តាមប្រភពព័ត៌មានCNETបានធ្វើការប្រៀបធៀបរវាងផែនទី របស់Apple និងGoogle។គេបានអោយដឹងថាមានអ្នកប្រើប្រាស់ ជាច្រើនមានការនិយាយពីផែនទីរបស់ក្រុមហ៊ុនAppleក្នុង iOS6ថាមិនភាពជាក់លាក់ដូចក្នុងផែនទីរបស់iOS5ដែលរត់ជាមួយ នឹងផែនទីGoogleនោះទេ ។ផែនទីថ្មីមានសភាពមិនជាក់លាក់ ពេលខ្លះមិនបញ្ជក់ពីស្ថានភាពផ្លួវអោយច្បាស់ដែលប្រហាក់ប្រហែល នឹងផ្លូវនៅខាងក្រៅនៅពិភពពិតហើយពេលខ្លះទៀតពេល រកគោលដៅដែលចង់ទៅវិញអ្នកប្រើប្រាស់មួយចំនួនតែង តែច្រឡំនិងមិនអាចរកឃើញកន្លែងដែលគេចង់ទៅទោះជាគេជិះ តាមការបង្ហាញរបស់ ផែនទីក្នុងiOS6ក៏ដោយ។ដោយមើលតាមរូបភាពនិយាយពីការប្រៀបធៀបយើងអាចមើល ដឹងថាផែនទីដែលរត់ក្នុង iOS6គឺមានលក្ខណៈ3Dតែមិនបានបង្ហាញអោយឃើញឈ្មោះ ផ្លួវបន្ទាប់បន្សំដែលនៅក្បែរផ្លូវទៅគោលដៅដែលអ្នកប្រើប្រាស់ ចង់ទៅនោះទេបើនិយាយអោយស្រូលការបង្ហាញផែនទីiOS6 គឺមានសភាពតែមួយច្រកដោយដែលជាហេតុនាំអោយការធ្វើដំនើរ មិនមានសភាពទូលំទូលាយ។ បើយើងក្រលេកមើលរូបនៅដែលមាននៅលើផែនទីGoogle ពេលរកគោលដៅវិញ វាបានបង្ហាញអោយអ្នកប្រើប្រាស់នួវផ្លួវចំបងដែលអាចទៅដល់ទីតាំងបាន និងមានការបង្ហាញផ្លួវបន្ទាប់បន្សំដោយមាន ឈ្មោះច្បាស់លាស់ស្រាប់ៗដែលអាច អោយអ្នកប្រើប្រាស់បើកតាមផ្លូវផ្សេងៗ ក្រៅពីការណែនាំរបស់ផែនទី។

ដោយ TD

khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]