កម្ពុជា បានរៀបរាប់អំពីតាំងចិត្តយ៉ាងមុតមាំ ថានឹងវិវឌ្ឍន៍ខ្លួនអោយក្លាយជាក្រុមហ៊ុនកសិឧស្សាហកម្ម ដែលឈានមុខគេមួយក្នុងតំបន់ត្រូពិច។ បន្ទាប់ពី SOCFIN GROUP បានផ្សព្វផ្សាយអំពីគោលនយោបាយលើការគ្រប់គ្រង របស់ខ្លួនជាច្រើនសប្តាហ៍មក SOCFIN បានបញ្ជាក់ឡើងវិញអំពីទស្សនៈ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន ថាខ្លួន បានប្តេជ្ញាថាខ្លួននឹងបង្កើតចំការកៅស៊ូ នៅក្នុងខេត្តមណ្ឌលគីរី ដោយខិតខំរក្សាបរិស្ថាន និងគោរពចំពោះសហគមន៍ក្នុងតំបន់ ដោយមានតម្លាភាពបំផុត។ SOCFIN គឺជាក្រុមហ៊ុនដាំដំណាំកៅស៊ូដំបូង ដែលបានចូលរួមសហការជាផ្លូវការប្រចាំប្រទេស កម្ពុជា។

នេះការស្ទាបស្ទង់ដោយនិរន្តភាពលើ សកម្មភាពតាំងពីដំបូងរបស់ SOCFIN ក្នុងប្រទេសកម្ពុជា ៖

ចាប់តាំងពីការចាប់ផ្តើមក្នុងឆ្នាំ ២០០៨ មក SOCFIN តែងតែបានគិតគូរ ជាមូលដ្ឋានអំពីការកាត់បន្ថយផលលើផលប៉ះពាល់ ដល់បរិស្ថានក្នុងតំបន់ ដែលខ្លួនមានទីតាំងនៅទីនោះ។ ចាប់តាំងពីបង្កើតការដាំដុះកៅស៊ូដំបូង រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនតែងតែខិតខំអនុវត្តន៍សកម្មភាពរក្សាបរិស្ថានល្អៗ និងសកម្មភាពដទៃជាច្រើនទៀត ដូចជា ៖ បង្កើតចំការជីវៈចំរុះ ថែរក្សាជីវៈចំរុះតាមជួរច្រករបៀង ឬការពារព្រៃធម្មជាតិ⁣ និងទីបញ្ចុះសពជាដើម។ ដូចដែលបានថ្លែងក្នុងអត្ថបទ អំពីការប្តេជ្ញាលើការលុបបំបាត់ការកាប់បំផ្លាញព្រៃឈើ SOCFIN ក៏បានតាំងចិត្តក្នុងការកាត់ បន្ថយផលប៉ះពាល់ដល់បរិស្ថានដែលកើតឡើង ដោយសារមនុស្ស ដោយព្យាយាមកាត់បន្ថយការសាយភាយនៃឧស្ម័នផ្ទះកញ្ចក់ និងបង្កើនទិន្នផលរបស់ចំការខ្លួនផងដែរ។ ការប្តេជ្ញាចិត្តគឺអនុវត្តតាមគោលការណ៍ណែនាំ និងការកំណត់របស់ស្ថាប័នផ្សេងៗដូចជា FAO, HCS Approaching Steering Group និង HCV Resource Network។

ធ្វើការទំនាក់ទំនងជាមួយនឹងសហគមន៍ក្នុងតំបន់ជាអទិភាព

SOCFIN ក៏បានប្តេជ្ញាក្នុងការចូលរួមអភិវឌ្ឍន៍ និងគាំទ្រដល់សហគមន៍ក្នុងតំបន់ផងដែរ។ លោក Jef Boedt, ប្រធានគ្រប់គ្រងទូទៅរបស់ SOCFIN ប្រចាំប្រទេសកម្ពុជាបានលើកឡើងថា “ពួកយើងតែងតែមាន ការជឿជាក់ថា ការមានវត្តមានរបស់ពួកយើងនៅទីនេះអាចធ្វើអោយប្រជាជនដែលរស់នៅជុំវិញសហគមន៍ទទួលបាន អត្ថប្រយោជន៍ជាច្រើន និងអាចចែករំលែកនូវ គុណតម្លៃដែលបានបង្កើតឡើងតាមរយៈសកម្មភាពរបស់ពួកយើង។” តាំងពីចាប់ដំណើរការដំបូង នៅក្នុងខេត្តមណ្ឌលគីរីមក ក្រុមហ៊ុន យើងតែងតែបានចូលរួមសហការ ជាមួយប្រជាជនក្នុងតំបន់ និងបានប្តេជ្ញាថា នឹងគោរពសិទ្ធកាន់កាប់ដីធ្លី និងសិទ្ធរបស់សហគមន៍ក្នុងតំបន់។ SOCFIN ក៏បានរួមចំណែកក្នុងការ អភិវឌ្ឍន៍សហគមន៍តាមរយៈ ការឧបត្ថមដល់សាលារៀន មណ្ឌលសុខភាព ឬហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ជាដើម។

លោក BOEDT បានបន្ថែមទៀតថា “ដើម្បីសម្រេចតាមគោលដៅ នៃការប្តេជ្ញាចិត្តនេះ ពួកយើងត្រូវតែធ្វើការជាមួយនឹងដៃគូ និងភាគីពាក់ព័ន្ធក្នុង តំបន់អោយបានជិតស្និទ្ធ។ ក្នុងនាមជាក្រុមហ៊ុនកៅស៊ូ ដំបូងក្នុងប្រទេសកម្ពុជា ដែលបានបង្ហាញការប្តេជ្ញា ចិត្តយ៉ាងមុតមាំបែបនេះ យើងត្រូវតែខិតខំធ្វើខ្លួន អោយក្លាយជាក្រុមហ៊ុនគំរូដ៏ល្អមួយក្នុងប្រទេស។” ក្រុមហ៊ុនយើងចង់អោយមានដំណើការ ប្រកបដោយតម្លាភាពតាមដែលអាចទៅបាន និងធ្វើការសង្កេតអោយបានជាក់លាក់ទៅ លើការប្តេជ្ញាចិត្តក្នុងការធ្វើការងារមួយនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]