ខេត្តត្បូងឃ្មុំ៖ ពីមួយថ្ងៃរឿងរ៉ាវស្នេហាលាក់លៀម របស់ កញ្ញា ឱក សុគន្ធកញ្ញា និង លោក ឆន សុវណ្ណារាជ ដែលជាកំពូលតារាចម្រៀងដ៏ល្បីនៅក្នុងផលិតកម្មរស្មីហង្សមាស កាន់តែធ្វើឱ្យមានការកក្រើកទៅៗជារៀងរាល់ថ្ងៃហើយ។

ជាការពិតណាស់ តារាចម្រៀងទាំងពីរដួងនេះ តែងតែបានធ្វើឱ្យអ្នកគាំទ្ររបស់ពួកគេ ទន្ទឹងរង់ចាំចម្លើយថា តើអ្នកទាំងពីរយល់ព្រមស្រលាញ់គ្នា និងព្រមទទួលធ្វើជាគូស្នេហ៍នឹងគ្នា ពេញមុខពេញមាត់ ព្រមទាំងបង្ហាញជាសាធារណៈឱ្យមហាជនទូទៅនៅទូទាំងប្រទេស បានដឹង បានឮ ឬយ៉ាងណានោះទេ។

ថ្មីៗនេះ កំពូលតារាចម្រៀងទាំងពីរបានធ្វើឱ្យ មានការចាប់អារម្មណ៍ខ្លាំងណាស់ដោយការបង្ហាញនូវរូបថតមួយសន្លឹក មានដាក់ដៃផ្គុំគ្នាជារាងបេះដូងសងខាងម្នាក់ ដោយដៃម្ខាងទៀតនោះត្រូវបានអ្នកគាំទ្រជឿជាក់១០០ភាគរយថា គឺដៃរបស់កម្លោះសង្ហា លោក ឆន សុវណ្ណារាជ

ជារឿយៗពួកគេកាន់តែផ្អែមល្ហែមជាមួយគ្នាមិនដាច់ ប្រៀបដូចជាស្រមោច និងស្ករ មិនថាពេលទៅធ្វើដំណើរកម្សាន្តនៅទីកន្លែងផ្សេងៗ ឬនៅលើឆាកប្រគុំតន្រ្តីតាមខេត្តក្រុងនានានោះឡើយ។ ជាពិសេស កាលពីយប់មិញ នៅលើឆាកប្រគុំតន្រ្តីទេសចរណ៍ខារ៉ាបាវ២០១៧ ក្នុង ខេត្តត្បូងឃ្មុំ កំពូលតារាចម្រៀងទាំងពីរបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយការលេងពាក្យសម្តីលេបខាយឆ្លើយឆ្លងគ្នាយ៉ាងផ្អែមល្ហែម ជាពិសេស លោក ឆន សុវណ្ណារាជ ក៏បានព្រលយថា «ឱ្យតែកញ្ញាសប្បាយចិត្តធ្វើអ្វីក៏ព្រមដែរ»។

មិនតែប៉ុណ្ណោះកញ្ញា សុគន្ធកញ្ញា ក៏បានមូលស្លឹកត្រចៀក លោក សុវណ្ណារាជ ក្នុងលក្ខណៈស្និទ្ធស្នាលដូចជាគូសង្សារមែនទែនទៀតផង នៅពេលដែលបានច្រៀងចម្រៀងបទ៖ «លើសហើយ» ឆ្លើយឆ្លងគ្នា៕

តោះទៅមើលអ្នកទាំងពីរបង្ហាញ ភាពផ្អែមល្ហែមដាក់គ្នាយ៉ាងណាខ្លះ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ