អវកាស៖ សារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយថា ដុំថ្មនៅក្នុងអវកាសចំនួន២ដុំ កំពុងតែចាប់ផ្តើមមានចលនានៅក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើង នឹងអាចមើលឃើញផែនដីជាលើកដំបូង ខណៈដែលវាកំពុងធ្វើដំណើរចូលមករកគន្លងគោចររបស់ភពផែនដី។

ផ្កាយដុះកន្ទុយនេះ នឹងមានចម្ងាយពីភពផែនដីប្រមាណ ១០៦ លានគីឡូម៉ែត្រ នៅពេលដែលវាហោះចូលមកកៀកបំផុត។ ដុំថ្មអវកាសដែលទើបរកឃើញមួយទៀតនាពេលថ្មីៗនេះហៅថា 2016 WF9 ក៏បានបោះពួយចូលមកប្រព័ន្ធព្រះអាទិត្យ របស់យើងផងដែរ ដោយសំដៅមករកគន្លងគោចររបស់ភពព្រហស្បតិ៍ នៅគម្លាតដ៏ឆ្ងាយពីព្រះអាទិត្យ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែកុម្ភៈ ក្នុងឆ្នាំនេះ វានឹងធ្វើដំណើរចូលមកដល់គន្លងគោចររបស់ផែនដី ដោយឆ្លងកាត់ផែនដីក្នុងរយៈចម្ងាយប្រហែល ៥១លានគីឡូម៉ែត្រ។ ប៉ុន្តែអង្គការណាសា នៅមិនទាន់ដឹងច្បាស់ទេថាតើដុំថ្មអវកាសនេះ ជាអាចម៍ផ្កាយ ឬ ផ្កាយដុះកន្ទុយ។ 

អ្នកចាត់ការទូទៅរបស់អង្គការណាសា នៃមជ្ឈមណ្ឌលតាមដានវត្ថុដែលនៅជិតផែនដី លោក Paul Chodas បាននិយាយថា ផ្កាយដុះកន្ទុយឈ្មោះ C/2016 U1 NEOWISE នេះនឹងអាចមើលឃើញតាមរយៈកែវយឹតដ៏ល្អមួយ។ ហើយក្នុងសប្តាហ៍នេះ វានឹងអាចត្រូវគេមើលឃើញនៅលើមេឃ ភាគអាគ្នេយ៍នៅមុនពេលព្រឹកព្រលឹម ប៉ុន្តែអង្គការណាសា មិនច្បាស់ថាតើផ្កាយដុះកន្ទុយនេះមានទំហំធំប៉ុណ្ណានោះឡើយ។

ប្រភពព័ត៌មានបន្យថា ផ្កាយដុះកន្ទុយនេះ កំពុងធ្វើដំណើរបោះពួយឆ្ងាយទៅៗ សំដៅទៅភាគខាងត្បូងរៀងរាល់ថ្ងៃ ហើយវានឹងទៅកៀកព្រះអាទិត្យបំផុត ក្នុងគន្លងភពពុធ នៅថ្ងៃទី ១៤ ខែមករា មុនពេលដែលវាហោះចេញក្រៅប្រព័ន្ធព្រះអាទិត្យវិញ ហើយនឹងត្រឡប់មកវិញក្នុងរយៈពេលរាប់ពាន់ឆ្នាំទៀត។

អង្គការណាសា បានឲ្យដឹងថា រីឯដុំថ្មអវកាស 2016 WF9 ដែលហោះចូលមកគន្លងប្រព័ន្ធព្រះអាទិត្យដែរនោះ ត្រូវបានគេដឹងថា វាមិនមានជះឥទ្ធិពល ឬការគំរាមកំហែងណាមួយមួយដល់ភពផែនដី សម្រាប់ពេលអនាគតនោះទេ។ ហើយអ្វីដែលអ្នកវិទ្យាសាស្រ្តបានដឹងពី 2016 WF9 គឺវាពិតជាមានទំហំធំ ដែលមានមុខកាត់អាចពី ០,៥ ដល់១គីឡូម៉ែត្រឯណោះ៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]