នាំ​ កាល​ពី​ថ្ងៃ​១២​ធ្នូ ២០១៣​ ក្រោយ​មក ​នាងបាន​ទៅ​រស់​នៅ​សហរដ្ឋអាមេរិក​ ជាមួយ​ស្វាមី​រហូត​បច្ចុប្បន្ន និងទទួលបានចំណងដៃ កូនស្រីម្នាក់ ហើយប្រសិនបើបំណង​បាន ​កូនប្រុសបន្ទាប់របស់នាង បានសម្រេចមែន វានឹងក្លាយជាការរិតចំណងស្នេហា តារាស្រីរូបនេះ កាន់តែរឹងមាំ៕

ប្រភព : LookingToday

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា